A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

តើលោកអ្នកចង់ក្លាយជាបុគ្គលិកនៅក្រុមហ៊ុនទូរស័ព្ទCellcardឬទេ? សូមរួសរាន់ឱកាសការងារជាង១០០កន្លែងកំពុងរង់ចាំ!

ការរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍បាននិងកំពុងបំប្រួញគម្លាតនៃទំនាក់ទំនងរបស់មនុស្សក្នុងប្រទេស តំបន់ និងពិភពលោកឲ្យកាន់តតែខិតជិតគ្នាប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ សម្រាប់ប្រទេសកម្ពុជាការទាញយកសក្តានុពល និងអត្ថប្រយោជន៍ពីបច្ចេកវិទ្យាផ្នែកនេះកំពុងបោះ ជំហានទៅមុខឥតឈប់ឈរ តាមរយៈការហូរចូលនៃវិនិយោគទុនពីសំណាក់​ក្រុមហ៊ុនទាំងក្នុង​ស្រុក និងមកពីបរទេសដែលបានធ្វើឲ្យការ​ទំនាក់ទំនងរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសកាន់ តែមានភាពងាយស្រួល។ ជាក់ស្តែង ក្រុមហ៊ុន​ទូរស័ព្ទ Cellcard ដែលមានវត្តមានបម្រើសេវាកម្មផ្នែក ទូរគមនាគមន៍រយៈជាច្រើនឆ្នាំកន្លងមក កំពុងមានការពង្រីក​បន្ថែមលើការ​វិនិយោគ​របស់ខ្លួនទៅលើ វិសាលភាព គុណភាព និងទំនើបកម្មនៃការផ្តល់សេវា ដែលស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បាន ពង្រីកសក្តានុពលផ្នែកឱកាសការងារជាច្រើនប្រភេទសម្រាប់យុវជន និងអ្នកស្វែងរកការងារក្នុងប្រទេស កម្ពុជាផងដែរ។

តម្រូវការជ្រើសរើសនេះត្រូវបានបញ្ជាក់ឲ្យដឹងតាមរយៈកម្មវិធីកិច្ចសម្ភាស​ការងារ​ប្រចាំ​ខែ របស់ទីភ្នាក់​ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រុមហ៊ុន Cellcard នឹងនាំមកនូវឱកាសការងារជាង១០០កន្លែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០នាទីព្រឹក។

បើតាមមន្ត្រីទទួលបន្ទុកផ្នែកជ្រើសរើសបុគ្គលិកក្រុមហ៊ុន Cellcardលើកឡើងថានេះមិនមែនជាលើក ទី១ទេដែលក្រុមហ៊ុនសហការជាមួយនឹងNEA កន្លងមកក្រុមហ៊ុនបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន​ជាមួ​យ​នឹងNEA មានដូចជាពិព័ណ៌ការងារថ្នាក់ជាតិប្រចាំឆ្នាំ វេទិកាការងារ និងការសម្ភាសការងារ​ប្រចាំខែជាដើម។មន្ត្រីដដែលបានឲ្យដឹងថាបច្ចុប្បន្ន Cellcard មានបុគ្គលិកកំពុងបម្រើការងារប្រមាណ​១ពាន់នាក់ ហើយបុគ្គលិកទាំងនោះមាន៤០​នាក់ជ្រើសរើសតាមរយៈNEA ហើយពួកគាត់គឺជាធនធាន មនុស្សសំខាន់ដែលជួយ​ជំរុញឲ្យក្រុមហ៊ុនដំណើរការប្រកបដោយភាពជោគជ័យ។

យ៉ា​ង​ណាក៏ដោយក្នុងថ្ងៃព្រហស្បតិ៍ទី១៨ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការជ្រើសរើសបុគ្គលិកចំនួន​១៤០​នាក់​លើ៣មុខតំណែ​​ងផ្សេងៗគ្នា ហើយលទ្ធផលជាប់ឬធ្លាក់ក្រុមហ៊ុននឹងប្រកាសភ្លាមតែម្តង​បន្ទាប់ពីកិច្ចសម្ភាសចប់។តំណាងក្រុមហ៊ុនដដែលបញ្ជា​ក់បន្ថែមថា សិស្ស/និស្សិត ឬអ្នកចង់ផ្លាស់ប្តូរ​ការងារ ឬស្វែងរកការងារធ្វើអាចចូលរួមនៅNEA ដោយគ្រាន់តែភ្ជាប់ជាមួយនឹង​ប្រវត្តិរូបសង្ខេបដើម្បី​សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនតែម្តង។

ក្រុមហ៊ុន/សហគ្រាស និងនិយោជកដែលបានចូលរួមក្នុងកម្មវិធីនេះតែងបានបង្ហាញចំណាប់អារម្មណ៍ថា កិច្ចសម្ភា​​​សការងារនេះបានរួម​ចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្ន​ក​កំពុងស្វែងរកការងារ​ធ្វើផ្ទាល់​តែ​ម្តង។អ្នកដែលមានបំណងស្វែងរកការងារ គឺគ្រាន់តែ​យកប្រវត្តិរូបសង្ខេបរបស់ខ្លួនមកចូលរួមប៉ុណ្ណោះ។ជាក់ស្តែងគិតចាប់ពីឆ្នាំ២០១៧មក មជ្ឈមណ្ឌល ការងាររាជធានី​ភ្នំពេញ បានរៀបចំកម្មវិធីនេះបាន១៥ដងរួចមកហើយដែលមាន​អ្នកចូលរួមជាង១ពាន់ នាក់ និងអ្នក​ដែលទទួលបានជាប់ការងារជាស្ថាពរចំនួនជាង៣០០នាក់។កម្មវិធីនេះគឺជាផ្នែកមួយនៃ​យន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារដល់​សាធារណៈជន ជាពិសេស យុវជន​ដែលចង់ស្វែងរកការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបាន​ការងារកាន់តែងាយស្រួល ចំណេញ​ពេលវេលានិងនៅមួយកន្លែង។

គួរបញ្ជាក់ថាទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជ​រដ្ឋាភិបាលដែលមាន​តួនាទី​ភារកិច្ច​ក្នុងការផ្តល់៖ សេវា​ការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយ​ជាងគេនៅព្រះរាជាណា​ចក្រកម្ពុជា។ ទីភ្នាក់ងារនេះ​ត្រូវបានបង្កើតឡើងក្នុង​ទម្រង់ជា​ទីភ្នាក់​​ងារ​ប្រតិបត្តិការពិសេសក្នុងឆ្នាំ​២០០៩ ស្ថិតនៅក្រោម​គណៈ​កម្មាធិការជាតិ​បណ្តុះបណ្តាល និងមាន​ស្នាក់ការកណ្តាល​នៅក្នុង​បរិវេណ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជន​ទូទៅ តាម​រយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.kh​និងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់​សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួម​មាន៖ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕

By 2, Jan 17, 2018 07:01 am

Previouse news