ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
DG ចាប់ដៃគូជាមួយ Canopy Power លើកការអភិវឌ្ឃថាមពលអគ្គិសនីពីសូឡា
ភ្នំពេញ៖ ក្រុមហ៊ុនបារាំង Total Solar Distributed Generation (DG) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាបានឱ្យដឹងថា ខ្លួនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីលើការអភិវឌ្ឍ និងសាងសង់បណ្តាញចែកចាយ និងដំឡើងបន្ទ:សូឡានៅកោ:រ៉ុងសន្លឹមនៃខេត្តព្រ:សីហនុដោយការសាងសង់គ្រោងនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២១។ សេច-ក្តីប្រកាសព័ត៍មានរបស់ក្រុមហ៊ុន DG ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា Canopy Power ជាក្រុមហ៊ុនម៉ៅការលទ្ធកម្ម និងការសាងសង់ (EPC) ព្រមទាំងរចនា និងសាងសង់សួនថាមពលសុឡាទំហំ ១,២៥ MWp ជាមួយនឹងអាគុយទំហំ ២MWh រួមបញ្ចូលម៉ាស៊ីនម៉ាស៊ូត និងឧបករណ៍ត្រួតពិនិត្យវៃឆ្លាត។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
រោងចក្រផលិតដែកតម្លៃ $១៦,៧ លានបើកដំណើរការក្នុងខែនេ:
ភ្នំពេញ៖ រោងចក្រផលិតដែកថែបរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កដែលវិនិយោគិនចិនក្នុងទឹកប្រាក់ប្រមាណ ១៦,៧លានដុល្លារនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានប្រកាសចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូនេ:។ លោក Lin Xiangrong ប្រធានក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កបានឱ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក កែវ រតន: អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថាបន្ទាប់ពីការសាងសង់រយ:ពេល១ឆ្នាំក្រុមហ៊ុន ហុងឌីសេង បានឈានចូលក្នុងដំណាក់កាលធ្វើតេស្តនូវគុណភាព។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
ក្រសួងពាណិជ្ជកម្ម អំពាវនាវម្ចាស់ផលិតផលខ្មែរ ចូលរួមពិព័រណ៍ផលិតផលខ្មែរ តាមបណ្តាខេត្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉:ពាល់ដោយសារវិបត្តិជំងឺកូវី-ដ១៩។ ការរៀបចំព្រឹត្តិការណ៍នេ:ឡើងក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានី-ភ្នំពេញជាមួយបណ្តាខេត្តទូទាំងប្រទេស។ ការរៀបចំពិព័រណ៍នេ:ក៏នឹងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០
ADB អនុម័តកម្ចី ៧០$ លាន ដើម្បីបង្កើតសមត្ថភាពផលិតកម្មកសិកម្ម
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មក្នុងខេត្តចំនួន ៦ នៅកម្ពុជា ទាក់ទងនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗ ដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់។ នេ:បើតាមសេចក្តីប្រកាសព័ត៍មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ សេចក្តីប្រកាសព័ត៍មានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម និងសុវត្ថិភាពមានគោលបំណងផ្តល់អត្ថប្រយោជន៏ប្រហែល ២៣០ សហករណ៍កសិកម្ម និងកសិពាណិជ្ជកម្ម ៥០ នៅខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
កម្ពុជា ដាក់សម្ពោធផ្លូវការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ កម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Offical Launch E-Commerce Strategy) ក្នុងគោលបំណង ដើម្បីឈានទៅសម្រេចបាននូវកំណើននៃភាពប្រកួតប្រជែងទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ចកម្មព្រមទាំងការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលដាក់សម្ពោធនេ:មាន ១០ ជំពូក រួមមាន យុទ្ធសាស្រ្ត/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន,ក្របខ័ណ្ខច្បាប់ និងបទប្បញ្ញត្តិ, បទប្បញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម,ហេដ្ឋារចនាសម័្ពន្ធជំនាញឌីជីថល, ប្រព័ន្ធទូទាត់,ភ័ស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការទទួលបានហិរញ្ញប្បទាន និងព័ត៍មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០