A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

ឱកាសការងារជាង ៩០០ កន្លែងទៀតពីក្រុមហ៊ុន ១០ នឹងផ្តល់ជូនក្នុងវេទិកាការងារខែឧសភានេះ

វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ​នៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាសការងារ និងព័ត៌មានជ្រើស​រើសបុគ្គលិកដ៏ទូលំទូលាយ តាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា​ដែលមកប្រើប្រាស់សេវាជ្រើស​រើស​បុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល៤ខែដើមឆ្នាំ​២០១៨ នេះ មានយុវជន និងអ្នកស្វែងរកការងារ ចំនួន​ជាង២០០០នាក់ ទទួលបានការងារតាមរយៈយន្តការវេទិកាការងាររបស់រដ្ឋាភិបាលនេះរួចមក​ហើយ។

ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០១៨ នេះ NEA នឹងរៀបចំវេទិកាការងារនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ខាងមុខ ដែលនឹងនាំយក​ឱកាសការងារចំនួន ៩២៨ កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១០ រួមមាន៖ ក្រុមហ៊ុន AEON, Worldbridge, Yummy Food Company, GFG Investment, Opennet, AlmondGroup, Kofi, Emcat, Capture Value និងក្រុមហ៊ុន Ming Wuoy Group។ វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង​៨ព្រឹក ដល់ ម៉ោង៥ល្ងាច។

លោកស្រី សៀម ង៉ោ ប្រធានគ្រប់គ្រងជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Ming Wuoy Group បានចាត់ទុកសេវា ជួយស្វែងរកបុគ្គលិករបស់រដ្ឋាភិបាលនេះថាបានរួមចំណែកច្រើនក្នុងការជួយដល់ក្រុមហ៊ុន Ming Wouy ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតឲ្យឆាប់ទទួលបានបុគ្គលិក ដោយសារវាមានភាពងាយស្រួល មិនគិតកម្រៃ ហើយមានបេក្ខជន​ដែលមានសមត្ថភាពច្រើន។ លោកស្រីបន្ថែមថា៖ “បច្ចុប្បន្នក្រុមហ៊ុន មីង វួយ មានបុគ្គលិក​សរុបជាង១ពាន់នាក់​ដែលក្នុងនោះក៏មានជ្រើសចេញពីវេទិកាការងារ ក៏ដូចជាពិព័រណ៍ការងាររបស់ NEA កន្លងមក​ផងដែរ។ សម្រាប់ថ្ងៃទី១០ខែឧសភាខាងមុខ ក្រុមហ៊ុនមានតម្រូវការបុគ្គលិក​ចំនួន ១៤៥ នាក់ ដែលភាគច្រើនផ្នែកសេវាកម្ម”។

លោកស្រី បន្ថែមថា សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់​បានលទ្ធផលល្អ មិនថាពួកគាត់​ចង់ដាក់ពាក្យជាមួយក្រុមហ៊ុន មីង វួយ ឬក្រុមហ៊ុនដទៃទៀតនោះទេ គឺត្រូវរៀបចំ​ប្រវត្តិរូបសង្ខេប​ឲ្យបាន​ត្រឹមត្រូវ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែង​ដែលខ្លួនជ្រើសរើស និង ត្រូវគោរព​ពេលវេលាជាដើម។

ប្អូនប្រុស ប៉ូ វី និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលទទួលបានការងារ​ធ្វើតាមរយៈ​វេទិកាការងារកន្លងមកលើកឡើងថា៖ “ថ្ងៃនេះខ្ញុំមកដាក់ពាក្យ ហើយចំពោះលទ្ធផលគឺគេប្រកាសថាជាប់ទៀត។ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលខ្លួនឯងគ្រាន់តែមកសម្ភាសភ្លាម គឺជាប់តាមអ្វីដែលយើងរំពឹងទុក។ ពេលមិនទាន់ស្គាល់ NEA មិនបានចូលរួមក្នុងវេទិកាការងារ គឺជួបការលំបាកក្នុងការរកស្វែងរកការងារធ្វើ។ ពេលឃើញគេប្រកាសរើស​ពេលណា គឺខ្ញុំទៅខាងហ្នឹង។ ជួនកាលបានដាក់ពាក្យ ជួនកាលអត់បានដាក់ទេ ដោយទីតាំងឆ្ងាយពេក ពិបាក​រក។ ហើយពេលខ្លះដាក់ហើយ អត់ជាប់ទៀត។”

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំ​វេទិកាការងារបែបនេះរៀងរាល់ខែ។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមាន​បំណងចង់ស្វែងរកការងារអ្វីដែល​ខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយ​សេរីនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយ​ងាយ​ស្រួល ។ 

By 2, May 04, 2018 09:05 am

Previouse news