ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង $១០០លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃសុក្របានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុន Yong Wang (Camdodia) Co., Ltd ដើម្បីសាងសង់ និងធ្វើ​អាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមាន ៧០០បន្ទប់ ដោយមានទុនវិនិយោគ ១០៨ លានដុល្លារ និងបង្កើតការងារបាន ៨៥៨កន្លែង។ គម្រោងនេះស្ថិតនៅសង្កាត់លេខ៤ ក្រុង​ព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០


កម្ពុជានាំចេញឧបករណ៍ និងគ្រឿងផ្គុំអគ្គិសនីមានតម្លៃ $២៦៥លាន

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ ការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចមានតម្លៃសរុប ២៦៤,៨៩ លានដុល្លារ កើន ៣៣,៤ភាគរយ ពីចំនួន ១៩៨,៥១ លានដុល្លារ កាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ប្រទេសដែលនាំចូលផលិតផលឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចពីកម្ពុជាច្រើនជាងគេរួមមាន ប្រទេសថៃ ចិន ជប៉ុន និអាមេរិក។​​ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០


ការនាំចេញកង់ក្នុងត្រីមាសទី១ មានតម្លៃជិត ១២០លានដុល្លារ

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៤៩៨ ពាន់គ្រឿង ដែលស្មើនឹងទឹកប្រាក់ប្រមាណ ១១៩លានដុល្លារ កើនឡើងជាង ១០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យដែលដកស្រង់ចេញពីការផ្សាយរបស់ស្ថានីយទូរទស្សន៍ BTV ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០


IRRI នៅតែបន្តគាំទ្រពង្រឹងខ្សែចង្វាក់ដំណាំស្រូវនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះកិច្ចព្រមព្រៀងផែនការសហការការងារឆ្នាំ២០២០-២០២៣ ជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវ អង្ករជាតិ (IRRI) ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្មរបស់វិស័យស្រូវ អង្ករ តាមរយៈការវាយតម្លៃ និងពង្រឹងចង្វាក់តម្លៃ ដើម្បីលើកកម្ពស់ផលិតភាព និងភាពធន់ និងតាមរយៈការបង្កើតហ្ស៊ែន និងការប្រើប្រាស់ការកែលម្អដំណាំ កសិកម្ម និងការអភិវឌ្ឍប្រព័ន្ធគ្រាប់ពូជ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០


ទឹកប្រាក់បានពីការនាំចេញកៅស៊ូកើនជាង ៦ភាគរយ

ភ្នំពេញ៖ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២០ កម្ពុជានាំចេញកៅស៊ូទៅលក់នៅទីផ្សារអន្តរជាតិបានចំនួន ១៨ ៦០៤ តោន កើន ២១,៧៣ភាគរយ ធៀបនឹងខែមេសា ឆ្នាំ២០១៩ ដែលមានចំនួន ១៥ ២៨២តោន។ ចំណែកកៅស៊ូនាំចេញក្នុងខែមេសា​ ឆ្នាំ២០២០ មានតម្លៃជាមធ្យម ១ ១៩២ ដុល្លារ ក្នុង១តោន ធ្លាក់ចុះ ១២,៦៧ភាគរយ ធៀបនឹងខែមេសា ឆ្នាំ២០១៩ ដែលមានតម្លៃ ១ ៣៦៥ដុល្លារ។ នៅខែមេសា ឆ្នាំ២០២០ ​ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញកៅស៊ូមានតម្លៃ ២២,១៧ភាគរយ ធៀបនឹងខែមេសា ឆ្នាំ២០១៩ ដែលមានតម្លៃ ១ ៣៦៥ ដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០


  • ការសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម សម្រេចបានជាង ៥០%
  • ផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) នឹងបញ្ចបប់គម្រោងមុនកាលកំណត់
  • ការរៀបចំឥណទានឡើងវិញមានទឹកប្រាក់ជិត $៥០០លាន
  • រដ្ឋាភិបាលឱ្យក្រុមហ៊ុនឯកជននាំចេញមុខទំនិញការពារជំងឺឆ្លងគ្រប់ប្រភេទ
  • កម្ពុជារកចំណូលពន្ធបានជាង ១,៤ពាន់លានដុល្លារក្នុងត្រីមាសទី១
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានកំណើនជិត ៥ភាគរយ
  • ព្រលានយន្តហោះសៀមរាប នឹងបញ្ចប់ការសាងសង់តាមផែនការ
  • CP GROUP នឹងយក 7-ELEVEN មកទីផ្សារកម្ពុជានៅឆ្នាំ២០២១
  • ការនាំចេញផលិតផលឧស្សាហកម្មមានតម្លៃដល់ជាង $៣,១៣ពាន់លាន
  • ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានកំណើនជិត ៥%