A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

NEA News Feedsto the latest news feeds

វេទិកាការងាររបស់ NEA ផ្តល់ឱកាសការងារជិត ២ពាន់កន្លែងបន្ថែមទៀតជាមួយក្រុមហ៊ុនធំៗ១១ !

(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ឱកាសការងារបន្ថែមទៀតចំនួន ១,៧៨៣កន្លែង ដោយបានសហការជាមួយក្រុមហ៊ុនធំៗ១១រួមមាន៖ ក្រុមហ៊ុន Super Duper , Chip Mong Group , Ming Wuoy Group , Modern Intergrated Service , BS Land and Home , MJQ Education , Hattha Kaksekar Limited , WB Finance Cambodia , Asianerial Advisory Int Co., Ltd. , Noyakong Group , Brown Coffee and Bakery។ វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា ហ៊ាង សុជាតា អ្នកសម្របសម្រួលជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនជីបម៉ុង លើកឡើងថា ក្រុមហ៊ុននឹងមានឱកាសការងារចំនួន ៦២ កន្លែង ដែលយុវជនអ្នកស្វែងរកការងារអាចដាក់ពាក្យបានក្នុងវេទិកាការងារថ្ងៃទី១៥ខាងមុខនេះ។ កញ្ញា សុជាតា ​បន្ថែមថា វេទិកាការងាររបស់ NEA គឺពិតជាល្អខ្លាំងណាស់ដោយបានកាត់បន្ថយពេលវេលា និងការចំណាយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក ហើយពិសេសនោះគឺអាចទទួលបានអ្នកដាក់ច្រើនក្នុងពេលតែមួយដើម្បីងាយស្រួលក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព។ ជាក់ស្តែងក្នុងកិច្ចសហការជាមួយ NEA កន្លងមក ក្រុមហ៊ុន Chip Mong Group ទទួលបានបុគ្គលិកជាង៥០០នាក់រួចមកហើយឲ្យចូលបម្រើការងារនៅក្រុមហ៊ុនតាមមុខតំណែងផ្សេងៗ។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានលើកឡើងថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ក្រុមហ៊ុននានាបានទាក់ទងមក NEA កាន់តែច្រើនឡើងដើម្បីឲ្យជួយជ្រើសរើសបុគ្គលិកឲ្យ។

ហេតុដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំង១១។ សម្រាប់ព័ត៌លម្អិតទាក់ទងនឹងមុខតំណែងទាំងអស់ដែលក្រុមហ៊ុនធំៗទាំង១១ ត្រូវការជ្រើសរើសនោះ សូមចូលក្នុងគេហទំព័ររបស់ NEA តាមរយៈតំណរភ្ជាប់នេះ(http://nea.gov.kh/kh/nea/upcoming_event/1/41) ឬទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

By 2, Aug 07, 2019 08:08 am

Previouse news