ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃពុធ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសហព័ន្ធ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានកំណត់គោលដៅត្រឹមឆ្នាំ២០២២ ត្រូវតែនាំចេញអង្ករឱ្យបាន១លានតោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩
កម្ពុជារំពឹងថាការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
ភ្នំពេញ៖ កម្ពុជារំពឹងថានឹងទទួលបានជំនាញបន្ថែមក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងកំពង់ផែ បន្ទាប់ពីចូលជាសមាជិកក្នុងសមាគមនពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ហៅកាត់ថា (PIANC)។ បច្ចុប្បន្ន PIANC មានសមាជិក៦៥ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រទេសចំនួន៣៨ ជាសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមទាំងកម្ពុជាផងដែរ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩
សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់ឆ្នាំ២០១៩ របស់មូលនិធិរូបិយវត្ថុអត្តរជាតិ (IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានភាពខ្លាំងក្នងអត្រា៧% ក្នុងឆ្នាំ២០១៩ មុខពេលការធ្លាក់ចុះបន្តិចវិញមកនៅត្រឹម ៦,៨%។ ក្នុងនោះ IMF ក៏បានព្យករដែរថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៦,៥% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ធ្លាក់ចុះពី ៧,១% កាលពីឆ្នាំ២០១៨។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩
កម្ពុជានៅតែជាប្រទេសនាំចេញកង់ឈានមុខនៅទីផ្សារសហភាពអឺរ៉ុបនៅឆមាសទី១
ភ្នំពេញ៖ គេហទំព័រ Bike-EU.com បានឱ្យដឹងថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានឈរនៅចំណាត់ថ្នាក់ទី១ នៅឆមាសទី១ ឆ្នាំនេះ បើទោះបីជាការនាំចេញនេះបានធ្លាក់ចុះ ៤% ដែលជាការធ្លាក់ចំដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩
MFI ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនជនបទ
ភ្នំពេញ៖ វិស័យមីក្រូហិរញ្ញវត្ថុ (MFI) បានរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅទីជនបទ ខណៈអ្នកនៅក្នុងវិស័យនេះជំរុញឱ្យមានការផ្តល់កម្ចីប្រកបដោយប្រសិទ្ធភាព។ គិតត្រឹមខែកក្កដាឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានចំនួន៨២ ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់កម្ចីមានចំនួន ៧។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០១៩