ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រទេសកម្ពុជាឡាវប្តេជ្ញាធ្វើការរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ៖ លោក​ ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​កម្ពុជា និង​ឡាវ ចាំបាច់​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើការងារ​រួមគ្នា​ដើម្បី​បង្កើន​​ពាណិជ្ជកម្ម​ទ្វេភាគី​ ​ស្រប​ជាមួយ​នឹង​ការប្ដេជ្ញាចិត្តដោយ​មេដឹកនាំប្រទេស​ទាំង​ពីរ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៅមាន​ចំនួន​តូច​នៅឡើយ​។ ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ជាង​ ១០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ​កើនឡើង​ ១១​ភាគរយ ​ពី​ជាង​ ៩​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​ឡាវ​មាន​តម្លៃ​ប្រហែល ២,៤៥លាន​ដុល្លារ ​កាលពី​ឆ្នាំមុន ​កើនឡើង​យ៉ាង​ខ្លាំង​ជាង​ ៦៦ភាគរយ ខណៈ​ការនាំ​ចូល​ពី​ប្រទេស​ឡាវ​បាន​កើនឡើង​ខ្លាំង​ជាង ៣៤៩ភាគរយ​មាន​តម្លៃ​ជាង ៧,៦០​លាន​ដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២០


ការវិនិយោគលើវិស័យថាមពលកម្ពុជាមានជាង $៦ពាន់លាន អំឡុង១៣ឆ្នាំចុងក្រោយ

ភ្នំពេញ៖ ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១៣ ​ឆ្នាំ​ចុង​ក្រោយ​ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ដំណាច់ឆ្នាំ​២០១៩ ​មាន​តម្លៃ​សរុប ៦,១ ​ពាន់​លាន​ដុល្លារ​ ដែល​ឆ្លុះបញ្ចាំង​អំពី​ភាពរីកចម្រើន​នៃ​វិស័យ​ថាមពល​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២០


CDC អនុម័តគម្រោងរោងចក្រកាត់ដេរ ៥បន្ថែម

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការចុះបញ្ជីជាផ្លូវការនូវរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៥ ដែលមានទុនវិនិយោគ ២៧,១លានដុល្លារ ចាប់ពីដើមឆ្នាំ២០២០ គិតត្រឹមជិតពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើយោងតាម CDC ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២០


ទំហំពាណិជ្ជកម្មកម្ពុជាថៃកើនឡើងដល់ជាង ៩,៤ពាន់លានដុល្លារ ខណៈវិនិយោគទុនថៃនៅកម្ពុជាមានជិត ១ពាន់លាន

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ហាក់ទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានចំនួន ៩ ៤១៦លានដុល្លារអាមេរិក ខណៈទុនវិនិយោគមកពីប្រទេសថៃរហូតមកដល់ពេលនេះក៏មានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិកផងដែរ។ នេះបើតាមលោក ជុំរិន ឡាក់សៈណាក់វិហ្ស៊ីត (Jurin Laksanawish) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃក្នុងឱកាសបើកពិព័រណ៍ពាណិជ្ជកម្មថៃ (Top Thai Brand)។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២០


ការនាំចេញអង្ករក្នុងខែមករា បានធ្លាក់ចុះជាង ១៥ភាគរយ

ភ្នំពេញ៖ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៥០ ៤៥០ តោន​ ធ្លាក់ចុះ ១៥,៣៩ ​ភាគរយ ​ដែល​មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ នៅក្នុង​ខែមករា ឆ្នាំ​២០២០ ធៀប​នឹង​ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

 

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២០


  • រដ្ឋាភិបាលអនុម័តគម្រោងអគ្គិសនីក្នុងតម្លៃជិត ១,៧ពាន់លានដុល្លារ
  • ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២០
  • ទេសចរអន្តរជាតិមកកម្ពុជាកើនឡើង ៦,៦ភាគរយ
  • CDC បានអនុម័តគម្រោងវិនិយោគ $៣០លាននៅក្នុងខែមករា
  • ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនដល់ជាង ១,៧ពាន់លានដុល្លារ
  • ក្រសួងជំរុញឱ្យយកផលិតផលគុណភាពល្អៗចុះបញ្ជី GI
  • ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ភាគរយ
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ កើនដល់ជាង ៩ពាន់លានដុល្លារ
  • ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ភាគរយ
  • កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង