A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

NEA News Feedsto the latest news feeds

គណៈប្រតិភូក្រសួងការងារនៃសាធារណរដ្ឋកេនយ៉ាអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ

ភ្នំពេញថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩៖គណៈប្រតិភូអាជ្ញាធរជាតិការងារនៃសាធារណរដ្ឋកេនយ៉ាដែលដឹកនាំដោយឯកឧត្តមJillo Abdul Bahari Ali អនុរដ្ឋមន្ត្រី ក្រសួងការងារ និងការគាំពារសង្គម នៃសាធារណរដ្ឋកេនយ៉ាបានមកបំពេញទស្សនកិច្ចសិក្សានៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ, ការបង្កើត និងអនុ​វត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ាទើបបង្កើតនូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។​

នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនានេះ គណៈប្រតិភូនៃក្រសួងការងារ កេនយ៉ា នឹងចូលសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេងនិងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ NEA ព្រមទាំងធ្វើទស្សនកិច្ចសិក្សានៅតាមមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅរាជធានីភ្នំពេញ និងខេត្តតាកែវដើម្បីសិក្សាអំពីដំណើរការនៃការផ្តល់សេវាការងារដល់យុវជន និងអ្នកស្វែងរកការងារទូទៅ​និងទស្សនាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលជំនាញដល់សិស្ស/និស្សិត។

ឯកឧត្តម Jillo Abdul Bahari Ali ប្រធានលេខាធិការរដ្ឋបាលរបស់ក្រសួងការងារ នៃសាធារណៈកេនយ៉ា និងជាប្រធានគណៈប្រតិភូបានសម្តែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ របស់កម្ពុជា និងអាចរៀនសូត្រដកបទពិសោធន៍លើចំណុចសំខាន់ៗជាច្រើន ដូចជា៖ ការរៀបចំវេទិកាការងារពិព័រណ៍ការងារនិងផលិតភាពជាតិប្រចាំឆ្នាំ ការជ្រើសរើសបុគ្គលិកនៅតាមមូលដ្ឋានការប្រមូលនិងគ្រប់គ្រងទិន្នន័យស្ថិតិការងារ ជាពិសេសការពង្រីកវិសាលភាពផ្តល់សេវា​របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទោះបីទើបតែបង្កើតឡើងក្នុងឆ្នាំ២០០៩ក្តី។

ដំណើរទស្សនកិច្ចរបស់គណប្រតិភូក្រសួងការងារកេនយ៉ានេះ ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោកសំដៅដកស្រង់បទពិសោធន៍ ចែករំលែកចំណេះដឹងនិងបច្ចេកវិទ្យាទៅវិញទៅមក។

សាធារណរដ្ឋកេនយ៉ាជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយ និងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាលប្រទេសនានាដែលក្នុងនោះមានកម្ពុជាយើងផងដែរ។     ​​​​​​                                         ​                                                                                      

គួរបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទី​ភារកិច្ច​ក្នុងការផ្តល់៖ សេវា​ការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះ​ត្រូវបានបង្កើតឡើងក្នុង​ទម្រង់ជា​ទីភ្នាក់​​ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោម​គណៈកម្មាធិការជាតិ​បណ្តុះបណ្តាល និងមានស្នាក់ការកណ្តាល​នៅក្នុង​បរិវេណក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

បច្ចុប្បន្នទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជន​ទូទៅ តាម​រយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.kh​និងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់​សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១៣រួម​មាន៖ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ ព្រះសីហនុ ស្ទឹងត្រែង និងពោធិ៍សាត់ ហើយពេលថ្មីៗនេះមជ្ឈមណ្ឌលការងារចល័តមួយទៀតត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន (Mini Van) សម្រាប់នាំយកសេវាការងារ និងព័ត៌មានអំពីឱកាសការងារដល់ប្រជាពលរដ្ឋ អ្នកស្វែងរកការងារ សិស្ស និស្សិតនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗ៕

By 2, Mar 05, 2019 11:03 am

Previouse news