A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

NEA News Feedsto the latest news feeds

NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ ដើម្បីលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងទីភ្នាក់ងារសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមអនុវត្ត ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២១ ចុះហត្ថលេខាដោយឯកឧត្តម   ហុង  ជឿន  ប្រធានទីភ្នាក់ងារ ជាតិមុខរបរ និងការងារ និងលោក Guenter  Riethmacher  នាយកប្រចាំប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ម៉ម  វណ្ណៈ  រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។  

ឯកឧត្តម ម៉ម  វណ្ណៈ  រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ សង្ឃឹមថាគម្រោងថ្មីនេះនឹងធ្វើឱ្យការ អនុវត្តនៅតាមតំបន់កាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេស មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យនឹង សហការភាពជាដៃគូជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ទទួលបានជោគជ័យបន្ថែមទៀត។  

លោក Guenter  Riethmacher នាយកប្រចាំប្រទេស លើកឡើងថា NEAដើរតួយ៉ាងសំខាន់ណាស់ក្នុងការសហការ ជាមួយផ្នែកឯកជន លើកកម្ពស់ការងារដល់យុវជន និងអ្នកកំពុងស្វែងរកការងារ។  លោកជឿជាក់ថាភាគីទាំងពីរនឹងបន្ត សហការគាំទ្រគ្នាទៅវិញទៅមកដើម្បីឱ្យគម្រោងមួយនេះដំណើរការដោយជោគជ័យ។ 

កិច្ចព្រមព្រៀងរវាង NEA និង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដំណាក់កាលទី៤  របស់ ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការងារនៅក្នុងខេត្តបន្ទាយមានជ័យ គឺដើម្បីភ្ជាប់ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ ជាមន្រ្តីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដំណាក់កាលទី៤  ដែលមានសកម្មភាពត្រូវអនុវត្តដូចខាងក្រោម៖ 
-  អនុវត្តការពង្រីកសេវា, ការបណ្តុះបណ្តាលការរៀបចំការងារ និងសេវាទទួលបានការងារ 
-  ចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីបង្កើនការគ្រប់គ្រង  និងគុណភាពផ្តល់សេវារបស់មន្រ្តីមជ្ឈមណ្ឌលការងារ 
-  គាំទ្រគណៈកម្មការជម្រុញការងារកម្រិតឃុំ ដើម្បីភ្ជាប់អ្នកស្វែងរកការងារពីស្រុកជាមួយការងារដែលផ្តល់ដោយមជ្ឈមណ្ឌលការងារ 
-  សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលការងារជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្ត ដើម្បីធ្វើការផ្គូផ្គងតម្រូវការ និងការផ្គត់ផ្គង់ជំនាញកាន់តែប្រសើរឡើង 
-  អភិវឌ្ឍការទំនាក់ទំនងជាមួយអ្នកជំនួញ ម្ចាស់ជំនួយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត  
-  គាំទ្រកិច្ចសន្ទនារវាងដៃគូសាធារណៈ និងឯកជន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីផ្លាស់ប្តូរ សហប្រតិបត្តិការ និងការសម្របសម្រួល រវាងវិស័យសាធារណៈ និងឯកជន ស្តីពីការអភិវឌ្ឍជំនាញ និងការជម្រុញការងារ។ 
 
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។  

ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕

By 2, Dec 13, 2018 12:12 pm

Previouse news