A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

បងប្អូនកម្មករនិយោជិតសម្តែងភាពសប្បាយរីករាយក្រោយ ទទួលបានប្រាក់សំណងដែលរដ្ឋាភិបាលផ្តល់ជូន

ថ្ងៃនេះជាថ្ងៃទី៣ហើយដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកយុទ្ធនាការផ្តល់ថវិកា​ដល់កម្មករនិយោជិតសរុបចំនួន ២,៥៤២នាក់ ​ដែលម្ចាស់​រោងចក្ររត់ចោលចំនួន៤គឺ៖ ហ្គ្រេតអននើ, អ៊ីហ្វា, ប៊ីណូ, និងជុងហ្វៃ។

ការផ្តល់ថវិកានេះ គឺប្រើប្រាស់ថវិកាបុរេប្រទានរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ បងប្អូនកម្មករនិយោជិត ការផ្តល់ថវិកានេះទៀតសោត គឺធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេច តេជោហ៊ុនសែន ដែលបានសម្រេចផ្តល់ថវិកា សម្រាប់ដោះស្រាយសំណងជូនកម្មករចំនួន ៤,១៤៦នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រចំនួន៩ ដែលថៅកែរត់ចោលដោយមិនបានទូទាត់ ប្រាក់ឈ្នូល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត។

បងស្រីសូសុខាអតីតកម្មការិនីផ្នែកកាត់ព្រុយនៅរោងចក្រហ្រ្គេតអននើអស់រយៈពេល១៤ឆ្នាំទទួលបានថវិកាចំនូន១,៤០០ដុល្លារបានសម្តែងការសប្បាយរីករាយថា៖“ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលបានជួយអន្តរាគមន៍ក្នុងការបើកលុយជូនដល់អតីតកម្មករនៅរោងចក្រហ្រ្គេតអននើដែលថៅកែរត់ចោល។ ពួកខ្ញុំរង់ចាំជិត២ឆ្នាំហើយមកដល់ថ្ងៃនេះ។ អរគុណសមេ្តចតេជោ និងក្រសួងការងារដែលបានជួយពួក​ខ្ញុំ។”

ដូចគ្នាផងដែរ បង ស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រ ហ្គ្រេតអននើ​ មកពីខេត្ត​កណ្តាលបានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយពេលទទួលថវិកាថា៖​“ខ្ញុំទទួលបានថវិកាចំនួន ១,៦៤៩ដុល្លារ។ ខ្ញុំមិនដែលនឹកស្មានថា​គេដោះស្រាយជូនពួកខ្ញុំទេ ខ្ញុំពិតជា​អរគុណសម្តេចហ៊ុនសែន​ ណាស់ដែលបានដោះស្រាយប្រាក់​សំណងដែលថៅកែរោងចក្ររត់ចោល​ដល់ពួកខ្ញុំព្រោះជិតចូល​ឆ្នាំថ្មីហើយ បានលុយខ្លះយកទៅ​ស្រុក”។

ចំណែកឯបងស្រី ណឹប ចន្ធី ដែលបានធ្វើការ១៦ឆ្នាំនៅរោងចក្រហ្រ្គេតអននើដែរនោះបានអះអាងថា​គាត់ទទួលបានថវិកាសរុប ១,៦៧០ដុល្លារ។ គាត់លើកឡើងថា៖ “ពីមុនខ្ញុំពិបាកចិត្តណាស់មិនដឹងថ្ងៃ​ណាគេបើកលុយឲ្យនោះទេ ព្រោះថៅកែរោងចក្របានរត់បាត់ហើយ។ តែពេលនេះ សំណាងណាស់​ដែលរដ្ឋាភិបាលបានជួយ។”

ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្មនៅគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់អំពីការទូទាត់​ថវិកាជូនកម្មករនិយោជិតថា៖ “រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានផ្តល់ជូនការទូទាត់លើបីចំណុចគឺ៖ ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់បណ្តេញចេញស្មើនឹងប្រាក់អតីតភាពការងារ របស់ពួកគេ។”

គួរបញ្ជាក់ផងដែរថា ការបែងចែកថវិកាជូនកម្មករនិយោជិតនេះ គឺក្រសួងការងារមានរូបមន្ត គណនា​ច្បាស់លាស់ដោយត្រូវគិតទៅតាមកិច្ចសន្យាការងារមានថិរវេលាកំណត់ និងកិច្ចសន្យាការងារ មិនមាន​ថិរវេលាមិនកំណត់ ហើយនិងអតីតភាពការងាររបស់ពួកគាត់ម្នាក់ៗ។

ការបើកថវិកាដល់កម្មករនិយោជិតដែលម្ចាស់​រោងចក្ររត់ចោលនេះ ជាជំហានដំបូង​គឺមាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមេសា រហូតដល់ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។ សម្រាប់រោងចក្រ៥ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នឹងជូនដំណឹងនៅ​ពេលក្រោយទៀត។

ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកាជូនបងប្អូនកម្មករនិយោជិត ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ក៏មានរៀបចំស្តង់សម្រាប់ចុះឈ្មោះបងប្អូនកម្មករនិយោជិតណាដែលត្រូវការស្វែងរក​ការងារធ្វើ ចង់ផ្លាស់ប្តូរការងារ ឬក៏ត្រូវការសេវាប្រឹក្សាយោបល់ការងារតាមរយៈសេវាការងាររបស់​រដ្ឋាភិបាលដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ រហូតមកដល់ថ្ងៃនេះ មានបងប្អូន​ដែលបានមកចុះឈ្មោះស្វែងរកការងារជាមួយក្រសួងមានប្រមាណជិត២ពាន់នាក់៕

By 2, Apr 11, 2018 05:04 am

Previouse news