ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រោងចក្រថាមពលធ្យូងថ្ម$១,៣ពាន់លាននឹងចាប់ផ្តើមសាងសង់ឆាប់ៗ

ភ្នំពេញ៖ គម្រោងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ពាន់លានដុល្លារក្នុងខេត្តព្រះសីហនុ មិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្តើមសាងសង់នៅឡើយទេរហូតមកដល់ពេលនេះ។ គម្រោងនេះអាចផលិតថាមពលអគ្គីសនីកម្លាំង ៧០០មេហ្គាវ៉ាត់ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Cambodia International Investment Group (CIIDG) ជាប្រភេទគម្រោងសម្បទានអាជីវកម្មស្ថិតក្រោមទម្រង់សាងសង់ ប្រតិបត្តិការធ្វើជាម្ចាស់ និងផ្ទេរ ដែលមានរយៈពេល៣៥ឆ្នាំ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបានប៉ះពាល់ដល់វិស័យដឹកជញ្ជូន

ភ្នំពេញ៖ កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបង្កឡើងដោយសារទឹកជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញទៅកំពង់ផែរ។ លោករដ្ឋមន្រ្តីមន្ថែមទៀតថា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទៅខេត្តព្រះសីហនុ រដ្ឋាភិបាលគ្រោងពង្រីកផ្លូវជាតិលេខ៤ បន្ថែមទៀត ដែលគ្រោងចំណាយ ១១០លានដុល្លារ ជាកម្ចីពីធនាគារពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


កម្ពុជា និងកូរ៉េខាងត្បូងបានចុះ MOU លើការទទួលស្គាល់ប៉ាតង់

ភ្នំពេញ៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងឧស្សាហកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េខាងត្បូងបានចុះអនុស្ស​រ​ណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម (ប័ណ្ណប៉ាតង់) ដើម្បីជំរុញកំណើនការវិនិយោគកូរ៉េនៅកម្ពុជា។ អនុស្សរណៈយោគយល់នេះ ត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងមានសុពលភាព៥​ ឆ្នាំ និងអាចបន្ត៥ឆ្នាំទៀតដោយស្វ័យប្រវត្តិបើគ្មានភាគីណាមួយ​ស្នើសុំមិនបន្តសុពលភាព។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩


គម្រោង NAGA3 នឹងចាប់ផ្តើមសាងសង់ខែក្រោយ

ភ្នំពេញ៖ លោក Tim McNally ប្រធានក្រុមហ៊ុន Naga Corp បានឱ្យដឹងថា គម្រោង Naga3 ដែលមានទីតាំងនៅអតីតអគារ ប៊ុលឌីង គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០១៩។ លោក McNally បានបន្ថែមទៀតថា ក្រុមហ៊ុនបានគ្រោងបង្កើនការចំណាយ ៣,៥ពាន់លានដុល្លារ សម្រាប់ការធ្វើសមាហរណកម្ម Naga នៅកម្ពុជា និងការបង្កើតស្តង់ដារបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយម៉ាកាវ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩


ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ

ភ្នំពេញ៖  របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា វិស័យស្បែក​ជើង​នៅក្នុងប្រទេសកម្ពុជាបានកើនឡើងរហ័សជាងវិស័យកាត់ដេរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានជាប់ក្នុងបញ្ជីនៃបណ្តាលប្រទេសផលិតស្បែកជើងឈានមុខគេចំនួន ១០ កាលពីឆ្នាំ២០១៦ ជាលើកដំបូង។ នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨ ចំណែកទីផ្សាររបស់ឧស្សាហកម្ម ស្បែកជើងនៃប្រទេសកម្ពុជា មានការកើនឡើង៤,៤% នៃតម្លៃនាំចេញ ខណៈចំណែកទីផ្សាររបស់វិស័យកាត់ដេរបានធ្លាក់ចុះជិត១០%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៩


  • ចំណូលកំពុងផែព្រះសីហនុកើនឡើង១៦ភាគរយ
  • កម្ពុជាស្នើជប៉ុនវិនិយោគលើវិស័យទេសចរណ៍កម្ពុជា
  • កម្ពុជា-វៀតណាមពិភាក្សាគ្រាដើម្បីជំរុញពាណិជ្ជកម្ម
  • NIEN MADE ENTERPRISE មានផែនការពង្រីកបន្ថែមនៅកម្ពុជា
  • ទំហំឥណទានប្រើប្រាស់កើនដល់ជាង$៧ពាន់លាន
  • ដើម្បីសម្រេចបានការនាំចេញអង្ករឱ្យបាន១លានតោន កម្ពុជាត្រូវការពេលយ៉ាងហោចណាស់៣ឆ្នាំទៀតដែរ
  • រោងចក្រផលិតនំស្រួយទី២របស់លីលី ដំណើរការជាផ្លូវការ
  • អាកាសធាតុ-ជំនន់ទឹកភ្លៀងអាចប៉ះពាល់ដល់ជើងហោះហើរទៅខេត្តព្រះសីហនុ
  • ការផ្ញើប្រាក់ពីកូរ៉េមកកម្ពុជាមានជាង២១លានដុល្លារ
  • វេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា បង្កើនទំនាក់ទំនងវិនិយោគពាណិជ្ជកម្ម