A PHP Error was encountered

Severity: Notice

Message: Undefined offset: 0

Filename: controllers/nea.php

Line Number: 19

Develpment Partner

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

ដៃគូអភិវឌ្ឍន៍

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១០ ដោយមានការចូលរូមចំណែក ពីសំណាក់ដៃគូរអភិវឌ្ឍន៍នានាក្នុងការឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីធ្វើអោយការផ្តល់​សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែមាន​ប្រសិទ្ធភាព។​ ជារូមរហូតមកដល់បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានទទួលនូវគម្រោងមួយចំនួនដូចខាងក្រោម៖

គម្រោងស្តីពី​ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ​​​របស់យុវជននៅកម្ពុជា” ត្រូវបានដាក់ ឱ្យដំណើរការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី​គម្រោងជំនួយ​​របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយះ​ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ ស៊ុយអ៊ែត (Swedish Public Employment Service-SPES)។

ការគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅក្នុង​ប្រទេសកម្ពុជា

ទីភ្នាក់ងារផ្តល់សេវា​ការងារ​​សាធារណប្រទេសស៊ុយអ៊ែត (SPES) ក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន HRINC Cambodia និងទីភ្នាក់ងារជាតិ មុខរបរ និងការងារ

ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA)

៥ឆ្នាំ (កុម្ភៈ ២០១៣- មិនា​២០១៧)

- គោលដៅទី១: ផ្តល់ការសម្របសម្រួល និងគាំទ្រដល់ការអនុវត្ត​យុទ្ធសាស្រ្តជាតិ​សម្រាប់ យុវជន
- គោលដៅទី២: ធ្វើការពង្រឹង និងអភិវឌ្ឍទីភ្នាក់ងារជាតិមុខរបរ និងការងារឱ្យ​កាន់​តែ​ល្អប្រសើរ
- គោលដៅទី៣: ផ្តល់ការគាំទ្រដល់ការអនុវត្តជំនាញ និងសហគ្រិនដល់​យុវជន​ដែល​រស់នៅតាមជនបទ

គម្រោង​ត្រីកោណដំណាក់កាល​ទីពីរ​ (Triangle​ II Project) ផ្តោតសំខាន់លើការជំរុញឱ្យមានកំណើននៃការធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយសមធ៌ម និងចីរភាព​នៅក្នុងប្រទេសជាសមាជិកអាស៊ានដែលមានរយះពេល ១០ឆ្នាំ​​ ។ គម្រោងនេះ សង្កត់ធ្ងន់លើការគ្រប់គ្រង និង​ការការពារទេសន្តរប្រវេសន៍ការងារ​សម្រាប់ការអភិវឌ្ឈ កំណើនសេដ្ឋកិច្ច និងសុវត្ថិភាព។ គម្រោង នេះ​នឹងអនុវត្តលើ ៦ ប្រទេស ដូចជា ប្រទេស​ថៃ កម្ពុជា វៀតណាម ភូមា ម៉ាឡេស៊ី និងឡាវ ។

គម្រោងត្រីកោណដំណាក់កាលទីពីរស្តីពី “មជ្ឈមណ្ឌល​ធនធាន​ទេសន្តរ ប្រវេសន៍”

២០១៦-២០២៥

មជ្ឈមណ្ឌលការងារខេត្តបាត់ដំបងនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការិយាល័យស្រុក, ក្រុមប្រឹក្សាឃុំស្រុក,​ អង្គការជំនួយផ្លូវច្បាប់ដល់ កុមារ និងស្រ្តី (LSCW), អង្គការ WV, អង្គការបន្ទាយស្រី, អង្គការ Help Age, និង YCC ។

ខេត្តបាត់ដំបង

នាយកដ្ឋានការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី, គាំទ្របច្ចេកទេសដោយអង្គការ ILO

- ពលករទេសន្តរប្រវេសន៍ត្រូវបានការពារកាន់តែប្រសើរឡើង ដោយក្របខ័ណ្ឌអភិបាលកិច្ចទេសន្តរ ប្រវេសន៍ការងារ
- គោលនយោបាយ និងកម្មវិធីរៀបចំឱ្យពលករទេសន្តរប្រវេសន៍ជាបុរស និងស្រ្តី​ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម
- ប្រព័ន្ធចល័តភាពការងារឆ្លើយតបយេនឌ័រ និងបង្កើនប្រសិទ្ធិភាពទីផ្សារពលកម្មនៅ​ក្នុង​តំបន់​អាស៊ាន។

គម្រោងសហប្រតិបត្តិការ ILO/China South-South​ Cooperation Project ស្តីពី “ការពង្រីក​សេវាការងារ និងលើកកម្ពស់ ព័ត៌មានទីផ្សារការងារនៅកម្ពុជា” ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពី​សាធារណ​រដ្ឋប្រជាមានិត​ចិន​ និងទទួលអនុវត្ត​ដោយ​អង្គការ ILO ។​ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវ បានអង្គការអន្តរជាតិខាងការងារ (ILO) ជ្រើសរើស ជាដៃគូសហការក្នុងការអនុវត្តគម្រោង។ គម្រោងនេះត្រូវបានបង្កើឡើង គឺដើម្បីបង្កើនប្រសិទ្ធិភាព ការចូលរួមក្នុងទីផ្សារការងារ កាត់បន្ថយនិកម្មភាព និងការលើកកម្ពស់ទំនាក់ទំនង និង លំហូរព័ត៌ មានរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក។

គម្រោងសហប្រតិបត្តិការ ILO/China South-South​ Cooperation Project ស្តីពី “ការពង្រីក​សេវាការងារ និងលើកកម្ពស់ ព័ត៌មានទីផ្សារការងារនៅកម្ពុជា”

២០១៤-២០១៦

ទីភ្នាក់ងារជាតិមុខរបរ និងការងារ/ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ CAMFEBA និង សហជីព (NACC)

អង្គការអន្តរជាតិខាងការងារ (ILO)

កម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ

- ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងការផ្តល់សេវាការងារ​ដែលផ្តល់​តាមរយៈស្ថាប័ន​របស់​រដ្ឋាភិបាលដែលទទួលខុសត្រូវ និង​តាមបណ្តាញមជ្ឈមណ្ឌលការងាររបស់ខ្លួន
- ការធ្វើឱ្យប្រសើរឡើងក្នុងការប្រមូល វិភាគ និងផ្សព្វផ្សាយទិន្នន័យ ដើម្បីផ្គូផ្គង​ការងារ​កាន់​តែប្រសើ

ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានកំពុង ផ្តល់ការឧបត្ថម្ភគាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ផ្នែកជំនួយបច្ចេកទេសដូចខាងក្រោម៖

  1. ការបញ្ជូនអ្នកស្ម័គ្រចិត្តជាន់ខ្ពស់មកប្រចាំការ និងធ្វើការនៅ NEA ៖
    • លោក OSAWA Yasuhiro (០៤ មេសា ដល់ ២៩ តុលា ២០១២)
    • លោក KATO Shizuo (២២ មេសា ដល់ ២៣ តុលា ២០១៣)
    • លោក NISHIMURA Hiroshi (២០ កក្កដា​២០១៥ ដល់ ២០ កក្កដា ២០១៧)
  2. កិច្ចសហប្រតិបត្តិបច្ចេកទេស ដោយផ្តល់នូវវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ស្តីពីការពង្រឹងសេវាការងារ និង​មគ្គទេសក៍​អាជីព (ពីមូលដ្ឋានទៅកម្រិតខ្ពស់) (២០១៣-២០១៥)

សមាគមផ្តល់សេវា​ការងារ​សាធារណៈពិភពលោក (World Association of Public Employment Services-WAPES) ត្រូវ​បានបង្កើត​ឡើង​នៅឆ្នាំ១៩៨៨ ដោយ​ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ របស់ប្រទេសកាណាដា បារាំង អាឡឺម៉ង់ ហូឡង់ ស៊ុយអែត និង​សហរដ្ឋអាមេរិក រួមគ្នាជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) ជាអ្នកសង្កេតការណ៍ ។ WAPES ជាវេទិកាមួយសម្រាប់ទំនាក់ទំនងរវាង ទីផ្សារការងារនិងការងារ និង​ផ្លាស់ប្តូរព័ត៌មានរវាងប្រទេសជាសមាជិក ព្រមទាំងជាដៃគូរ​ពិភាក្សា​ជា សាកល​នៅ​ក្នុងវិស័យការងារ និងទីផ្សារការងារ។ ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) បានចូល​ជា​សមាជិក WAPES នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងចំណោម​សមាជិក​​ចំនួន ៩៣ ប្រទេសជុំវិញ​​ពិភពលោក។

អត្ថប្រយោជន៍នៃការចូលជាសមាជិករបស់ WAPES ​មាន​​​ដូ​ច​ខាងក្រោម៖
- ពលករទេសន្តរប្រវេសន៍ត្រូវបានការពារកាន់តែប្រសើរឡើង ដោយក្របខ័ណ្ឌអភិបាលកិច្ចទេសន្តរ ប្រវេសន៍ការងារ
- អាចចូលរួមសន្និបាត សិក្ខា​សាលា ការបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សា​ដែល​រៀបចំ​ឡើង ដោយ WAPES
- ទទួលបានព័ត៌មានជាប្រចាំស្តីពីការអភិវឌ្ឍរបស់ WAPES និងគម្រោងអភិវឌ្ឍ​សមត្ថភាព​ផ្សេងៗ
- អាចរៀបចំសិក្ខាសាលារបស់ WAPES នៅ​ក្នុង​ប្រទេសរបស់ខ្លួនដោយ​មានការ​គាំទ្រ​ពី​លេខា​ធិការ​ដ្ឋានរបស់ WAPES

តារាងឈ្មោះសមាជិករបស់ WAPES

No. Country Public Employment Service
1 Algeria Agence Nationale de l`Emploi (ANEM)
2 Argentina Ministerio de Trabajo, Empleo y Seguridad Social de la Nación (MTEySS)
3 Armenia State Employment Service Agency (SESA)
4 Australia Department of Employment (DEEWR)
5 Austria Arbeitsmarktservice Österreich (AMS)
6 Azerbaijan State Employment Service (SES)
7 Belgium Service Public Wallon de l`Emploi et de la Formation (FOREM)
8 Benin Agence Nationale pour l’Emploi (ANPE)
9 Bosnia and Herzegovina Labor and Employment Agency
10 Brazil Ministério do Trabalho e Emprego (MTE)
11 Bulgaria National Employment Agency (NEA)
12 Burkina Faso Agence Nationale Pour l`Emploi (ANPE)
13 Cambodia National Employment Agency (NEA)
14 Cameroon Fonds National de l`Emploi (FNE)
15 Canada Employment and Social Development Canada (ESDC) Emploi Québec (EQ)
16 Central Africa Republic Agence Centrafricaine pour la Formation Professionnelle et l`Emploi (ACFPE)
17 Chad Office National pour la Promotion de l`Emploi (ONAPE)
18 Chile Servicio Nacional de Capacitación y Empleo (SENCE)
19 China Ministry of Human Resources and Social Security (MOHRSS)
20 Colombia UAESPE, Unidad Administrativa Especial del Servicio Público de Empleo
21 Comoros Ministère de l`Emploi, du travail, de la Formation professionnelle et de l`Entrepreneuriat féminin
22 Croatia Croatian Employment Service (CES)
23 Cyprus Department of Labour of the Ministry of Labour and Social Insurance (DOL/MLSI)
24 Czech Republic Labour Office of the Czech Republic – General Directorate (SSZ)
25 Democratic Republic of Congo Office National de l`Emploi (ONEM)
26 Denmark Arbejdsmarkedsstyrelsen (The National Labour Market Authority)
27 Djibouti Agence Nationale de l`Emploi, de la Formation et de l`Insertion Professionnelle (ANEFIP)
28 Dominican Republic Secretaría de Estado de Trabajo (SET)
29 El Salvador Ministerio de Trabajo y Previsión Social (MTPS)
30 Estonia Estonian Unemployment Insurance Fund (EUIF)
31 Finland Ministry of Labour
32 France Pôle emploi
33 Gabon Office National de l`Emploi
34 Germany Bundesagentur für Arbeit (BA)
35 Greece Hellenic Manpower Employment Organisation (OAED)
36 Guatemala Ministerio de Trabajo y Previsión Social de Guatemala (MINTRAB)
37 Guinea Agence Guinéenne pour la Promotion de l’Emploi (AGUIPE)
38 Honduras Dirección General de Empleo, Secretaría de Trabajo y Seguridad Social (DGE/STSS)
39 Hungary National Labour Office (Nemzeti Munkaügyi Hivatal)
40 Iceland Directorate of Labour
41 India Directorate General of Employment, Ministry of Labour and Employment
42 Israel Israeli Employment Service (IES)
43 Italy Ministero del lavoro e delle Politiche Sociale (LPS)
44 Ivory Coast Agence d`Études et de Promotion de l`Emploi (AGEPE)
45 Japan Ministry of Health, Labour and Walfare (MHLW)
46 Kenya National Employment Bureau (NEB)
47 Liechtenstein Labour Market Service (LMS)
48 Lithuania Lithuanian Labour Exchange (LLE)
49 Luxembourg Agence pour le Développement de l`Emploi (ADEM)
50 Macedonia Employment Service Agency of Republic of Macedonia (ESA)
51 Mali Agence Nationale pour l`Emploi (ANPE)
52 Malta Employment and Training Corporation (ETC)
53 Mauritania Agence Nationale de Promotion de l`Emploi des Jeunes (ANAPEJ)
54 Mexico Secrétaria del Trabajo y Previsión Social (STPS)
55 Moldova Agentia Naţională Pentru Ocuparea Forţei de Muncă (ANOFM)
56 Mongolia The Center for Employment Service of Mongolia
57 Montenegro Employment Agency of Montenegro (EAM)
58 Morocco Agence Nationale de Promotion de l`Emploi et des Compétences (ANAPEC)
59 Netherlands UWV WERKbedrijf
60 New Zealand Work and Income - A service of the Ministry of Social Development (MSD)
61 Nicaragua Ministerio de Trabajo de la República de Nicaragua (MITRAB)
62 Niger Agence Nationale pour la Promotion de l`Emploi (ANPE)
63 Norway The Directorate of Employment and Welfare (NAV)
64 Pakistan National Talent Pool (NTP)
65 Panama Dirección General de Empleo (DIGE)
66 Paraguay Ministerio de Justicia y Trabajo - Servicio Nacional de Empleo (SENADE)
67 Peru Ministerio de Trabajo y Promoción Social
68 Philippines Bureau of Local Employment - Department of Labour and Employment
69 Portugal Instituto do Emprego e Formação Profissional (IEFP)
70 Republic of Korea Korea Employment Information Service
71 Republic of the Congo Office National de l`Emploi et de la Main d`Oeuvre (ONEMO)
72 Romania Agentia Nationala pentru Ocupare Fortei de Munca (ANOFM)
73 Russia Service Fédéral du Travail et de l`Emploi
74 Saudi Arabia Human Resources Development Fund (HRDF)
75 Senegal Ministère de la Jeunesse, de l`Emploi et de la Construction Citoyenne (SMO)
76 Serbia National Employment Service - Nacionalna Sluzba Zaposljavanja
77 Slovakia Central Office of Labour, Social Affairs and Family
78 Slovenia Employment Service of Slovenia, Zavod Republike Slovenije za zaposlovanje
79 Spain Servicio Público de Empleo Estatal (SEPE)
80 Sweden Arbetsförmedlingen
81 Switzerland Secrétariat d`État à l`Économie - Direction du travail (SECO-DA)
82 Thailand Department of Employment (DoE)
83 Togo Direction de la Politique Nationale de l`Emploi
84 Trinidad and Tobago National Employment Service, Ministry of Labour and Small and Micro Enterprise Development (NES)
85 Tunisia Agence Nationale pour l`Emploi et le Travail Indépendant (ANETI)
86 Turkey Turkish Employment Agency (İŞKUR)
87 Ukraine State Employment Service (Central Office)
88 United Kingdom Jobcenter Plus (JCP)
89 United Republic of Tanzania Tanzania Employment Services Angency (TaESA)
90 United States National Association of State Workforce Agencies (NASWA)
91 Uruguay Dirección Nacional de Empleo del Ministerio de Trabajo y Seguridad Social (DINAE del MTSS)
92 Vietnam Bureau of Employment - Ministry of Labour, Invalids and Social Affairs (MOLISA)
93 Zimbabwe Ministry of Public Service, labour and Social Welfare - National Employment Service Division (NESD)