ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
អូស្រ្តាលី សន្យាផ្តល់មូលនិធិដើម្បីជួយប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារកូវីដ១៩
ក្រុងកង់បេរ៉ា៖ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រី្តសុខាភិបាលកាលពីថ្ងៃពុធ បានប្រកាសថាប្រទេសអូស្រ្តាលីបានផ្តល់លុយ ៨០លានដុល្លារអូស្ត្រាលី(៥៧,៦លានដុល្លារអាមេរិក)ដល់ក្រុមហ៊ុន Co VAX AMC ជាគំនិតផ្តួចផ្តើមដំបូង ដែលត្រូវបានសម្របសម្រួលដោយសម្ព័ន្ធមិត្តវ៉ាក់សាំងអន្តរជាតិ GAVI។ ប្រទេសអូស្រ្តាលីនឹងជួយធានាឱ្យមានវ៉ាកសាំងការពារជំងឺកូវីដ១៩ សម្រាប់បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក និងអាស៊ី។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ ២០២០
GDP អាមេរិកធ្លាក់រីឯការបាត់បង់ការងារកើនឡើងខ្ពស់
ទីក្រុងវ៉ាស៊ីនតោន៖ ទិន្នន័យរបាយការណ៍អាមេរិកកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថា ការរីករាលដាលវីរុសកូរ៉ូណាបណ្តាលឱ្យធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ជាប្រវត្តិសាស្ត្រព្រមទាំងចំនួនគ្មានការងារធ្វើកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ក្រុមអ្នកវិភាគព្យាករថា ការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី២ ឆ្នាំនេះមានដល់ទៅ ៣៥ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈដែលការទាមទារថ្មីសម្រាប់ផលប្រយោជន៍គ្មានការងារធ្វើនៅក្នុងសប្តាហ៍នេះបានបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដានឹងនៅតែមានចំនួន ១,៤លាន នៅពេលដែលកូវីដ១៩ កំពុងបន្តរារាំងដល់អាជីវកម្ម។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២០
តម្លៃមាសនៅទីផ្សារអន្តរជាតិហក់ឡើងខ្ពស់លើកំណត់ត្រា
ទីក្រុងហុងកុង៖ តម្លៃមាសបានកើនឡើងជាង ១ភាគរយដល់តម្លៃ ១ ៩៣០,៤៨ដុល្លារ ក្នុង ១អោន (ស្មើទម្ងន់ ២៨,៣៥ក្រាម) ក្នុងទីផ្សារជួញដូរនៅអាស៊ី ដោយក្រុមអ្នកវិភាគបានព្យាករថា វាអាចបំបែកកំណត់ដល់តម្លៃជាង ២០០០ដុល្លារ ក្នុង ១ អោន ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២០
សេដ្ឋកិច្ចអូស្ត្រាលីធ្លាក់ចុះខ្លាំងបំផុតនៅក្នុងត្រីមាសទី២
ទីក្រុងស៊ីដនី៖ ប្រទេសអូស្ត្រាលីបានឱ្យដឹងក្នុងសប្តាហ៍មុនថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះលឿនបំផុតក្នុងប្រវត្តិសាស្ត្រអំឡុងពេលត្រីមាសទី២ ខណៈដែលឱនភាពថវិកានឹងរីកធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃវីរុសកូរ៉ូណា។ រដ្ឋាភិបាលបានចំណាយលុយរាប់សិបពាន់លានដុល្លារ ដើម្បីប្រឆាំងការរីករាលដាលដែលបំផ្លាញពាណិជ្ជកម្មសកល និងបង្ខំឱ្យមានការបិទប្រទេសក្នុងផ្នែកជាច្រើនកាលពីដើមឆ្នាំនេះធ្វើឱ្យសេដ្ឋកិច្ចប្រទេសរងគ្រោះជាខ្លាំង។ ម៉្យាងទៀតការអនុវត្តជាថ្មីនៃការបិទប្រទេសរយៈពេល ៦សប្តាហ៍សម្រាប់ Melbourne ដែលជាទីក្រុងធំលំដាប់ទី២ និងមានប្រជាជនជាង ៥លាននាក់បានបន្ថែមនូវការប្រឈមចំពោះប្រទេសដែលរងគ្រោះស្រាប់ទៅហើយពីគ្រោះរាំងស្ងួតដែលអូសបន្លាយយូរ និងភ្លើងឆេះព្រៃដ៏ខ្លាំង។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២០
សេដ្ឋកិច្ចអូស្ត្រាលីរងសម្ពាធខ្លាំង ខណៈអត្រានិកម្មភាពបន្តកើនឡើង
អត្រាប្រជាជនគ្មានការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងក្នុងរង្វង់ ០,៣% ពី ៧,១% នៅក្នុងខែឧសភា ដល់ ៧,៤% ឬ ៩៩២ ៣០០នាក់ នៅក្នុងខែមិថុនា នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិនៃប្រទេសអូស្ត្រាលី (Australian Bureau of Statistics)។ ស្ថានភាពកាន់តែធ្ងន់ធ្ងរអាចនឹងកើតមានឡើងផងដែរ ខណៈអត្រាប្រជាជនគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងអាចកើនឡើងដល់ ៨% នៅក្នុងទីផ្សារការងារក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ ដោយសារការបន្តនៃឥទ្ធិពលរបស់វីរុសកូរ៉ូណា។ ជាលទ្ធផល សេដ្ឋកិច្ចអូស្ត្រាលីអាចនឹងចុះខ្សោយ ហើយវិនិយោគិនអាចនឹងបង្វែរទិសដៅទៅស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសដទៃទៀតដែលនឹងជាហេតុនាំឱ្យតម្លៃនៃប្រាក់ដុល្លារអូស្ត្រាលីធ្លាក់ចុះ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២០