ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
MEDTECS នឹងបង្កើនការផលិតសម្ភារ PPE
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យរោងចក្រ MEDTECS Cambodia បង្កើនបរិមាណផលិតសម្ភារបរិក្ខារការពារផ្ទាល់ខ្លួន (PPE) ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លើទីផ្សារក្នុងការការពាររោគឆ្លង Covid-19 នៅកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយលោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង នៅទីស្តីការក្រសួងកាលពីថ្ងៃសុក្រកន្លងមក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
ARDB នឹងទម្លាក់ឥណទាន $៣០ លាន ចាប់ពីខែក្រោយដល់វិស័យស្រូវអង្ករ ដើម្បីបង្កើនទុនទិញស្រូវក្នុងរដូវប្រមូលផល
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលគ្រប់គ្រងដោយរដ្ឋនឹងបញ្ចេញឥណទានចំនួន ៣០លានដុល្លារបន្ថែមទៀត សម្រាប់អាជីវកម្មស្រូវអង្ករនៅកម្ពុជាចាប់ពីខែក្រោយនេះ ដើម្បីជាដើមទុនប្រមូលទិញស្រូវបង្កើនសន្និធិ ដែលធ្វើឱ្យទុនក្នុងវិស័យស្រូវអង្ករឡើងដល់ជាង ២០០លានដុល្លារ។ លោក កៅ ថាច អគ្គនាយក ARDB បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការបញ្ចេញថវិកាបន្ថែមនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទុនរបស់ម្ចាស់សហគ្រាសរោងម៉ាស៊ីនកិនស្រូវនៅក្នុងរដូវប្រមូលផលសម្រាប់ខែវិច្ឆិកា និងធ្នូខាងមុខនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តឱ្យ SMES ចុះបញ្ជីតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គ្រោងនឹងដាក់បញ្ចូលប្រព័ន្ធចុះបញ្ជីអាជីវកម្មសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) តាមប្រព័ន្ធ online (MISTI Key Single Portal) ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម CamDX system របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅខែក្រោយនេះបន្ទាប់ពីការធ្វើតេស្តសាកល្បងប្រព័ន្ធចុះបញ្ជីអនឡាញនេះទទួលបានជោគជ័យ ៩០ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០
កម្ពុជានាំចេញស្វាយចន្ទីកើនឡើងជាង ២០% រយៈពេល ៩ខែ ទៅទីផ្សារប្រទេសចំនួន១០
ភ្នំពេញ៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសម្រេចបានជាង ២០ម៉ឺនតោន កើន ២០,៥១ភាគរយ ទៅកាន់ទីផ្សារនៃប្រទេសមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមហ៊ុនជប៉ុនបានចាប់ដៃគូជាមួយសិប្បកម្មក្នុងស្រុក ដើម្បីពង្រីកផលិតកម្ម និងត្រៀមនាំចេញ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០
MOU ជំរុញផលិតកម្មបន្លែសុវត្ថិភាពតាមស្តង់ដាកសិកម្មល្អ (GAP)
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែតុលានេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនឯកជន សមាគមនានាយ៉ាងហោចណាស់៦ លើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងជំរុញខ្សែចង្វាក់តម្លៃបន្លែសុវត្ថិភាពតាមស្តង់ដាការអនុវត្តកសិកម្មល្អ (GAP) ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក និងឆ្ពោះទៅនាំចេញ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០