ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០លានដុល្លារសម្រាប់វិស័យស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ ធនាគារអភវឌ្ឍន៍ជនបទ (RDB) បានប្រកាសផ្តល់ទុន ៥០លានដុល្លារសម្រាប់​ជាកម្ចីផ្តល់ឱ្យអ្នកនៅក្នុងវិស័យស្រូវអង្ករកម្ពុជា ដើម្បីដោះស្រាយបញ្ហាកង្វះទុនបង្វិលទិញ​ស្រូវ និងជួយរក្សាស្ថិរភាពតម្លៃ។ ការផ្តល់ទុនបន្ថែម ៥០លានដុល្លារនេះបានធ្វើឡើងបន្ទាប់​ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើរដ្ឋាភិបាលជួយផ្តល់ទុន២០០ លានដុល្លារ សម្រាប់​ជាកម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅចុងខែវិច្ឆិកាឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០១៩


ក្រសួងពាណិជ្ជកម្មបន្តអំពាវនាវអ្នកនាំចេញមកចុះបញ្ជី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យក្រុមហ៊ុននាំចេញរួសរាន់មកចុះបញ្ជីឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីប្រទេសន័រវែស ស៊្វីស និងតួកគី​ ត្រឹមចុងខែធ្នូ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ ២០១៩


គម្រោងលម្ហែកាយ$១៨លានបង្កើតនៅកំពត

កំពត៖ វិនិយោគិនក្នុងស្រុក និងវិនិយោគិនបារាំង បានវិនិយោគរួមគ្នាតម្លៃ១៨លានដុល្លារក្នុងការបង្កើតគម្រោងលំនៅឋានទី២ នៅខេត្តកំពត។ លោក ច្រឹក សុខនីម ជាភាគតុនិកក្នុងស្រុក និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានឱ្យដឹងថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Forest Hamony និងវិនិយោគក្នុងស្រុកលើការសាងសង់វីឡា៩០យូនីត នៅលើផ្ទៃដី១៨ហិកតា នៃផ្ទៃដីសរុបជាង៩៧ហិកតានៅជិតក្រុងកំពត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ ២០១៩


ចំណូល PPSP កើននៅត្រីមាសទី៣

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស (PPSP) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា បានរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលគាំទ្រដោយប្រាក់ចំណូលពីការលក់ដី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត$៩លាន

ភ្នំពេញ៖ គេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីល្ងាចថ្ងៃចន្ទបានបង្ហាញថា CDC បានយល់ព្រមឱ្យក្រុមហ៊ុនរោងចក្រផលិតកាបូប Quan Ming Handbag (Cambodia) Industrial Co., Ltd ក្រុមហ៊ុនរោងចក្រផលិតកាបូប និងខ្សែក្រវាត់ Gd New Sky Leather Products Co., Ltd និងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Tao And Kiven Garment Co., Ltd ចុះបញ្ជីជាផ្លូវកា ដោយរោងចក្រទាំងបីមានដើមទុកវិនិយោគសរុប ៨,៨លានដុល្លារ និងអាចបង្ហើតការងារបាន ៣ ៤៤៨កន្លែង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


  • ក្រុមហ៊ុនតៃវ៉ាន់១០ចាប់អារម្មណ៍ការវិនិយោគនៅកំពង់ស្ពឺ
  • ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកប្រតិបត្តិការនៅកម្ពុជា
  • DENSO វិនិយោគ$២១លានបង្កើតរោងចក្រថ្មី
  • ផ្សារដារនឹងដំណើរការចុងខែ
  • អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
  • រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ២០%នៅឆ្នាំ២០២០
  • កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលជំរុញដោយការនាំចេញ
  • វត្តមាន CENTURY 21 នៅក្រុងព្រះសីហនុនឹងរួមចំណែកជំរុញវិស័យអចលទ្រព្យ
  • ធនាគារជាតិ៖ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
  • កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA