ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ចិនបើកចំហទីផ្សារបន្ថែម និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ក្រុងប៉េកាំង៖ លោកប្រធានាធិបតី ស៊ី ជីងភីង កាលពីថ្ងៃអង្គារបានសន្យាថានឹងបើកចំហសេដ្ឋកិច្ចចិនបន្ថែមទៀត ដោយប្រកាសថា ពិភពលោកត្រូវតែ «បំផ្លាញជញ្ជាំង» ខណៈដែលលោកបានបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅទីក្រុងស៊ាងហៃ ប្រទេសចិន។ លោក ប្រធានាធិបតី បន្ថែមថា សហគមន៍ពិភពលោក ត្រូវតែ បន្តបំផ្លាញជញ្ជាំង ជំនួសឱ្យការសាងសង់ជញ្ជាំង ប្រឆាំងឱ្យបានខ្លាំងក្លាទៅនឹងការគាំពារនិយម និងឯកតោភាគី និងបន្តកាតបន្ថយរបាំងពាណិជ្ជកម្ម។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា
ក្រុងបាងកក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់ (RCEP) ក្តោប ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើពិភពលោក និងពាក់កណ្តាលនៃប្រជាជនពិភពលោក។ ការជំទាស់របស់ឥណ្ឌា បានបំផ្លាញក្តីសង្ឈឹមថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃចន្ទនេះ បន្ទាប់ពីចរចាដ៏លំបាកអស់រយៈពេល ៧ឆ្នាំ។ ឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប្រសិនបើប្រទេសនេះបានជន់លិចដោយទំនិញមានតម្លៃទាបដែលផលិតនៅប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%
ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics ដែលផលិតទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីបមេម៉ូរីធំមុខគេរបស់ពិភពលោក បានមើលឃើញប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះ ៥២% នៅត្រីមាសទី៣ ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះជាបន្តនៃទីផ្សារបន្ទះឈីបពិភពលោក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩
ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស
ក្រុងវ៉ាស៊ីនតោន៖ របាយការណ៍របស់សមាគម NAR ចុងក្រោយបំផុតបានបង្ហាញថា ការលក់លំនៅឋានដែលមានស្រាប់បានធ្លាក់ចុះ ២,២% ធៀបនឹងខែសីហា មកនៅត្រឹម ៥,៣៨ លានយូនីតនៃអត្រាប្រចាំឆ្នាំ ដែលកែតម្រូវតាមរដូវកាល ដែលនៅក្រោមអ្វីដែលក្រុមសេដ្ឋកិច្ចវិទូបានរំពឹងទុក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%
ក្រុងតូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល ៦ខែរបស់ខ្លួនបានធ្លាក់ចុះជិត ១៥% ប៉ុន្តែក្រុមហ៊ុនបានដំឡើងការព្យាករប្រចាំឆ្នាំដោយសារកំណើនរឹងមាំក្នុងវិស័យសេនស័ររូបភាព (image sensor) និងតន្ត្រី។ បច្ចុប្បន្ន ក្រុមហ៊ុន Sony ប្រតិបត្តិការរោងចក្រសេនស័ររូបភាពថ្មីមួយនៅខេត្ត Nagasaki ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩