A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

NEA News Feedsto the latest news feeds

UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារសហការគ្នាលើការអនុវត្តគម្រោង Dr. Job ដើម្បីផ្តល់ការណែនាំអំពីអាជីព និងការងារតាមរយៈវីដេអូខ្លីៗ

ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៨៖ ដើម្បីជំរុញការទទួលបានឱកាសការងារសមរម្យនិងព័ត៌មានទូលំទូលាយអំពីការងារសម្រាប់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំកិច្ចសហប្រតិបត្តិការជាផ្លូវការរួមគ្នាជាមួយនឹងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លើការអនុវត្តគម្រោង Dr. Job ក្នុងគោលបំណងផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ នូវព័ត៌មានអំពីការងារនិងការបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល តាមរយៈការផលិតជាវីដេអូខ្លីៗ ដែលបង្ហាញអំពីចំណុចនានាដែលយុវជន អ្នកស្វែងរកការងារត្រូវការត្រៀមខ្លួនជាចាំបាច់ក្នុងការចាប់យកឱកាសការងារ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងការងារដោយផ្តោតលើ៖ វិធីសាស្រ្តក្នុងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារ, ការអភិវឌ្ឍជំនាញទន់ ឬជំនាញក្នុងការងារ, ឱកាសកម្មសិក្សាការងារ និងព័ត៌មានទីផ្សារការងារ។ ខ្សែវីដេអូខ្លីៗទាំងនេះនឹងត្រូវផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, YouTube និងប្រព័ន្ធផ្សព្វផ្សាយរបស់ NEA។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការអនុវត្តគម្រោង Dr. Job រវាង NEA និង UNDP ធ្វើឡើងនាថ្ងៃព្រហស្បតិ៍១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Nick Beresford ប្រធាន UNDP ប្រចាំប្រទេសកម្ពុជា។

គម្រោង Dr. Job នឹងត្រូវអនុវត្តក្នុងរយៈពេល ០១ឆ្នាំ ដែលចាប់ផ្តើមអនុវត្តពីខែកក្កដា ឆ្នាំ២០១៨ រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិកា UNDP ដោយភាគី NEA នឹងត្រូវផលិតវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយតាមស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមនានា។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិ​មុខរបរ និងការងារបាន និងកំពុងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារ​ការងារដោយផ្ទាល់ជាមួយអ្នកស្វែងរកការងារទូទៅតាមរយៈមជ្ឈមណ្ឌលការងាររបស់ខ្លួនទាំង១១ដែលស្ថិតនៅ៖ រាជធានីភ្នំពេញ,ខេត្តសៀមរាប, បាត់ដំបង, កំពត,ស្វាយរៀង,កំពង់ចាម, តាកែវ, កំពង់ធំ,ព្រៃវែង, ព្រះសីហនុ, និងបន្ទាយមានជ័យ។ កម្មវិធី Dr. Job នេះនឹងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការផ្តល់សេវាផ្នែកណែនាំអំពីការងារ និងការប្រឹក្សាយោបល់អាជីព បន្ថែមលើយន្តការផ្តល់សេវាដែលមានស្រាប់ និងកំពុងអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ បន្ថែមលើនេះ ការផលិត និងផ្សព្វផ្សាយកម្មវិធី Dr. Job នេះត្រូវបានធ្វើឡើងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការបំពាក់ និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅកន្លែងការងារ និងក្នុងទីផ្សារការងារកាន់តែទូលំទូលាយ សំដៅស្រូបយកបច្ចេកវិទ្យាទំនើបក្នុងវិស័យនេះស្របតាមការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាអ៊ីនធើណេត៕

By 2, Jun 28, 2018 10:06 am

Previouse news