ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជារំពឹងមានជើងហោះហើរត្រង់កាន់តែច្រើនពីចិន

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងមានជើងហោះហើរត្រង់កាន់តែច្រើនថែមទៀតពីប្រទេសចិនបន្ទាប់ពី លោក ម៉ៅ ហាវណ្ណាស់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ គឺទី១ ពិធីសារស្តីពីការពង្រឹងសិទ្ធិហោះហើរទី៥ ស្ថិតក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន​និងសាធារណរដ្ឋប្រជាមានិតចិន។ ទី២ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាដឹក​ជញ្ជូនតាមផ្លូវអាកាស ស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជារំពឹងថាការនាំចេញទៅចិននឹងបន្តកើនឡើង

ភ្នំពេញ៖ កម្ពុជារំពឹងថា និងជំរុញនៃការនាំចេញទំនិញទៅចិនកាន់តែច្រើនបន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការអភិវឌ្ឍន៍លើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ។ MOU នេះត្រូវបានចុះហត្ថលេខារវាងស្ថាប័នរដ្ឋសម្រាប់ប្បញ្ញតិ្តទីផ្សារនៃប្រទេសចិន និងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ពីសប្តាហ៍មុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើរកើនដល់ជាង$៤ពាន់លាន

ភ្នំពេញ៖ ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា បានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ បានកើនឡើងដល់ ៤ ៧២៣ លានដុល្លារ កើនឡើង៨៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ចំនួន ៣៨៥លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


AIRBUS ចាប់អារម្មណ៍ទីផ្សារអាកាសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនចំពោះ​ទីផ្សារអាកាសចរណ៍កម្ពុជា ខណៈចំនួនភ្ញៀវទេសចរបរទេស និងចំនួននៃការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រជាជនខ្មែរកំពុងមានការកើនឡើង។ លោក Connor Buott អ្នកវិភាគទីផ្សារជាន់ខ្ពស់ផ្នែកយន្តហោះខ្នាតតូចរបស់ក្រុមហ៊ុន Airbus និយាយថា ទីតាំងភូមិ​សាស្រ្តដែលស្ថិតនៅចន្លោះតំបន់មជ្ឈិមបូព៌ា ជប៉ុន និងអូស្រ្តាលី និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសបានធ្វើឱ្យក្រុមហ៊ុន Airbus ចាប់អារម្មណ៍ក្នុងការយកយន្តហោះប្រភេទថ្មីរបស់ខ្លួន​ Airbus A220 មកដាក់បង្ហាញនៅកម្ពុជា​ បើទោះជាមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាទិញក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាននៅខែនេះ

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និបាតធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារជាមួយបណ្តាញសមាជិក ASEAN។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងអ្នកក្នុងវិស័យធនាគារជាង ៤០០នាក់។ កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • តំបន់ទេសចរណ៍ ២៦កន្លែង ត្រូវបានក្រសួងចាត់ទុកជារមណីយដ្ឋានគំរូ
  • ក្រុមហ៊ុន SMART បានរួមចំណែកជិត$៤០០លានដល់សេដ្ឋកិច្ចកម្ពុជា
  • ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការគេហទំព័រទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ
  • តម្លៃស្រូវក្រអូបបង្ហាញពីស្ថិរភាព
  • ក្រុមហ៊ុនអាល្លឺម៉ង់ចាប់អារម្មណ៍ការវិនិយោគលើថាមពលកកើតឡើងវិញ
  • កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំជាផ្លូវការឆ្នាំក្រោយ
  • GIZ ផ្តល់ជំនួយ$៤,៥លានសម្រាប់អភិវឌ្ឍន៍ SME
  • CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២
  • កម្ពុជារំពឹងថាការដឹកជញ្ជូនតាមផ្លូវទឹកនឹងកាន់តែប្រសើរ
  • សេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន