Englishខ្មែរ

 

 




ក្រុមហ៊ុននាំចេញជំរុញឲ្យរដ្ឋាភិបាលថៃចាត់វិធានការលើប្រាក់បាត បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី30ខែមេសាឆ្នាំ2013ម៉ោង09:10

ក្រុងបាងកក៖ លោក Vallop Vitanakorn អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានថ្លែងថា ក្រុមហ៊ុននាំចេញមួយចំនួនបានរងផលប៉ះពាល់ខ្លាំង ពីការឡើងថ្លៃប្រាក់បាតនៅខែមេសានេះ ដែល តាមធម្មតា ជាពេលមួយដែលក្រុមហ៊ុនបរទេសដាក់ការបញ្ជាទិញសម្រាប់វិស័យវាយនភ័ណ្ឌ ទំនិញ ប្រើប្រាស់ និងផលិតផលសំខាន់ៗផ្សេងទៀត។ ការឡើងថ្លៃប្រាក់បាតបានបង្កផលវិបាកកាន់តែខ្លាំង ដល់ក្រុមហ៊ុននាំចេញក្នុងការស្រង់ (quote) តម្លៃលក់។ វិធានការតឹងរ៉ឹងដែលក្រុមហ៊ុននាំចេញ ចង់បានរួមមាន ការកាត់បន្ថយអត្រាការប្រាក់បណ្តោះអាសន្ន ១ភាគរយ និងការដាក់បម្រាមទៅលើ លំហូចូលមូលធនបរទេស ដែលព្យាយាមស្វែងរកប្រាក់ចំណេញពីបម្រែបម្រួលអត្រាប្តូរប្រាក់រយៈ ពេលខ្លី ដែលយ៉ាងហោចណាស់ រយៈពេលពីរខែ ហើយបន្តដល់៦ខែបើសិនជាចាំបាច់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ ២០១៣

 
ចិនវ៉ាដាច់អាមេរិក និងអាល្លឺម៉ង់ជាប្រភពទេសចរ បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី30ខែមេសាឆ្នាំ2013ម៉ោង09:07

ក្រុងប៉េកាំង៖ ប្រទេសចិនបានវ៉ាដាច់អាល្លឺម៉ង់ និងអាមេរិក ជាប្រភពទេសចរដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីចំនួននៃការធ្វើដំណើរទៅក្រៅស្រុករបស់ពលរដ្ឋចិនកើនឡើង ១៨,៤ភាគរយ កាលពីឆ្នាំទៅ។ លោក Ma Yiliang អ្នកស្រាវជ្រាវទេសចរណ៍ចិននៅទីក្រុងប៉េកាំងបាននិយាយកាលពីម្សិលមិញថា អ្នកទេសចរទៅក្រៅប្រទេសរបស់ចិនកើនឡើងដល់៨៣,២លាននាក់កាលពីឆ្នាំទៅ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣

 
ធនាគារកណ្តាលថៃបន្ថយកំណើនប្រាក់បាត បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី30ខែមេសាឆ្នាំ2013ម៉ោង09:00

ក្រុងបាងកក៖ ធនាគារកណ្តាលថៃចាត់វិធានការរួចរាល់ហើយក្នុងការបង្អង់កំណើនប្រាក់បាត ទោះបី លំហូរទុនបរទេសក្នុងរយៈពេលពីរបីខែមុននេះ បានផ្លាស់ប្តូរទៅរកការទិញមូលបត្ររយៈពេលវែង។ ប្រាក់បានកើនឡើងខ្ពស់បំផុតនៅអាស៊ីក្នុងឆ្នាំនេះ ដោយកើនឡើង៦ភាគរយ បើធៀបនឹងប្រាក់ដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣

 
សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងស្ទុះងើបខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំ បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី30ខែមេសាឆ្នាំ2013ម៉ោង08:58

ក្រុងសេអ៊ូល៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងអត្រា ០,៩ភាគរយ នៅត្រីមាស ដំបូងឆ្នាំនេះបើធៀបនឹងអត្រា០,៣ភាគរយនៅត្រីមាសចុងក្រោយឆ្នាំ ២០១២ ខណៈការនាំចេញមាន សភាពល្អប្រសើរ។ កំណើននេះគឺជាការកើនឡើង ប្រចាំត្រីមាសដ៏ខ្លាំងបំផុតតាំងពីត្រីមាសដំបូងឆ្នាំ ២០១១ ដែលនៅពេលនោះបានកើនឡើង១,៣ភាគរយ ហើយកំណើននេះទំនងជាធ្វើឲ្យប៉ះពាល់ ដល់ការរំពឹងទុក របស់ធនាគារកណ្តាលក្នុងការសម្រេចលើការ កាត់បន្ថយអត្រាការប្រាក់នៅពេល ក្រោយក្នុងឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣

 
ទីផ្សាររួមអាស៊ានប្រឈមនឹងបញ្ហាការគាំពារនិយម បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី30ខែមេសាឆ្នាំ2013ម៉ោង08:57

ប្រ៊ុយណេ៖ ប្រធានកិច្ចប្រជុំកំពូលអាស៊ានគឺព្រះអង្គម្ចាស់ Hassanal Bolkiah បានមានព្រះបន្ទូលថា សមាគមអាស៊ានបានសម្រេចគោលដៅរបស់ខ្លួនដែលពាក់ព័ន្ធនឹងទីផ្សាររួមបានជាង ៣ភាគ៤ រួច ហើយគិតចាប់ពីចាប់ផ្តើមដំណើរការនេះនៅក្នុងឆ្នាំ ២០០៧ ប៉ុន្តែព្រះអង្គក៏បានសារភាពផងដែរថា ឧបសគ្គនៅតែកើតមាន។ ការពិភាក្សានេះមានការលំបាកបំផុតដោយសារបញ្ហាការគាំពារនិយម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣

 
« ចាប់ផ្តើមមុន12345678910បន្ទាប់ចុងក្រោយ »

ទំព័រ 9 នៃ 245

ទំព័រការងារ

យោបល់/សំនួរចម្លើយ

អ្នកទស្សនាគេហទំព័រ

Today639
Yesterday974
This week2999
Last week5465
This month20501
Last month44066
All days1188185

We have: 15 guests online
Today: ឧសភា 22, 2013

លិខិត ថ្លែងអំណរគុណ

."បុគ្គលិកទីនោះជួយខ្ញុំក្នុងការសរសេរ CV និងដាក់ពាក្យ រកការងារ។ មាន មនុស្សជាច្រើន ដែលចូលរួមសម្ភាស៍ ប៉ុន្តែខ្ញុំ...".[អានបន្ត]

."មុនពេលដែលខ្ញុំទៅដល់ទីនោះ CV ពិតជាអន់ណាស់ ប៉ុន្តែពួកគេបានផ្តល់ នូវ ព័ត៌មានដ៏មានប្រយោជន៍ ដល់ខ្ញុំ ព្រមទាំងជួយខ្ញុំ..."[អានបន្ត]

."ខ្ញុំយល់ថាNEAគឺជាភ្នាក់ងារមួយដ៏ល្អ បំផុត..."[អានបន្ត]

."វាជាសេវា ដ៏ល្អមួយ សម្រាប់សិស្ស និស្សិតដែលមានបំណងស្វែងរក ការ ងារធ្វើ..."[អានបន្ត]