ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី និងខ្សែបញ្ជូនអគ្គិសននីនឹងត្រូវពិនិត្យ និងសម្រេច នៅក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋាភិបាលនឹងពិនិត្យអនុម័តគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០មេហ្គាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅកម្ពុជា-ថៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០


ក្រុមហ៊ុនចិន HAINAN ចង់វិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd មកពីប្រទេសចិនចាប់អារម្មណ៍ក្នុងការវិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ស្របពេលដែលក្រុមហ៊ុនប្រេងរបស់សិង្ហបុរី Kris Energy ក៏មានផែនការក្នុងការទាញយកដំណក់ប្រេងដំបូងក្នុងចុងឆ្នាំនេះផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០


ពន្ធលើចំណេញមូលធនត្រូវបានពន្យារការអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនក្នុងរយៈពេល ១ឆ្នាំ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធទាំងអស់ធ្វើការស្វែងយល់ឱ្យ​កាន់​តែ​ច្បាស់នូវបទប្បញ្ញបត្តិស្តីពីពន្ធលើចំណេញមូលធន។ ការសម្រេចពន្យារពេលនេះត្រូវបានធ្វើឡើង បន្ទាប់ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាល​ពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ ខណៈវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារវិបត្តិនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០


ក្រុមហ៊ុនច្បាប់ថៃ ILAWASIA CO. LTD នឹងរួមចំណែកសម្រួលពាណិជ្ជកម្មកម្ពុជា-ថៃ

ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន iLAWASIA Co., Ltd ដែលជាក្រុមហ៊ុនថៃក្នុងគោលបំណងដើម្បីផ្តល់ប្រឹក្សាយោបល់ដល់វិនិយោគិនកម្ពុជា-ថៃ ខណៈដែលធុរជនក្នុងស្រុកចាត់ទុកជាការផ្តួចផ្តើមដ៏ល្អសម្រាប់កិច្ចការសម្របសម្រួលផ្នែកច្បាប់ក្នុងថ្ងៃអនាគត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០


MEDTECS នឹងបង្កើនការផលិតសម្ភារ PPE

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យរោងចក្រ MEDTECS Cambodia បង្កើនបរិមាណផលិតសម្ភារបរិក្ខារការពារផ្ទាល់ខ្លួន (PPE) ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លើទីផ្សារក្នុងការការពាររោគឆ្លង Covid-19 នៅកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយលោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង នៅទីស្តីការក្រសួងកាលពីថ្ងៃសុក្រកន្លងមក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០


  • ARDB នឹងទម្លាក់ឥណទាន $៣០ លាន ចាប់ពីខែក្រោយដល់វិស័យស្រូវអង្ករ ដើម្បីបង្កើនទុនទិញស្រូវក្នុងរដូវប្រមូលផល
  • រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តឱ្យ SMES ចុះបញ្ជីតាមប្រព័ន្ធអនឡាញ
  • កម្ពុជានាំចេញស្វាយចន្ទីកើនឡើងជាង ២០% រយៈពេល ៩ខែ ទៅទីផ្សារប្រទេសចំនួន១០
  • MOU ជំរុញផលិតកម្មបន្លែសុវត្ថិភាពតាមស្តង់ដាកសិកម្មល្អ (GAP)
  • ចំណូលពន្ធអាករកើនជិត ៤% ក្នុងត្រីមាសទី៣ ដល់ជាង $៨០លាន
  • កម្ពុជានាំចេញដំឡូងមីកើន ៤៩% រយៈពេល ៩ខែ
  • PPAP នៅតែរក្សាបានកំណើន ទោះបីសេដ្ឋកិច្ចសកលធ្លាក់ចុះ
  • កម្ពុជានឹងមានលទ្ធភាពការនាំចេញ និង ទទួលបានការវិនិយោគកាន់តែច្រើនពីចិន បន្ទាប់ពី FTA ចូលជាធរមាន
  • DGB បានប្រែក្លាយខ្លួនជាធនាគារពាណិជ្ជក ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា
  • ការនាំចេញជលផលនេសាទធ្លាក់ចុះ ដោយសារតម្រូវការក្នុងស្រុកកើន