A PHP Error was encountered

Severity: Warning

Message: file_get_contents(): http:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(http://api.facebook.com/restserver.php?format=json&method=links.getStats&urls=https%3A%2F%2Fwww.facebook.com%2Fneakhmer%2F): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 24

A PHP Error was encountered

Severity: Warning

Message: file_get_contents(): https:// wrapper is disabled in the server configuration by allow_url_fopen=0

Filename: models/mod_vcount.php

Line Number: 37

A PHP Error was encountered

Severity: Warning

Message: file_get_contents(https://www.googleapis.com/youtube/v3/channels?part=statistics&id=UC59-tKbaaSembn7T9pZmQuA&key=AIzaSyDUlR94c9NDGFpGRwkDAZROdgX_bjEEYGE): failed to open stream: no suitable wrapper could be found

Filename: models/mod_vcount.php

Line Number: 37

NEA News Feeds

National Employment Agency

NEA News Feedsto the latest news feeds

មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងរៀបចំនូវវេទិកាការងារនាចុងខែកញ្ញានេះ

មជ្ឈមណ្ឌលការងារខេត្តព្រៃវែង បានចាប់ដៃគូជាមួយអាជ្ញាធរឃុំពពឹស រៀបចំនូវវេទិកាការងារដែលធ្វើឡើង នាថ្ងៃទី២៨ ខែកញ្ញា ដោយមានការចូលរួមសហការ ពីអង្គការ ស៊ីថេប និងក្រុមហ៊ុន ស៊ុមី វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី ដោយនាំយកនូវឱកាសការងារជាច្រើនកន្លែងទៅតាមមុខជំនាញផ្សេងៗគ្នា សម្រាប់សិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ សូមត្រៀមខ្លួនរៀបចំប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមជួបផ្ទាល់ជាមួយអ្នកតំណាងមកពីក្រុមហ៊ុន អាចដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់នៅនឹងកន្លែង ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ។

បើតាមសម្តីរបស់លោក អោម ខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រៃវែងបានលើកឡើងថា «វេទិកាការងារ គឺកន្លែងជួបជុំគ្នារវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីបង្កើនប្រសិទ្ធភាពទទួលបានឱកាសការងារនៅនឹងកន្លែង និងអាចជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការដោយងាយស្រួល មិនតែប៉ុណ្ណោះកម្លាំងពលកម្ម
នៅទីជនបទតែងជួបប្រទះកង្វះខាតព័ត៌មានអំពីការងារ និងពុំសូវទទួលបានឱកាសការងារដ៏សម្បូរបែបនោះទេ ដែលហេតុអាចនាំអោយមានការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ទៀតផង»។ លោក អោម ខុន បានបន្ថែមទៀតថា«ដូច្នេះមជ្ឈមណ្ឌលការងារខេត្តព្រៃវែង ដែលជាផ្នែកមួយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនជម្រើសនៃប្រភពព័ត៌មាន និងនាំយកឱកាសការងារដល់កន្លែងដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅរស់នៅក្នុងខេត្តព្រៃវែង ដើម្បីទទួលបានឱកាសការងារកាន់តែឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ»។

អាស្រ័យហេតុនេះ សម្រាប់ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការងារ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទាក់ទងមកមជ្ឈមណ្ឌលការងារខេត្តព្រៃវែងតាមរយៈលេខទូរស័ព្ទ ០៨១ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By 2, Sep 26, 2018 07:09 am

Previouse news