ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ផ្សារមូលបត្រកម្ពុជាបង្ហាញកំណើនខ្ពស់ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ របាយការណ៍​ពី​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​បង្ហាញ​ថា​នៅក្នុង​ឆ្នាំ​ ២០១៩ ទំហំ​នៃ​ការជួញដូរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​មាន​តម្លៃ ១៥៧ ០៤៥​ដុល្លារ កើន ៤៨៧ ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ដែលមាន​តម្លៃ ២៦ ៧១៩​ដុល្លារ​។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដ៏អស្ចារ្យ​សម្រាប់​វិស័យ​មូលបត្រ​កម្ពុជា​ដោយ​វិស័យនេះ​សម្រេច​បាន​នូវ​កំណើន​ខ្ពស់ និង​បាន​បំបែក​នូវ​កំណត់ត្រា​ជាច្រើន​ដូចជា តម្លៃ​នៃ​ការជួញដូរ និង​សកម្មភាព​ជួញដូរ​ជាដើម​។ ភាព​វិជ្ជមាន​ទាំងអស់​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ជួញដូរ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំ​ ២០១៩​។ ទោះបីយ៉ាងណា​ចំនួន​នេះ​បើ​គិត​សម្រាប់​ប្រទេស​កម្ពុជា​គឺ​មាន​ចំនួន​ច្រើន​គ្រាន់បើ តែ​បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​គឺ​នៅ​មាន​ចំនួន​តិចតួច​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២០


ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០១៩ កើនឡើងជិត ១០០ភាគរយ ខណៈគុណភាពកាន់តែល្អ

ភ្នំពេញ៖ របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ឲ្យ​ដឹងថា ប្រទេសកម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ប្រហែល ២០២ ៣១៨ តោន​កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត​ ១០០ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១ ៩៧៣ ​តោន​។ លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹង​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ​ក្រសួង​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​នៃ​បែបបទ​នាំចេញ ហើយ​គ្រាប់ស្វាយចន្ទី​បាន​កែលម្អ​ស្ដង់ដា​។ លោក​រំពឹងថា តម្លៃ​គ្រាប់ស្វាយចន្ទី​ត្រូវ​បាន​លក់​ប្រហែល ៥ ០០០ ឬ ៦ ០០០រៀល​ ក្នុង​ ១ ​គីឡូក្រាម​ នៅ​ដើមរដូវ​ប្រមូលផល​នៅ​ឆ្នាំនេះ​។  របាយការណ៍​បាន​ពី​ក្រសួង​បង្ហាញថា ទិសដៅ​នាំចេញ​គ្រាប់ស្វាយចន្ទី​សំខាន់ៗ​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ដ្រាលី កោះ​តៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២០


កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ទៅកូរ៉េខាងត្បូង

ភ្នំពេញ៖ ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ ជា​លើកដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​កូរ៉េធ្វើតេស្តដោយ​ជោគជ័យ​លើ​គុណភាព និង​ភូតគាម​អនាម័យ​រួចមក​។ ការនាំចេញ​ជា​ផ្លូវការ​លើក​ដំបូង​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​ដែល​ជា​ការចង់បាន​របស់​ប្រទេស​កូរ៉េ​។ ទោះ​យ៉ាងណា​លោក​មិន​បានដឹង​ពី​បរិមាណ​ដែល​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd គ្រោង​នឹងត្រូវ​នាំចេញ​លើកដំបូង​នេះ​ទេ​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២០


ការនាំចេញដំឡូងមីឆ្នាំ២០១៩ កើនឡើងជាង ២០ភាគរយ

ភ្នំពេញ៖ ការនាំចេញដំឡូងមីរបស់កម្ពុជាក្នុងឆ្នាំ២០១៩ មានជាង ៣,២៩លានតោន កើន ២៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមាន ២,៥៩លានតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២០


ការវិនិយោគផ្ទាល់របស់កម្ពុជានៅបរទេសធ្លាក់ចុះជាង ១៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការវិនិយោគផ្ទាល់របស់កម្ពុជានៅក្រៅប្រទេសក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ មានតម្លៃសរុបជាង ៨១,៣៨ លានដុល្លារ ធ្លាក់ចុះ ១៣,៤៥ភាគរយ ពី ៩៤,០៣លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២០


  • ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
  • CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧លាន
  • ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ
  • ការនាំចេញម្រេចនៅឆ្នាំ២០១៩ បានកើនឡើង ៥០ភាគរយ
  • ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការកើនឡើង
  • ចំណូលពីភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរមានជាង ៩៩លានដុល្លារ ធ្លាក់ចុះជាង ១៥ភាគរយក្នុងឆ្នាំ២០១៩
  • ការនាំចេញអង្ករឆ្នាំ២០១៩ បន្តធ្លាក់ចុះជិត ១%
  • វិស័យសំខាន់បីនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០២០
  • ការនាំចេញកៅស៊ូរយៈពេល ១១ខែបានកើនឡើងជាង ២៤ភាគរយ
  • ការចុះបញ្ជីម៉ាកពាណិជ្ជកម្មបានកើនឡើងជាង ២ភាគរយ