A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

NEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ

ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ដែលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាឲ្យមានការគោរពសិទ្ធមនុស្ស ពិសេសគឺធានាឲ្យស្ត្រី និងបុរសមានសិទ្ធស្មើគ្នាលើគ្រប់រូបភាព។ទន្ទឹងនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់អាទិភាពទៅលើ ការលើកម្ពស់ឲ្យមានសមភាពយេនឌ័រលើគ្រប់វិស័យ ជាពិសេសការបញ្ចូលស្ត្រីក្នុងវិស័យផ្សេងៗ។

ដើម្បីរួមចំណែកដល់ការយល់ដឹងពីយេនឌ័រ នៅព្រឹកថ្ងៃអង្គារ៍ ៨ រោច ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយនិង SIDA ស៊ុយអែត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ ដល់សិក្ខាកាមចំនួន២៥នាក់ មកពីស្ថាប័នផ្សេងៗ។

លោក Lar-Ake Svensson ប្រធានគម្រោងSIDA ស៊ុយអ៊ែដប្រចាំនៅកម្ពុជា លើកឡើងថា ស៊ុយអែត មានការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសមត្ថភាពយេនឌ័រ សិទ្ធស្ត្រី និងសិទ្ធកុមារ នៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌។ ជាមួយនឹងការចាប់ផ្តើមនៃគោលនយោបាយការបរទេសដែលមានមូលដ្ឋានលើស្ត្រីនិយម ហើយកិច្ចការនេះត្រូវពង្រឹងបន្តទៀត។ លោកបញ្ជាក់បន្តថា ការវិភាគយេនឌ័រគួរតែពឹងផ្អែកលើវិធីសាស្ត្រចំនួនបី ដែលត្រូវបានប្រើដោយឡែកពីគ្នា ក្នុងនោះមាន៖ ការកំណត់គោលដៅអន្តរាគមន៍ ដើម្បីពង្រឹងក្រុមជាក់លាក់ ឬបញ្ហានានា ការបញ្ចូលសមភាពយេនឌ័រទៅក្នុងកម្មវិធីគម្រោង និងកិច្ចសន្ទនាស្តីពីសមភាពយេនឌ័រ។

លោក Lar-Ake បន្ថែមទៀតថា ការលើកកម្ពស់ និងបង្រៀនកូនប្រុសរបស់យើង អំពីអាកប្បកិរិយានិងការយល់ដឹងអំពីតុល្យភាពយេនឌ័រគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាបុរស។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈទង្វើរបស់យើង មិនមែនធ្វើឡើងតាមរយៈពាក្យសម្តីទេ” ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា កុមារមិនសូវធ្វើអ្វីដែលយើងប្រាប់ពួកគេឲ្យធ្វើទេ តែពួកគេច្រើនតែធ្វើតាមអ្វីដែលពួកយើងប្រព្រឹត្ត”។

By 2, Jan 24, 2018 02:01 am

Previouse news