ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដល់ ០%

ក្រុងសិង្ហបុរី៖ ប្រទេសិង្ហបុរី បានកាត់បន្ថយបន្ថែមទៀតនូវការព្យាករកំណើនប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃអង្គារដោយសារសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកើតឡើងកាន់តែ​ខ្លាំង។ រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា ខ្លួនបានរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី ០ ទៅ១%នៅឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១,៥ ទៅ២,៥% ដែលបានព្យាករពីពេលមុន ដែលបង្ហាញការកែតម្រូវការធ្លាក់ចុះលើកទី២ នៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩


FDI នៅចិនកើនឡើងជាង ៧ភាគរយក្នុងរយៈពេល ៧ខែ

ក្រុងប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃអង្គារថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងប្រទេសចិនដីគោកក្នុងរយៈពេល ៧ខែដំបូង បានកើនឡើង ៧,៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៥៣៣,១៤ ពាន់លានយន់។​ បើគិតជា​ប្រាក់ដុល្លារ លំហូរចូល FDI បានកើនឡើង ៣,៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ដល់ ៧៨,៨ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩


ភាគហ៊ុន CATHAY ធ្លាក់ថ្លៃបន្ទាប់ពីចិនហាមឃាត់

ក្រុងហុងកុង៖ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ ៤,៣៧% មកនៅត្រឹម ៩,៨៥ ដុល្លារហុងកុងនៅម៉ោងសម្រាកការជួញដូរក្នុងទីក្រុងហុងកុង ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Swire Pacific Ltd ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cathay បានធ្លាក់ថ្លៃ៥,២៦%​ ដល់៧៧,៥០​ ដុល្លារ។​ ការធ្លាក់ថ្លៃនេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះជាប់ពាក់ព័ន្ធនឹងបាតុកម្មគាំទ្រលទ្ធិប្រជា​ធិបតេយ្យ ដែលបានអង្រួនទីក្រុងហុងកុងអស់រយៈពេលជាង ២ខែមកនេះ។

ប្រភពៈ ព័ត៌មាន​របស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញ​ផ្សាយ​ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០១៩​​


ក្រុមហ៊ុន APPLE ធ្លាក់ពីចំណាត់ថ្នាក់ទី៣

សានហ្វ្រានស៊ីស្កូ៖ ក្រុមហ៊ុន Apple បានធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី៤ ក្នុងតារាងចំណាត់ថ្នាក់លក់ទូរស័ព្ទស្មាតហ្វូនពិភពលោក ដែលជំនួនដោយក្រុមហ៊ុន Oppo របស់ប្រទេសចិន។ ក្រុមហ៊ុន Apple បានលក់ទូរស័ព្ទ iPhones បានចំនួន ៣៥,៣លានគ្រឿងនៅត្រីមាសទី២ ធៀបនឹង​៣៦,២​លានគ្រឿងដែលបានលក់ចេញដោយក្រុមហ៊ុន Oppo។ ក្រុមហ៊ុនអេឡិច​ត្រូនិក Samsung របស់ប្រទេសកូរ៉េខាងត្បូងបានរក្សាចំណាត់ថ្នាក់ទី១ ដដែល និងតាម​ពីក្រោយដោយក្រុមហ៊ុន Huawei របស់ប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩


HUAWEI បង្ហាញទូរទស្សន៍ឆ្លាតវៃដោយប្រើ OS ផ្ទាល់ខ្លួន

ក្រុងប៉េកាំង៖ ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ប្រទេសចិន ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ បានបង្ហាញ​ទូរទស្សន៍ឆ្លាតវៃថ្មីមួយ ដែលជាផលិតផលលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ​ HarmonyOS របស់ក្រុមហ៊ុនផ្ទាល់។ ទូរទស្សន៍ឆ្លាតវៃនេះនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដោយប្រើប្រាស់យីហោ Honor និងមានតម្លៃមធ្យម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩


  • SAMSUNG ស្វែងរកជម្រើសថ្មីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យខ្លួន
  • កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះ
  • HUAWEI នៅតែជាក្រុមហ៊ុនទូរស័ព្ទធំទី២
  • តម្លៃវិនិយោគអចលនទ្រព្យនៅថៃមានជាង$៦២០លាន
  • ប្រាក់ចំណេញ SAMSUNG ធ្លាក់ចុះជាង ៥០ភាគរយ
  • GRAB វិនិយោគ ២ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី
  • ការទិញផលិតផលអាមេរិករបស់ចិនមានការវិវឌ្ឍទៅមុខ
  • AIR FRANCE នឹងប្រកាសទិញយន្តហោះ A220
  • ភាពអត់ការងារធ្វើនៅសិង្ហបុរីបន្តកើនឡើងនៅត្រីមាសទី២
  • កំណើនសេដ្ឋកិច្ចអមេរិកបានថមថយនៅត្រីមាសទី២ ឆ្នាំនេះ