A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

ក្នុងខែមីនានេះ ក្រុមហ៊ុនធំៗ១២ ប្រកាសជ្រើសរើសបុគ្គលិកជិត ១៣០០នាក់នៅក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើស​រើសបុគ្គលិកដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា​ដែលមកប្រើប្រាស់សេវាជ្រើស​រើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែងក្នុងរយៈពេល២ខែដើមឆ្នាំ​២០១៨នេះ NEA​ បានជួយសម្របសម្រួល និងជ្រើសរើស បុគ្គលិក កម្មករ និយោជិត ចំនួន​១៥០០នាក់ឲ្យទៅ​ក្រុមហ៊ុន​/សហគ្រាសនានានៅក្នុងវេទិកាការងារទាំង៥លើករបស់ខ្លួន។

ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០១៨ នេះ NEA នឹងរៀបចំវេទិកាការងារចំនួន២លើក គឺលើកទី១នៅថ្ងៃ​ទី១៥ និងលើកទីពីរនៅថ្ងៃទី២៩ ដែលនឹងនាំយក​ឱកាសការងារចំនួន ១២៧៩ កន្លែង ពីក្រុមហ៊ុនធំៗ​ចំនួន១២ រួមមាន៖ ធនាគារ ABA, ផ្សារទំនើប AEON, ក្រុមហ៊ុន GFX Investment Co., Ltd, ក្រុមហ៊ុន G-Gear, ក្រុមហ៊ុន មេហ្គាលីស៊ីង ភីអ៊ិលស៊ី, ភោជនីយដ្ឋាន ជប៉ុន សាគី ស៊ុគីស៊ុប, Naga World, Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត, Chok Chey Finance PLC, GFG Investment និង អង្គការ Digital Divide Data។

វេទិកាការងារទំាងពីលើកនេះនឹងរៀបចំនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច។

លោក អាន សុំស្រ៊ុន ប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ ABA ដែលនឹងចូលរួមជ្រើសរើស​បុគ្គលិកនៅក្នុងវេទិកាការងារលើកទី១ នៅថ្ងៃទី១៥ ខែមីនានេះ លើកឡើងថា៖ “ធនាគារ ABA នឹង​ជ្រើសរើសបុគ្គលិកចំនួន៣០២នាក់ ក្នុងវេ​ទិកាការងារជាមួយទីភ្នាក់ងារជាតិមុខរបរ និង​ការងារនាថ្ងៃ​ទី១៥ខាងមុខនេះ។ យើងនឹងបើកទទួលពាក្យ និងសម្ភាសន៍ការងារភ្លាមៗតែម្តង។ ចំពោះលទ្ធផល​នៃការសម្ភាសគឺទៅតាមមុខតំណែង មានន័យថា​មុខតំណែ​ងខ្លះក្រុមការងារយើងនឹងប្រាប់ទៅ​បេក្ខជន​ថាជាប់ ឬធ្លាក់ក្រោយពេលសម្ភាស ហើយ​មុខតំណែងខ្លះទៀតគឺបេក្ខជនដែលជាប់នៅបឋម NEA នឹង​ត្រូវទៅសម្ភាសនៅធនាគារម្តងទៀត។”។

លោក អាន សុំស្រ៊ុន បន្ថែមថា ចំពោះសិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់បានលទ្ធផលល្អមិនថាដាក់ពាក្យជាមួយធនាគារ ABA ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំ​ប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែង​ដែលខ្លួនជ្រើសរើស និង ត្រូវគោរពពេលវេលាជាដើម។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា វេទិកាការងារ​នេះ បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្ន​ក​កំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ អ្នកដែលមានបំណងស្វែងរកការងារ គឺគ្រាន់តែកាន់ប្រវត្តិរូប​សង្ខេបរបស់ខ្លួនមកចូលរួមប៉ុណ្ណោះ។ វេទិកានេះ បានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់​យុវជនដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយ​ពេលធ្វើដំណើរទៅដាក់CVsនៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយតែ​ចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានី​ភ្នំពេញ​តាមរយៈលេខទូរស័ព្ទ 016 77 66 55/077 23 23 78 ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និង ការងារ www.nea.gov.kh និងទំព័រ facebook/neakhmer (អិនអ៊ីអេ ខ្មែរ) ដោយ​ងាយ​ស្រួល៕

By 2, Mar 11, 2018 03:03 am

Previouse news