ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ

ក្រុងហាណូយ៖ ឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងសេដ្ឋកិច្ចកំពុងត្រចះ​ត្រចង់របស់ប្រទេសវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ក្នុងទីផ្សារសណ្ឋាគារ និងរមណីយដ្ឋានរបស់ប្រទេសនេះពីវិនិយោគិននៅទូទាំងតំបន់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលគេនិយាយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩


ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប

ក្រុងប៉េកាំង៖ ក្រុមហ៊ុន Tata Steel របស់ប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយការងាររហូតដល់ ៣ ០០០នាក់ នៅអឺរ៉ុប ដោយសារក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ប្រតិបត្តិការនៅអឺរ៉ុបបន្ទាប់ពីបរាជ័យក្នុងការច្របាច់បញ្ចូលគ្នាតាមការ​គ្រោងទុកជាមួយក្រុមហ៊ុន Thyssenkrupp ដែលជាក្រុមហ៊ុនពហុផលិតផលឧស្សាហកម្មប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងដោះស្រាយការកើនឡើងបរិមាណដែកថែបដែលផលិត​នៅក្នុងប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩


ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង

ក្រុងប៉េកាំង៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ ប្រទេសចិនមានគម្រោងភាពជាដៃគូសាធារណៈឯកជន (PPP) ចំនួន ៧ ០០០ គម្រោងកំពុងដំណើរការ​ ដែលមានទឹកប្រាក់វិនិយោគសរុបប្រហែល ៩ពាន់លានយន់​ (ប្រហែល ១,២៨ ពាន់លានដុល្លារ)។ យោងតាមលោក Gao Gao អគ្គលេខាធិការរងនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន (NDRC) ការអភិវឌ្ឍនៃគំរូ PPP ប្រកបដោយនិរន្តភាព និងសុខភាពល្អ​ មានសារៈសំខាន់ខ្លាំងចំពោះ​ការ​លើកកម្ពស់ទំនុកចិត្តវិនិយោគនៃមូលធនសង្គម និងលើកកម្ពស់ការវិនិយោគប្រកបដោយប្រសិទ្ធិភាព។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី

ក្រុងសានហ្រ្វានស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានលុបចោលគណនីក្លែងក្លាយប្រហែល ៥,៤ពាន់លានគណនីនៅឆ្នាំនេះ ជាការបើកយុទ្ធនាការបន្តលើបណ្តាញទំនាក់ទំនងសង្គមប្រឆាំងនឹងការកេងបន្លំ និងព័ត៌មានមិនពិត។ ក្រុមហ៊ុន Facebook បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបង្កើនល្បឿនការការពាររបស់ខ្លួន ហើយជារឿយៗក្រុមហ៊ុនលុបចោលគណនីជាច្រើនក្នុងរយៈពេលប៉ុន្មាននាទីនៃការបង្កើតគណនីទំាងនោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧

ក្រុងប៉េកាំង៖ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាតនិងផ្លូវ​ (B&R) ចំនួន ១៩៧ ឯកសារ​ ជាមួយប្រទេសចំនួន១៣៧ និងស្ថាប័នអន្តរជាតិចំនួន ៣០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ ការសាងសង់សួនឧស្សាហកម្មប្រទេសចិន-បេឡារុស តំបន់បង្ហាញកិច្ចសហប្រតិបតិ្តការសមត្ថភាពឧស្សាហកម្មចិន-​អេមីរ៉ាតអារ៉ាប់រួម និងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចស៊ុយអេរវាងចិន និងអេហ្ស៊ីប ក៏កំពុងជួយជំរុញទៅមុខផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • អឺរ៉ុប-ចិនសម្រេចបានកិច្ចព្រមព្រៀងទំនិញសម្គាល់ភូមិសាស្ត្រ
  • ចិនអនុញ្ញាតឱ្យនាំចូលសាច់ពីប្រទេសកាណាដាសាជាថ្មី
  • ចិនបើកចំហទីផ្សារបន្ថែម និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%
  • ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣
  • សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកើនឡើងតិចតួចនៅត្រីមាសទី៣
  • ចិន ក្លាយជាប្រទេសមានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីច្រើនជាងគេ