ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកប្រតិបត្តិការនៅកម្ពុជា

ភ្នំពេញ៖ ឆាយណាយូនីខម ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខងាររបស់ប្រទេសចិននិងជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានពង្រីកវត្តមានរបស់ខ្លួនមកកម្ពុជាដើម្បីបង្កើតផ្លូវទូរគមនាគមន៍អ៊ុបទិកតំបន់ជាច្រើន នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លួយមួយ។ ក្រុមហ៊ុននេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន China Unicom (Cambodia) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយក៏ជាប្រតិបត្តិករទូរគមនាគមន៍ចុងក្រោយគេបង្អស់ចូលក្នុងឧស្សាហកម្មទូរគមនាគមន៍ដ៏ចង្អៀតរបស់ប្រទេសកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


DENSO វិនិយោគ$២១លានបង្កើតរោងចក្រថ្មី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងពង្រីករបស់ក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD ជាបុត្រសម្ព័ន្ធរបស់ Denso កាលពីដើមខែធ្នូ ចានចាក់បញ្ចូលសាច់ប្រាក់ប្រហែល២១,៤៥លានដុល្លារផ្សេងទៀត ដើម្បីពង្រីកសមត្ថភាពផលិតរបស់ខ្លួននៅកម្ពុជា។ គម្រោងវិនិយោគនេះ គឺមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយ​រោងចក្រថ្មីនេះ នឹងផ្តល់ការងារប្រហែល៣៨២ផ្សេងទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


ផ្សារដារនឹងដំណើរការចុងខែ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា​វៀតណាមឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ ឆ្នាំ២០១៩។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរពិធីសម្ភោធ និងពិធីប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា «ផ្សារដារ» ដែលមានតាំងបង្ហាញទំនិញរវាងប្រទេស​ទាំង២ជាច្រើនមុខ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO

ភ្នំពេញ៖ Acleda Bank Plc ដែលជាធនាគារឈានមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក នឹងក្លាយជាធនាគារពាណិជ្ជកម្មដំបូងក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីធនាគារនេះទទួលបានលិខិតយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់​ការធ្វើពិពិធកម្មប្រភពមូលនិធិរបស់ខ្លួនសម្រាប់ការពង្រឹងអាជីវកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ២០%នៅឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់ទិសដៅបង្កើនប្រាក់ចំណូល តាមរយៈការប្រមូលចំណូលពីពន្ធដារ និងគយជាង២០%នៅឆ្នាំក្រោយ ជាវិធានការមួយដើម្បីពង្រឹងឯករាជភាពរបស់ខ្លួន ដោយលើកកម្ពស់ការប្រមូលប្រាក់ចំណូល។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឡើងការពារច្បាប់នេះនៅសភា ដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារបានឱ្យដឹងថា​ សេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំ មានតម្រូវការសម្រាប់រដ្ឋាភិបាលក្នុងការចំណាយកាន់​តែច្រើនដើម្បីទ្រទ្រង់សេដ្ឋកិច្ច ដោយការបន្តលើកកម្ពស់ប្រាក់ចំណូលក្នុងស្រុកតាមរយៈការប្រមូលពន្ធ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលជំរុញដោយការនាំចេញ
  • វត្តមាន CENTURY 21 នៅក្រុងព្រះសីហនុនឹងរួមចំណែកជំរុញវិស័យអចលទ្រព្យ
  • ធនាគារជាតិ៖ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
  • កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
  • ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
  • កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ
  • ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា
  • របាយការណ៍ៈ គុណភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ