អំពី ទ.ជ.ម.ក.
ចក្ខុវិស័យ ៖
ទីភ្នាក់ងារ ផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាពនាំមុខគេនៅកម្ពុជា
បេសកកម្ម ៖
- ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាពដូចជាការផ្គូរផ្គងគ្នារវាង អ្នកស្វែងរកការងារធ្វើ និងកន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ
- ប្រមូលព័ត៌មាន វិភាគ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារប្រកបដោយប្រសិទ្ធភាព និងផ្តល់ព័ត៌មានទៅដល់អ្នករៀបចំគោលនយោបាយ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ ការអប់រំ និងការអភិវឌ្ឍ
- ជំរុញការបន្ស៊ីគ្នានូវជំនាញរបស់កម្លាំងពលកម្មជាមួយនឹងតម្រូវការទីផ្សារ

ទិសដៅ
-
ពង្រីកយន្តការវិសាលភាព និងប្រសិទ្ធភាពការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា
-
ពង្រឹងយន្តការវេទិការការងារ និងបង្កើនប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ
-
បង្កើនផលិតភាពកម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ