ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
តម្លៃស្រូវក្រអូបបង្ហាញពីស្ថិរភាព
ភ្នំពេញ៖ ខណៈការប្រមូលផលស្រូវក្រអូបបានចូលមកដល់ អ្នកនៅក្នុងវិស័យនេះបានឱ្យដឹងថា តម្លៃស្រូវក្រអូបជារួមតាមបណ្តាខេត្តមួយចំនួនបានបង្ហាញពីស្ថិរភាពបើធៀបនឹងឆ្នាំមុន ខណៈអ្នកក្នុងវិស័យស្រូវអង្ករអះអាងថា នេះគ្រាន់តែជាការចាប់ផ្តើមប្រមូលផលដំបូងប៉ុណ្ណោះ។ ស្រូវផ្ការំដូល ដែលជាប្រភេទនៃអង្ករជាប់លេខ១ របស់កម្ពុជា មានតម្លៃចន្លោះពី ១ ១០០ ទៅ ១ ២០០ រៀលក្នុងមួយគីឡូក្រាម ប្រហាក់ប្រហែលនឹងឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុនអាល្លឺម៉ង់ចាប់អារម្មណ៍ការវិនិយោគលើថាមពលកកើតឡើងវិញ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ការវិនិយោគលើថាមពលកកើតឡើងវិញពីប្រទេសអាល្លឺម៉ង់ ដែលជាការរួមចំណែកដល់ការផ្គត់ផ្គង់ថាមពលស្អាតនៅកម្ពុជា ខណៈតម្រូវការបន្តកើនឡើងចន្លោះពី ១៥ ទៅ២០% ប្រចាំឆ្នាំ។ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានឱ្យដឹងថា នឹងមានការិយាល័យអាល្លឺម៉ង់ត្រូវបានបង្កើតឡើងនៅក្នុង EuromCham Cambodia ដើម្បីចែករំលែកព័ត៌មាន និងសេវា រវាងប្រទេសទាំង២ទៅដល់ក្រុមវិនិយោគិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំជាផ្លូវការឆ្នាំក្រោយ
ភ្នំពេញ៖ កម្ពុជារំពឹងថានឹងអាចនាំចេញសម្បុកត្រចៀកកាំទៅទីផ្សារចិនជាផ្លូវការនៅឆ្នាំក្រោយ ខណៈបច្ចុប្បន្នមន្រ្តីជំនាញនៃក្រសួងកសិកម្មកំពុងរៀបចំនីតិវិធីធី និងធ្វើការជាមួយអាជ្ញាធរគយរបស់ចិន។ កាលពីចុងខែតុលា លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំគណៈប្រតិភូក្រសួងទៅជួបពិភាក្សាជាមួយភាគីចិនក្នុងគោលបំណងជំរុញការនាំចេញសម្បុកត្រចៀកកាំទៅកាន់ប្រទេសចិនជាផ្លូវការ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
GIZ ផ្តល់ជំនួយ$៤,៥លានសម្រាប់អភិវឌ្ឍន៍ SME
ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយចំនួន ៤,៥លានដុល្លារដល់គម្រោងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអាស៊ានចំនួន៤ រួមមានកម្ពុជាផងដែរ។ ជំនួយនេះស្ថិតនៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន អាល្លឺម៉ង់ ស្តីពីការពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់អាស៊ាន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩
CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃពុធ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសហព័ន្ធ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានកំណត់គោលដៅត្រឹមឆ្នាំ២០២២ ត្រូវតែនាំចេញអង្ករឱ្យបាន១លានតោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩