ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ីនធឹណិត (KHNIC)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានបង្កើតក្រុមការងារមួយដើម្បីសិក្សា និងស្រាវជ្រាវលើការបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ិនធឺណិត (KHNIC) ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការចុះឈ្មោះ Domain Name និងការជំរុញឱ្យប្រជាជនប្រើប្រាស់ដែនកម្មសិទ្ធិ ឬ Domain ជាតិ [KH] ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០


កំណើនតម្រូវការអគ្គិសនីធ្លាក់មកនៅត្រឹម ២០%

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាមិនបានប្រឈមកង្វះថាមពលអគ្គិសនីនៅក្នុងរដូវប្រាំងឆ្នាំ២០២០នេះទេ ព្រោះតម្រូវការប្រើប្រាស់បានថយចុះដោយសារការរាតត្បាតជំងឺកូវីដ១៩ ដែលបណ្តាលឱ្យរោងចក្រក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងបដិសណ្ឋារកិច្ចមួយចំនួនបិទដំណើរការ។ កំណើនតម្រូវការថាមពលអគ្គិសនីឆ្នាំនេះត្រូវបានព្យាករថានឹងធ្លាក់មកនៅត្រឹម ២០ភាគរយ ខណៈឆ្នាំមុនៗកំណើនជាមធ្យម ៣០ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០


ការនាំចេញរបស់ក្រុមហ៊ុនលីលី ចាប់ផ្តើមល្អឡើងវិញ

ភ្នំពេញ៖ លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LYLY Food Industry Co., LTD បានឱ្យដឹងកាលពីថ្ងៃពុធថា ការបញ្ជាទិញនំស្រួយលីលី ពីអតិថិជននៅក្រៅប្រទេសចាប់ផ្តើមមានឡើងវិញជាបណ្តើរៗហើយតាំងពីចុងខែឧសភា។ ជាក់ស្តែងកាលពីថ្ងៃអង្គារក្រុមហ៊ុនបាននាំចេញចំនួន ១កុងតឺន័រទៅកាន់ទីផ្សារអាមេរិក ហើយកាលពីសប្តាហ៍មុនក៏មានការនាំចេញ ១កុងតឺន័រទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០


SANTANA AGRO គ្រោងនាំចេញស្វាយចន្ទីសរីរាង្គនៅចុងឆ្នាំនេះ

ភ្នំពេញ៖ ក្រុមហ៊ុន Santana Agro Products ដែលកំពុងដាំដុះ និងកែច្នៃស្វាយចន្ទីគ្រោងនឹងនាំចេញស្វាយចន្ទីសរីរាង្គ ២០០តោន ជាលើកដំបូងទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបនៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រផលិតគ្រាប់ស្វាយចន្ទី​សរីរាង្គពី ECOCERT របស់ប្រទេសបារាំង កាលពីពេលថ្មីៗ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០


កម្ពុជានាំចេញកង់ ៥ខែឆ្នាំនេះ មានតម្លៃសរុបជិត ២០០លានដុល្លារ

ភ្នំពេញ៖ ទិន្នន័យអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថា ចាប់ពីខែមករាមកដល់ខែឧសភា ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃសរុប ១៩៧លានដុល្លារកើន ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំណែកកង់នាំចេញមានចំនួនសរុប ៨៧៦ ៦១២គ្រឿង កើនឡើង ១៩ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០


  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងជាង ១៨% រយៈពេល ៤ខែដើមឆ្នាំ២០២០
  • ទំហំពាណិជ្ជកម្មក្នុងរយៈពេល ៤ខែមានតម្លៃជាង $១១ពាន់លាន
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ធ្លាក់ជាង ៨%
  • ការនាំចេញអង្ករត្រូវព្យាករថានឹងសម្រេចបានជិត ១លានតោន
  • ការនាំចេញកសិផលកម្ពុជានឹងលើសពី ៥លានតោន
  • រោងចក្រកែច្នៃផ្លែឈើតម្លៃ $៨លាន កំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ
  • រោងចក្រស្រាបៀរតម្លៃ ៨៧លានដុល្លារ ទទួលការអនុញ្ញាតពី CDC
  • អង្ករ ៣ម៉ឺនតោន បានត្រៀមរួចរាល់សម្រាប់នាំចេញទៅទីម័រខាងកើត
  • កម្ពុជាគ្រោងនឹងដំឡើងតំបន់ថ្មដា ជាច្រកទ្វារព្រំដែនអន្តរជាតិ
  • ចិននឹងអនុញ្ញាតឱ្យកម្ពុជានាំចូលស្វាយ ៥០ម៉ឺនតោន