ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
GIZ ផ្តល់ជំនួយ$៤,៥លានសម្រាប់អភិវឌ្ឍន៍ SME

ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយចំនួន ៤,៥លានដុល្លារដល់គម្រោងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអាស៊ានចំនួន៤ រួមមានកម្ពុជាផងដែរ។ ជំនួយនេះស្ថិតនៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន អាល្លឺម៉ង់ ស្តីពីការពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់​អាស៊ាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩


CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃពុធ​ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសហព័ន្ធ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានកំណត់គោលដៅត្រឹមឆ្នាំ២០២២ ត្រូវតែនាំចេញអង្ករឱ្យបាន១លានតោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩


កម្ពុជារំពឹងថាការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងទទួលបានជំនាញបន្ថែមក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក និងកំពង់ផែ បន្ទាប់ពីចូលជាសមាជិកក្នុងសមាគមនពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ហៅកាត់ថា (PIANC)។ បច្ចុប្បន្ន PIANC មានសមាជិក៦៥ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រទេសចំនួន៣៨ ជាសមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមទាំងកម្ពុជាផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩


សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចប្រចាំតំបន់ឆ្នាំ២០១៩ របស់មូលនិធិរូបិយវត្ថុអត្តរជាតិ (IMF) ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានភាពខ្លាំងក្នងអត្រា​៧% ក្នុងឆ្នាំ២០១៩​ មុខពេលការធ្លាក់ចុះបន្តិចវិញមកនៅត្រឹម ៦,៨%។ ក្នុងនោះ IMF ក៏បានព្យករដែរថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៦,៥% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ធ្លាក់ចុះពី ៧,១%​ កាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩


កម្ពុជានៅតែជាប្រទេសនាំចេញកង់ឈានមុខនៅទីផ្សារសហភាពអឺរ៉ុបនៅឆមាសទី១

ភ្នំពេញ៖ គេហទំព័រ Bike-EU.com បានឱ្យដឹងថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអឺរ៉ុបបានឈរនៅចំណាត់ថ្នាក់ទី១ នៅឆមាសទី១ ឆ្នាំនេះ បើទោះបីជាការនាំចេញនេះបានធ្លាក់ចុះ ៤% ដែលជាការធ្លាក់ចំដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ ២០១៩


  • MFI ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនជនបទ
  • ក្រសួងរ៉ែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុនសិក្សារ៉ែលោហៈនៅកំពង់ស្ពឺ
  • កម្ពុជា និងតួកគីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា
  • គម្រោងអាជីវកម្មដីឡូត៍បន្តកើនឡើងនៅជាយក្រុង
  • NBC ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ RETAIL PAY
  • ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកនឹងកើនដល់ជាង៨លានតោននៅក្នុង១ឆ្នាំ
  • តម្រូវការលំនៅឋានកំពុងជំរុញការប្រជែងអត្រាការប្រាក់
  • IMF: រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទប់វិបត្តិ
  • ក្រសួងកសិកម្មប្រកាសអនុវត្តគម្រោងពិពិធកម្មនៅក្នុងវិស័យកសិកម្ម​
  • កម្ពុជាបានអនុម័តគម្រោងវិនិយោគ $២២ ពាន់លានរយៈពេលជិត៤ឆ្នាំ