ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចំណូលពន្ធអាករកើនជិត ៤% ក្នុងត្រីមាសទី៣ ដល់ជាង $៨០លាន

ភ្នំពេញ៖ របាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផលចំណូលពន្ធដារប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំនេះ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃចន្ទបានឱ្យដឹងថា ចំណូលពន្ធអាករដែលអគ្គនាយដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ២២៥,៩៥លានដុល្លារ ក្នុងឆ្នាំ២០២០ កើន ៨០,៣១លានដុល្លារ ស្មើនឹង ៣,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំនេះការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ​របស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ១៨៦,២២លានដុល្លារ ថយចុះប្រមាណ ៤២,៩៨លានដុល្លារ ស្មើនឹង ១៨,៧៥ភាគរយ ធៀបនឹងខែកញ្ញាឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០


កម្ពុជានាំចេញដំឡូងមីកើន ៤៩% រយៈពេល ៩ខែ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញផលិតផលពីដំឡូងមីជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិយ៉ាងហោច ១០ ប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយមានកំណើនជិត ៤៩ភាគរយ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេលនេះកម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនជាង ១,៧៨លានតោន និងចំណិតដំឡូងមីក្រៀមចំនួនជាង ១,២លានតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម និងថៃ និងការនាំចេញម្សៅដំឡូងមីចំនួន ១២ ០០០តោន ទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌា ចិន បែលហ្ស៊ិក ហូឡង់ ប៉ាគីស្ថាន សាធារណរដ្ឋឆែក ក្រូអាស៊ី និងអ៊ីតាលី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០


PPAP នៅតែរក្សាបានកំណើន ទោះបីសេដ្ឋកិច្ចសកលធ្លាក់ចុះ

ភ្នំពេញ៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មវិជ្ជមានក្នុងរយៈពេល ៩ខដំបូងឆ្នាំនេះ ទោះបីប្រឈមនឹងបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក៏ដោយ។ របាយការណ៍របស់ PPAP ដែលផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា (CSX) កាលពីល្ងាចថ្ងៃចន្ទបង្ហាញថា កំពង់ផែនេះរកប្រាក់ចំណូលបានជាង ២២,២៦៤លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូង ធៀបនឹង ២១,៧០៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាកើនឡើង ២,៤៦ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០


កម្ពុជានឹងមានលទ្ធភាពការនាំចេញ និង ទទួលបានការវិនិយោគកាន់តែច្រើនពីចិន បន្ទាប់ពី FTA ចូលជាធរមាន

ភ្នំពេញ៖ កម្ពុជានឹងមានទីផ្សារកាន់តែធំទៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគីដំបូងត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃម្សិលមិញ។ ក្នុងរយៈ​ពេល ៣០ថ្ងៃក្រោយ គឺជាការបើកផ្លូវឱ្យប្រទេសទាំង២ ពង្រីកទីផ្សារសម្រាប់ផលិតផលនៃប្រទេសខ្លួន ខណៈដែលទំនិញកម្ពុជាយ៉ាងហោចណាស់ ៣៤០មុខ ត្រូវបានបើកភ្លើងខៀវសម្រាប់នាំទៅកាន់ទីផ្សារប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០


DGB បានប្រែក្លាយខ្លួនជាធនាគារពាណិជ្ជក ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ យោងតាម Yonhap News Agency ជាទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងដែលបានរាយការណ៍កាលពីថ្ងៃទី៨ ខែតុលា ថា ធនាគារឯកទេស DGB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ធនាគារ DGB Daegu Bank បានទទួលការយល់ព្រមពីអាជ្ញាធរកម្ពុជាក្នុងការប្រតិបត្តិការជាធនាគារពាណិជ្ជ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០


  • ការនាំចេញជលផលនេសាទធ្លាក់ចុះ ដោយសារតម្រូវការក្នុងស្រុកកើន
  • រដ្ឋាភិបាលដាក់ផែនការវិនិយោគសាធារណៈជិត $១៣ ពាន់លាន ដល់ឆ្នាំ២០២៣
  • កម្ពុជា-កូរ៉េ បញ្ចប់ការចរចា FTA ជុំទី៣ ខណៈជាមួយចិននឹងចុះហត្ថលេខាថ្ងៃនេះ
  • ក្រុមហ៊ុន DAI-ICHI ចាប់ដៃជាមួយ METFONE ក្នុងការផ្តល់សេវាធានារ៉ាប់រងឌីជីថលដល់អតិថិជន
  • ការនាំចេញកៅស៊ូកើនតិចតួច ឯតម្លៃធ្លាក់ចុះបន្តិច
  • ព្រីនស៍សម្ពោធមណ្ឌលកម្សាន្តខ្នាតយក្សវិនិយោគ $៨៥ លាន
  • ទូតកម្ពុជាស្នើក្រុមហ៊ុន HARIM វិនិយោគបង្កើតរោងចក្រចំណីសត្វ
  • ចំណូលនាំចេញអង្ករកើនជាង ១០% ខណៈអង្ករដំណើបទាក់ទាញថ្មី
  • កម្ពុជា-កូរ៉េ ប្តេជ្ញាបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីត្រឹមឆ្នាំ២០២០
  • កម្ពុជានាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិកើនជាង ២២៥% ក្នុងរយៈពេល ៩ខែ