ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ខែឆ្នាំនេះ

ភ្នំពេញ៖ ចំនួនក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្មមានការកើនឡើងជាង២៣ភាគរយក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីដំណើរម៉ាក្រូសេដ្ឋកិច្ចល្អឆ្នាំនេះ។ ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងចំនួន ២២២ ដែលមានតម្លៃជាង ៦ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុនមាន ៨១គម្រោងដែលមានទឹកប្រាក់ ១,៨៨ ពាន់លានដុល្លារ៕

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុនមកស្វែងរកឱកាសធ្វើអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនប្រហែល១៧ ក្រុមហ៊ុនមកពីវិស័យផ្សេងៗកំពុងស្វែងរកឱកាស​វិនិយោគ និងអាជីវកម្មនៅកម្ពុជា ដើម្បីចាប់យកអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ចរឹងមាំរបស់​ប្រទេសនេះ ក្នុងរយៈពេល ២ទសវត្យន៍ចុងក្រោយនេះ។ ការផ្គូផ្គងអាជីវកម្មដៃគូកម្ពុជា​ និងក្រុមហ៊ុនវិនិយោគិនជប៉ុន ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលធនាគារអេស៊ីលីដា នាក្រុងភ្នំពេញ កាលពីថ្ងៃពុធ ដែលបានរៀបចំឡើងរួមគ្នាដោយធនាគារអេស៊ីលីដា និងសមាគមកម្ពុជា-ជប៉ុន ដែលដឹកនាំដោយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូត​ជប៉ុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០១៩


ការទិញ-លក់ផ្ទះតាមរយៈ CENTURY 21 កើនឡើង ១៥%

ភ្នំពេញ៖ សកម្មភាពនៃការទិញ-លក់ផ្ទះតាមរយៈក្រុមហ៊ុនអង្តរការីអចលនទ្រព្យ Century 21 Cambodia ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកំណើនប្រមាណ ១៥% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ថ្លែងក្នុងឱកាសសន្និបាទប្រចាំឆ្នាំលើកទី២ នៃគ្រួសារ Century 21 ប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ លោកស្រី ហ្រ្គែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បាននិយាយថា សកម្មភាពនៃការទិញ-លក់ផ្ទះ និងអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងជាលំដាប់ ហើយបានកើតមានស្ទើរគ្រប់តំបន់​ក្នុងប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០១៩


សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង៧% ក្នុងឆ្នាំនេះ

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសា​កល​វិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីថ្ងៃទី១១ ខែធ្នូថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ក្នុងអត្រាជាង ៧% ដែលមានតម្លៃ ២៤ពាន់លានដុល្លារ នៅឆ្នាំ២០១៩នេះ ដោយសារតែលទ្ធផលឧស្សាហកម្មល្អ ដែលជួយឱ្យមានប្រាក់ចំណូលក្នុងស្រុកកើនឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០១៩


កម្ពុជា-ចិនរួមគ្នាពង្រឹងកិច្ចសហការលើវិស័យពន្ធដារ

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងកាលពីថ្ងៃចន្ទថា ខ្លួននឹងបន្តធ្វើ​កិច្ចសហការរវាងរដ្ឋបាលសារពើពន្ធ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) ដើម្បីជម្រុញឱ្យ​ការផ្តល់សេវាជូនអ្នកជាប់ពន្ធកាន់តែប្រសើរ។ ខ្លឹមសារសំខាន់ៗបានលើកឡើងក្នុងការពិភាក្សារពេលនោះមានដូចជា ការកំណត់ពន្ធឡើងវិញ ការអនុវត្តពន្ធលើប្រាក់បៀវត្សរ៍ ការលើកទឹកចិត្តចំពោះវិនិយោគធំៗ ការស្នើសុំអត្ថប្រយោជន៍តាមកិច្ចព្រមព្រៀងមិនយកពន្ធត្រូតស៊ីគ្នា និងការពង្រឹងប្រសិទ្ធភាពនៃការធ្វើសវនកម្មពន្ធដារជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០១៩


  • កម្ពុជាស្នើជប៉ុនឱ្យបង្កើនការតភ្ជាប់ជើងហោះហើរត្រង់
  • ធនាគារអភិវឌ្ឍន៍ជនបទត្រៀមប្រាក់ ៥០លានដុល្លារសម្រាប់វិស័យស្រូវអង្ករកម្ពុជា
  • ក្រសួងពាណិជ្ជកម្មបន្តអំពាវនាវអ្នកនាំចេញមកចុះបញ្ជី
  • គម្រោងលម្ហែកាយ$១៨លានបង្កើតនៅកំពត
  • ចំណូល PPSP កើននៅត្រីមាសទី៣
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រកាបូប ស្បែកជើងជិត$៩លាន
  • ក្រុមហ៊ុនតៃវ៉ាន់១០ចាប់អារម្មណ៍ការវិនិយោគនៅកំពង់ស្ពឺ
  • ក្រុមហ៊ុនទូរគមនាគមន៍ចិនពង្រីកប្រតិបត្តិការនៅកម្ពុជា
  • DENSO វិនិយោគ$២១លានបង្កើតរោងចក្រថ្មី
  • ផ្សារដារនឹងដំណើរការចុងខែ