ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញអង្កររបស់កម្ពុជា បន្តកើនជាង៣០%

ភ្នំពេញ៖ របាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានកសិកម្ម ដែលផ្ញើជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែសីហាបង្ហាញថា ក្នុងរយ:ពេល ៨ខែដំបូងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៤៤៨ ២០៣តោន កើនឡើង ៣១,០៤ភាគរយធៀបទៅនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ៣៤២,០៤៥តោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០


កម្ពុជា កំពុងចរចាលើ FTA ជុំទី២ ជាមួយកូរ៉េខាងត្បូង

ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង កំពុងធ្វើការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ជាមួយគ្នាក្នុងជុំទី២ ខណ:ការចរចារជុំទី១ បានបញ្ចប់ទៅកាលពីខែកក្កដា។ នេះជាការធ្វើពិពិធកម្មផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ។ ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រី កាលពីខែកក្កដា លោក សុខ សុភ័ក្រ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មបានបន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជម្មសេរីជាមួយចិន និងកូរ៉េ រដ្ឋាភិបាលកម្ពុជាក៏កំពុងសម្លឹងមើល ពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា អូស្រ្តាលី អាមេរិក កាណាដា ចក្រភពអង់គ្លេស នូវែលសេឡង់ និងជប៉ុន។

ប្រភពៈ ព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០


កូរ៉េចាប់អារម្មណ៍ការវិនិយោគលើរោងចក្រផលិតចំណីសត្វ និងជី

ភ្នំពេញ៖ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយបានចាប់អារម្មណ៍ចំពោះការវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ    និងផលិតជីកសិកម្មនៅកម្ពុជា   ខណ:ការវិនិយោគនៅក្នុងស្រុកលើ​វិស័យនេះនៅមានកម្រិតតិចតួចដែលទាមទារឲ្យមានការវិនិយោគបន្ថែម។ ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងបរិមាណជាង១,២លានតោនកាលពីឆ្នាំ២០១៩កើនប្រមាណជាង ៩ភាគរយបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង១,១លានតោន។

ប្រភពៈ ព័ត៌មានរបស់រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០


NAGACORP ចង់អភិវឌ្ឍ IR នៅខេត្តសៀមរាបនិងព្រះសីហនុ

ភ្នំពេញ៖ NagaCorp​ ជាក្រុមហ៊ុនមេរបស់កាស៊ីណូ NagaWorld នៅកម្ពុជានិងចុះបញ្ជី     នៅផ្សារហ៊ុនហុងកុងបានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍ រមណីយដ្ឋានរួមបញ្ចូលគ្នា(Integrated Resort-IR) នៅតំបន់ជាច្រើនរបស់ខេត្តសៀមរាប និងក្រុងព្រះសីហនុ។នេះបើយោងតាមគេហទំព័រ GGRAsia ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០


ក្រុមហ៊ុនអន្តរជាតិ ២ រួមគ្នាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា

ភ្នំពេញ៖ Goldwell Capital ជាក្រុមហ៊ុនជើងសាឧបករណ៍និស្សន្ទអន្តរជាតិ ចុះបញ្ជីនៅកម្ពុជា និងក្រុមហ៊ុន Sun Hill Assets ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសម៉ាឡេស៊ីរួមសហការគ្នាដើម្បីលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាទៅក្នុងតំបន់និង ពិភពលោក ព្រមទាំងដើម្បីទាក់ទាញវិនិយោគិនបរទេសចូលមកទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានចុះអនុស្សរណ: នៃការយោគយល់គ្នាស្តីពីភាពជាដៃគូពាណិជ្ជកម្មកាលពីថ្ងៃស្រុកសប្តាហ៍មុន។ ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន​ Gold well Capital បានប្រាប់ថា ភាពជាដៃគូនេះនឹងណែនាំប្រទេសកម្ពុជាទៅកាន់សេវាកម្មវិនិយោគ និងផលិតផលវិនិយោគអន្តរជាតិដែលមានជំនាញ និងវិជ្ជាជីវ:ខ្ពស់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារទី០១ ខែកញ្ញា ឆ្នាំ២០២០


  • Kalmar នឹងផ្គត់ផ្គង់ឧបករណ៍ស្ទួច ឲ្យកំពុងផែស្វយ័តភ្នំពេញ
  • គោលការណ៍ស្ថិរភាពហិរញ្ញវត្ថុនឹងត្រូវពង្រីក
  • ក្រុមហ៊ុន PERSON & PEOPLE GROUP ចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា
  • CDC អនុម័តគម្រោងចំនួន៧ ក្នុងតម្លៃសរុបជិត $៧២លាន
  • រដ្ឋាភិបាលចាប់ផ្តើមបន្តឧបត្ថម្ភប្រាក់ជុំទី២ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលមានជំងឺកូវីដ១៩
  • ក្រុមហ៊ុនចិនចាប់អារម្មណ៍ប្រមូលទិញផ្លែឈើស្រស់ពីកម្ពុជា
  • កម្ពុជារំពឹងទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបង្កើតរោងចក្របន្ថែមទៀត
  • ការនាំចេញផលិតផលពីស្ករគ្រប់ប្រភេទធ្លាក់ចុះ ៤៤ភាគរយ
  • កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងក្នុងតម្លៃជាង $១,៣ពាន់លាន
  • ក្រុមហ៊ុនចិនចំនួន ២ ចូលមកវិនិយោគនៅក្នុង PPSEZ