A PHP Error was encountered

Severity: Notice

Message: Undefined offset: 0

Filename: controllers/nea.php

Line Number: 19

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

វេទិកាការងារ និងជ្រើសរើសកម្លាំងពលកម្មក្នុងស្រុកប្រាសាទសំបូរមានអ្នកចូលរួម២៣៥នាក់

មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារបានរៀបចំវេទិកាការ​ងា​រ ស្តីពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ វេទិកានេះ រៀប​ចំធ្វើឡើងនៅ ថ្ងៃទី០៣ខែសីហា ឆ្នាំ២០១​៧។ដែលមា​នការចូលរួមដោយ អជ្ញាធរឃុំឈូក តំបន់សេដ្ឋកិច្ចពិសេសភ្នំពញ និងរោងចក្រកែឆ្នៃពេ​ជ្រ​​ឡូរ៉ែលតុន ដាយមីនខេនបួឌា ។ក្នុងវេទិកានោះមានអ្ន​​ក​ចូលរួម ចុះឈ្មោះស្វែងរកការ​ងារធ្វើពីប្រ​ជាព​លរដ្ឋឃុំទ្រៀល ចំនួន២៣៥ នាក់ស្រី១២៤ នាក់។

សូមបញ្ជាក់ថាវេទិកាការងារ គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយរបស់ទីភ្នាក់ងារជាតិមុខរបរ និ​ងការងារ ដើម្បីផ្តល់ឱកាសដល់សហគ្រាស គ្រិះស្ថាននិងក្រុមហ៊ុនឯកជននានាបានជួបដោ​យផ្ទាល់ជាមួ​យ និងអ្នកស្វែងរកការងារធ្វើនៅមូលដ្ឋាន។ជាងនេះទៅទៀតវេទិកានេះ ក៏បានផ្ស​ព្វផ្សាយពីព័​ត៌មានទីផ្សារការងារដែលកំពុងមានតម្រូវការច្រើន ក្នុងទីផ្សារការងារកម្ពុជានាពេលប​ច្ចុប្បន្នផងដែរ។

មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ By 2, Sep 01, 2017 02:09 am

Previouse news