ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ថាមពលកកើតឡើងវិញវ៉ាឥន្ធនៈផូស៊ីលជាលើកដំបូងនៅអង់គ្លេស

ក្រុងឡុងដ៍៖ គេហទំព័រឯកទេស “Carbon Brief” បានឱ្យដឹងថា នៅត្រីមានសទី៣ ឆ្នាំ២០១៩​ រោងចក្រអគ្គីសនីសម្រាប់កសិដ្ឋានអគ្គីសនីកម្លាំងខ្យល់​ សូឡា ជីវម៉ាស និងវ៉ារីអគ្គីសនីរបស់ចក្រភពអង់គ្លេសបានផលិតថាមពលអគ្គីសនីបានច្រើនជាងទិន្នផលរួមគ្នាបានមកពីស្ថានីយថាមពលដែលដំណើរដោយការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ

ក្រុងម៉ុមបៃ៖ ក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងឯកជនធំជាងគេរបស់ប្រទេសឥណ្ឌាបានចាប់ផ្តើមនាំចូលប្រេងឆៅឡើងវិញពីប្រទេសវេណេស៊ុយអេឡា​ដែលរងផលប៉ះពាល់ដោយវិបត្តិ។ ការនាំចូលប្រេងឆៅនេះ នឹងត្រូវទូទាត់ជាមួយការនាំចេញម៉ាស៊ូតទៅឱ្យវ៉េណេស៊ុយអេឡាវិញ ស្ថិតក្រោមប្រព័ន្ធដោះដូរទំនិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា

ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់​ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


SAMSUNG បញ្ចេញលក់ទូរស័ព្ទអាចបត់បាន ជាថ្មី

ក្រុងសេអ៊ូល៖ ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បែនបានរបស់ក្រុមហ៊ុនសាំស៊ុង Samsung Galaxy Fold ត្រូវបានគ្រោងនឹងដាក់លក់នៅទីផ្សារកូរ៉េនៅថ្ងៃចន្ទនេះជាថ្មីម្តងទៀត។ បរិមាណពិតប្រាកដនៃការបញ្ចេញលក់ដំណាក់កាលទី៣ នេះ មិនត្រូវបានបង្ហាញទេ ប៉ុន្តែមន្រ្តីខាងឧស្សាហកម្មនេះ ប៉ាន់ប្រមាណប្រហែល ១០ ០០០គ្រឿងនឹងត្រូវបញ្ចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់

សិង្ហបុរី៖ របាយការណ៍ឆ្នាំ២០១៩របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា ប្រទេសសិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតដោយមានពិន្ទុព័ត៌មានខ្ពស់ (Highest media score)។​ WEF ក៏បានបង្ហាញពីភាពរឹងមាំរបស់ប្រព័ន្ធហិរញ្ញវត្ថុប្រទេសសិង្ហបុរី​ តាមរយៈប្រសិទ្ធភាពទីផ្សារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


  • BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ
  • ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់
  • ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន
  • BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
  • ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
  • វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី
  • តម្លៃដីក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះឬនៅថេរក្នុងឆ្នាំនេះ
  • FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍
  • បោះពុម្ពផ្សាយ