A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

អ្នកស្វែងរកការងារ១០០នាក់ បានទទួលឱកាសការងារថ្មីថែមទៀតពីផ្សារ Makro

កន្លងទៅថ្មីៗនេះ យុវជន និងអ្នកស្វែងរកការងារ​ចំនួនប្រមាណ១០០នាក់ បានទទួលការងារស្ទើរគ្រប់មុខ​តំណែង​​​​នៅផ្សារទំនើប Makro តាមរយៈ​វេទិកាការងារ និងការ​សម្របសម្រួលជ្រើសរើសបុគ្គលិកដោយ​ទីភ្នាក់ងារ​​​​​​​​ជាតិ​មុខរបរ​ និងការងារ (NEA) នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន Makro គឺជានិយោជកថ្មីមួយក្នុងចំណោមនិយោជកបច្ចុប្បន្នសរុប ១,៦៩៤ ក្រុមហ៊ុនដែលបាន​សហការ​​​​ជាមួយ​ទីភ្នាក់ងារជាតិមុខរបរ​ និងការងារ (NEA) ក្នុងការជ្រើសរើសកម្លាំងពលកម្ម​ដោយឥតគិតថ្លៃ តាម​រយៈ​យន្តការ​វេទិកាការ​ងារ ការផ្សព្វផ្សាយព័ត៌មាន​ជ្រើសរើស​បុគ្គលិកលើគេហទំព័រ​ និងFacebook​ NEA។គួរបញ្ជាក់ថា នាខែធ្នូ ឆ្នាំ២០១៧ នេះ ក្រុមហ៊ុនបានបើកដំណើរការផ្សារ​ទំនើប​លក់​ដុំដ៏​ធំ​មួយ​ដែល​មាន​ប្រភព​ទំនិញ​​ភាគច្រើននាំចូលពីប្រទេសថៃ។

លោកចែម សុផួងប្រធានផ្នែកធនធានមនុស្សនៅផ្សារMakroលើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បានជួយសម្រួលចំពោះការជ្រើសរើសបុគ្គលិកដល់​ក្រុម​ហ៊ុន​​របស់លោកបានយ៉ាងច្រើន ជាក់​ស្តែង​​​ក្នុង​​យុទ្ធនាការ​ជ្រើសរើសបុគ្គលិករយៈពេល២ថ្ងៃនៅNEA ក្រុម​​ហ៊ុនទទួលបានបុគ្គលិកឱ្យ​ចូលបម្រើ​ការងារ​ជាង​​១០០នាក់។លោកថា “ខ្ញុំមើលឃើញថា ក្រោយ​ពីខ្ញុំ​មានកិច្ចសហប្រតិបត្តិការជាមួយនឹង NEA ខ្ញុំមាន​ភាព​ងាយ​ស្រួលច្រើន ព្រោះ NEA បាន​ជួយខ្ញុំ​ច្រើន​ទាំងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក ផ្តល់​កន្លែង​សម្ភាសន៍ ដោយមិនគិត​ប្រាក់​នោះទេ”​។ លោក​បន្ថែមថា៖“ផ្ទុយទៅវិញ បើខ្ញុំទៅរកភ្នាក់ងារឯកជនខ្ញុំនឹង​ត្រូវ​ចំណាយលុយច្រើន។ ខ្ញុំពិតជា​អរគុណ NEA មែន​ទែន ដែលបានជួយសម្រួលដល់ខ្ញុំ”។ លោក សុផួងក៏​បាន​បង្ហាញ​​ពីគំនិតសុទិដ្ឋិនិយមក្នុងការ​បន្ត​ប្រើប្រាស់ និងសហការជាមួយ NEA នៅពេលរៀបចំព្រឹត្តិការណ៍​ជ្រើស​រើសបុគ្គលិកតាមបណ្តាខេត្តជាច្រើន​រូបក្នុងពេលឆាប់ៗនេះ។”

ចំណែកកញ្ញា ឡុង សុខលី មានអាយុ​២០ឆ្នាំ រៀនចប់ត្រឹមថ្នាក់ទី៧ មកពីខេត្តតាកែវ ជាបេក្ខនារីមួយរូបក្នុង​ចំណោម​បេក្ខជនរាប់​រយនាក់​ផ្សេង​ទៀតដែលបានជាប់ការងារជាស្ថាពរ​ផ្នែកទទួល​បន្ទុកស្តង់បន្លែផ្លែឈើ នៅ​ផ្សារ​ម៉ាក្រូ​បន្ទាប់​ពី​នាងទទួលបានព័ត៌មានពីទំព័រហ្វេសបុករបស់ NEAស្តីពីវេទិកាការងារ។ កញ្ញា សុខលីបាន​លើក​ឡើង​ថា៖ ”ខ្ញុំ​ឃើញ​គេ​​ផ្សាយពីការជ្រើសរើស​បុគ្គលិក ខ្ញុំក៏មកចូលរួមសម្ភាសនឹងគេ រួចក៏ជាប់​ការងារ​តែម្តង។​ ពេល​​គេ​ប្រាប់​​ថា​ខ្ញុំជាប់ការងារចឹង ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំបានទូរស័ព្ទទៅប្រាប់​ម៉ែ និងបងប្អូននៅ​ស្រុក​ថា​ខ្ញុំ​​ជាប់​​ការងារ​ហើយ ហើយខ្ញុំក៏បានណែនាំដល់បងជីដូនមួយរបស់ខ្ញុំឱ្យដាក់​CV​នៅNEA ហើយគាត់​ក៏​បាន​ជាប់​ការងារ​ជា​មួយ​ខ្ញុំដែរ”។

គួររំឭកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារនៅ​ស្នាក់​ការ​កណ្តាល​ដើម្បី​ជំរុញ​ការ​ទទួលបានឱកាស​ការងារ និងជ្រើសរើសបុគ្គលិក​ស្របតាមតម្រូវការរបស់ទីផ្សារការងារ។ បើតាម​របាយការណ៍​លទ្ធផលការងារ​ដែលបាន​ធ្វើ​ការ​​​​បូក​សរុបក្នុងសន្និបាតប្រចាំឆ្នាំ២០១៧នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការរងារ(NEA) ​បានជួយរក​ការងារ​​​​ជូន​ប្រជា​​​ពលរដ្ឋ​​​​​​សរុប​ចំនួន ,៤១២ នាក់ បញ្ជូន​អ្នកស្វែង​រក​ការងារធ្វើទៅឱ្យ​និយោជកដែលត្រូវការកម្លាំង​ពលកម្ម​​​​​មាន​ចំនួន ១៦,០៧២ នាក់ បានចុះឈ្មោះអ្នកស្វែង​រក​ការងារសរុប​ចំនួន ១៤,៨២៨នាក់ និង​បាន​ប្រមូល​​ដំណឹង​ជ្រើស​រើសពីគ្រប់ប្រភពចំនួន៨៥,៧០២ ការងារ

យោង​ប្រភព​ដែល​បានដកស្រង់​សម្តីរបស់ ​​ឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារដែល​​​​​​​​ថ្លែង​ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងការលើកផែនការការងារឆ្នាំ២០១៨របស់​​​​​​​​​​ទីភ្នាក់​ងារ​​​​​​​​​ជាតិមុខរបរ និងការងារបានលើក​ឡើងថា៖“ការផ្តល់សេវាជួយស្វែងរក​ការងារជូន​ប្រជា​ពលរដ្ឋ​​​​​​​​​​ គឺ​ជា​​អាទិភាព​ចំបង​របស់​រាជរដ្ឋាភិបាល​ដើម្បីបែង​ចែកឱកាស​ការងារជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ស្មើៗគ្នាប្រកប​ដោយ​​​​​សមធម៌ និងតម្លាភាព។ ចក្ខុ​វិស័យរបស់យើង គឺប្រែក្លាយជា​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​​​ប្រកប​​​​ដោយ​គុណភាព​​​​​​​​ឈានមុខគេនៅកម្ពុជាដើម្បីឱ្យ​ប្រជាពលរដ្ឋនៅទូទាំងប្រទេស​ដែលមាន​បំណង​​​​​​​​ចង់​ស្វែង​រកការងារ​អាច​​​ទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែង​រហូតពួក​គាត់​​​​ទទួល​បាន​​ការងារ និងប្រាក់​ចំណូល​ទៅតាមក្តីប្រាថ្នា”។

បន្ថែមលើនេះ ឯកឧត្តម ហុង ជឿន បានផ្តល់សារ​លើកទឹកចិត្ត​ដល់មន្ត្រី​ទាំងអស់​នៃទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារថា៖“ស្នាមញញឹមរបស់អ្នកស្វែងរកការងារ និងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់​ពីគាត់ទទួល​បាន​ការ​ងារ​​​​​​​គឺជាកម្លាំង​ជំរុញទឹក​ចិត្តយើងទាំងអស់គ្នា។ យើងនឹងបន្តបេសកកម្មនេះបន្តទៀតជាមួយនឹង​ការប្តេជ្ញា​ចិត្តយ៉ាង​មុតមាំក្នុង​ការផ្តល់សេវាការងាររួមមាន ការចុះឈ្មោះអ្នកស្វែងរកការងារ ការផ្សព្វផ្សាយដំណឹងជ្រើស​រើស​​បុគ្គលិក ការណែ​នាំ ការផ្គូផ្គង និង​បញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជក ឱ្យកាន់តែទូលំ​ទូលាយ​បន្ថែម​ទៀតនៅ​ឆ្នាំ២០១៨”។

By 2, Dec 26, 2017 10:12 pm

Previouse news