A PHP Error was encountered

Severity: Notice

Message: Undefined offset: 0

Filename: controllers/nea.php

Line Number: 19

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

វេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មក្នុងស្រុកថ្មគោល មានអ្នកចូលរួម១២៩នាក់

ប្រជាពលរដ្ឋស្រុកថ្មគោលចំនួន ១២៩ នាក់ មានភាពរីករាយដែលមានឱកាសដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ជាមួយក្រុមហ៊ុនឡរ៉ែលតុន ក្នុងកម្មវិធីវេទិកាការងារ ដែលរៀបចំដោយម​ជ្ឈមណ្ឌលការងារខេត្តបាត់ដំបង សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានស្រុកថ្មគោល អង្គកា​រ​ស៊ី​ថេប និងអង្គការ IOM នាថ្ងៃទី១១ សីហា ២០១៧។វេទិកានេះ រៀប​ចំធ្វើឡើងនៅក្នុង​ប​រិវេណ​វត្តបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង់ ។ ក្នុងវេទិកានោះមានអ្ន​​ក​ចូ​ល​រួម ចុះឈ្មោះស្វែងរកការ​ងារធ្វើពីប្រ​ជាព​លរដ្ឋចំនួន១២៩ នាក់ស្រី៣៨ នាក់។

សូមបញ្ជាក់ថាវេទិកាការងារ គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយរបស់ទីភ្នាក់ងារជាតិមុខរបរ និ​ងការងារ ដើម្បីផ្តល់ឱកាសដល់សហគ្រាស គ្រិះស្ថាននិងក្រុមហ៊ុនឯកជននានាបានជួបដោ​យផ្ទាល់ជាមួ​យ និងអ្នកស្វែងរកការងារធ្វើនៅមូលដ្ឋាន។ជាងនេះទៅទៀតវេទិកានេះ ក៏បានផ្ស​ព្វផ្សាយពីព័​ត៌មានទីផ្សារការងារដែលកំពុងមានតម្រូវការច្រើន ក្នុងទីផ្សារការងារកម្ពុជានាពេលប​ច្ចុប្បន្នផងដែរ។

ម​ជ្ឈមណ្ឌលការងារខេត្តបាត់ដំបង By 2, Sep 01, 2017 02:09 am

Previouse news