ព្រឹត្តិការណ៍សំខាន់ៗ

12 - 13 មីនា
វគ្គបណ្ដុះបណ្ដាល (ខេត្តបាត់ដំបង)
ចូលរួមដោយឥតគិតថ្លៃ

មជ្ឍមណ្ឌលការងារខេត្តបាត់ដំបង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ មានកិត្តិយសសូម​ជម្រាបជូន​ដំណឹង ដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើរបស់យុវជន ជាពិសេសនិស្សិត ដែលត្រៀមនឹង បញ្ចាប់ការសិក្សា​ឲ្យមាន មូលដ្ឋានរឹងមាំក្នុងការរៀបចំ លក្ខណៈ សម្បតិ្តផ្ទាល់ខ្លួន មុននឹងឈានចូលទៅចាប់យកឳកាសល្អៗ ក្នុងទីផ្សារការងារដែលកំពុង មានភាពប្រកួតប្រជែង​នាពេល​បច្ចុប្បន្ន​។ អាស្រ័យហេតុនេះមជ្ឍមណ្ឌលការងារខេត្តបាត់ដំបង នឹងរៀប​ចំបើកវគ្គ​បណ្តុះ​បណ្តាលរយៈពេល ០២ ថ្ងៃស្តីពី « ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារធ្វើ»​ ដែលនឹង​ប្រព្រឹត្តទៅនៅ ថ្ងៃ អង្គារ ៧កើត និងថ្ងៃ ពុធ ៨កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ ២០១៩ នៅការិយាល័យមជ្ឍមណ្ឌលការងារផ្ទាល់ ស្ថិតក្នុងវិទ្យា​ស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។

            វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូននូវខ្លឹមសារមេរៀនសំខាន់ៗដូចជា៖

  • ប្រភពការងារសម្រាប់យុវជន
  • វិធីសាស្រ្តស្វែងរកការងារធ្វើ
  • វិធីសាស្ត្រសរសេរប្រវត្តិរូបស្នើសុំការងារ​និងលិខិតអម
  • គន្លឹះក្នុងការសម្ភាសការងារ

លក្ខខណ្ឌក្នុងការចូលរួម ៖

  • ជានិស្សិតកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាក្នុងមុខជំនាញផ្សេងៗ ឬអ្នកមានបំណងចង់​ស្វែងរកការងារ
  • មានចំណេះដឹងអាចអាននិងសរសេរភាសាអង់គ្លេសបានខ្លះៗ
  • មានពេលវេលាគ្រប់គ្រាន់ ក្នុងការចូលរួមជាមួយវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃអោយ​បានពេញលេញបេក្ខជនបេក្ខនារី ឬអ្នកស្វែងរកការងារធ្វើមានចំណាប់អារម្មណ៍ សូម អញ្ជើញមកចុះឈ្មោះ ចូលរួមវគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៧ ខែ​ មីនា ឆ្នាំ ២០១៩ នៅកា​រិយាល័យមជ្ឍ​មណ្ឌលការងារខេត្តបាត់ដំបង​ ឬតាមរយៈលេខទូរស័ព្ទ ៖016 926655 / 053 733 111​

បញ្ជាក់​៖ ទទួលចុះឈ្មោះ ២៥ នាក់ក្នុង១ វគ្គ​ (វគ្គបណ្តុះបណ្តាលមានផ្តល់ជូនអាហារសំរ៉ន់ និងបាយថ្ងៃត្រង់)​ 


ព្រឹត្តិការសំខាន់ៗថ្មីជាង
ព្រឹត្តិការសំខាន់ៗចាស់ជាង