A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន

តាមរយៈតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងបានរំលេចនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានរាជធានី-ខេត្ត”សិក្ខាសាលានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលាស្រុកស្វាយចេក ដែលមានការចូលរួមពីលោក ស៊ុត ង៉ុយ អភិបាលស្រុកស្វាយចេក តំណាងមកពីអង្គការ GIZ និងអង្គភាពពាក់ព័ន្ធសរុបប្រមាណ៥០នាក់។

លោកមាស សំណាង ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់សេវាការងាររបស់រដ្ឋ ឲ្យកាន់តែមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ តាមមូលដ្ឋានភូមិ-ឃុំ ទូទាំងរាជធានី-ខេត្ត ក្នុងការទទួលបានព័ត៌មានអំពីឱកាសការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើ  ពិសេសដើម្បីផ្សព្វផ្សាយអំពីសេវាការងារ និងព័ត៌មានទីផ្សារការងារជូនដល់អាជ្ញាធរមូលដ្ឋានឱ្យបានយល់ដឹង និងផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរ មូលដ្ឋានទូទាំងរាជធានី-ខេត្ត ដើម្បីចូលរួមចែករំលែកលើកកម្ពស់សេវាសាធារណៈ និងសម្រេចឱ្យបានតាមភារកិច្ច ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក) ជាស្ថាប័នរដ្ឋ ដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទ.ជ.ម.ក ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យ លេខ៦៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល មានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។ បច្ចុប្បន្នទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតមជ្ឈមណ្ឌលការងារក្រោមឱវាទនៅតាមបណ្តាខេត្តចំនួន ១១ ក្នុងនោះមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រៃវែង ស្វាយរៀង តាកែវ កំពត បាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ដើម្បីប្រតិបត្តិការផ្សព្វផ្សាយពីព័ត៌មានការងារនៅក្នុងស្រុកឲ្យដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពិសេសដើម្បីកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើប្រកបដោយប្រសិទ្ធភាព៕

By 2, Aug 13, 2018 07:08 am

Previouse news