ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជារំពឹងទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យផលិតស្បែកជើង

ភ្នំពេញ៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀតឱ្យចូលមកវិនិយោគក្នុងវិស័យរោងចក្រឧស្សាហកម្មស្បែកជើង បន្ទាប់ពីសមាគមស្បែងជើងកម្ពុជា​ (Cambodia Footwear Association, CFA) ត្រូវបានបង្កើតឡើងជាផ្លូវការ។ លោក លី ឃុនថៃ ប្រធានសមាគម CFA រំពឹងថា វិស័យរោងចក្រឧស្សាហកម្មស្បែកជើងនៅកម្ពុជា​នឹងមានការរីកចម្រើន និងអាចទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ព្រោះ CFA បានចូលជា​សមាជិកសមាគមស្បែកជើងអន្តរជាតិ និងបានអញ្ជើញក្រុមហ៊ុនផលិតស្បែកជើងចំនួន ១៣ប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


IMF: ចំណូលពន្ធពីអចលនទ្រព្យកម្ពុជាមានតែ០,១%

ភ្នំពេញ៖ ឯកសារសិក្សាស្រាវជ្រាវ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)​ បានបង្ហាញថា ចំណូលបានពីពន្ធអចលនទ្រព្យរបស់ប្រទេសកម្ពុជាមានអត្រាត្រឹម ០,១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនទាបបំផុតបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់។ ឯកសារដដែលបានបង្ហាញទៀតថា ប្រាក់ចំណូលពន្ធនៅកម្ពុជា ពឹកផ្អែកបន្តិចបន្តូចលើ​ប្រភព​ប្រាក់ចំណូលដូចជាពន្ធប្រាក់ចំណូលបុគ្គល (PIT) ពន្ធទៅលើប្រាក់ចំណូល និងមូលធន ឬពន្ធលើអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៩


CLMV ឯកភាពលើក្របខ័ណ្ឌនៃការអភិវឌ្ឍរួមគ្នា

ភ្នំពេញ៖ បណ្តាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) បានឯកភាពគ្នាលើគ្របខណ្ឌការងារសម្រាប់ការអភវឌ្ឍសេដ្ឋកិច្ចដែលនឹងត្រូវដាក់ជូនមេដឹកនាំរបស់ CLMV ដើម្បីអនុម័តនៅឆ្នាំក្រោយ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច (EMM) CLMV លើកទី១១ ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥១ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងបាំងកក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០១៩


សកម្មភាពសាងសង់នៅខេត្តព្រះសីហនុគ្មានការប្រែប្រួលខ្លាំង

ភ្នំពេញ៖ សកម្មភាពនៃការសាងសង់សំណង់គ្រប់ប្រភេទក្នុងខេត្តព្រះសីហនុនៅពេលនេះមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ បើទោះបីជារដ្ឋាភិបាល បានចេញសេចក្តីសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងអនឡាញកាលពីខែមុនក្តី។ លោក ឃាង ភរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា សកម្មភាពសាងសង់ក្នុងខេត្តមួយនេះ មានដំណើរការទៅមុខជាធម្មតាដោយមិនមានធ្លាក់ចុះគួរឱ្យកត់សម្គាល់ឡើយ ក្នុងរយៈពេល១ខែមកនេះ បន្ទាប់ពីរដ្ឋាភិបាលចេញសម្រេចខាងលើ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០១៩


ធនាគារ MAY BANK ផ្តោតការពង្រឹងលើទីផ្សារកម្ពុជា

ភ្នំពេញ៖ លោក Michael Foong ដែលជាអគ្គនាយកទទួលបន្ចុកពាណិជ្ជអន្តរជាតិរបស់ធនាគារ MayBank បានប្រាប់កាសែត The Star ថា ក្រុមហ៊ុននេះនឹងផ្តោតលើបណ្តាប្រទេសសំខាន់ៗ៣ រួមមានប្រទេសចិន ប្រទេសហ្វីលីពី និងកម្ពុជា ក្នុងការអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗដើម្បីឱ្យមានវត្តមានពាណិជ្ជកម្មអន្តរជាតិកាន់តែរឹងមាំ។ លោកបានបន្ថែមទៀតថា MayBank នឹងនាំយកសមត្ថភាពឌីជីថលរបស់ខ្លួនពីប្រទេសម៉ាឡេស៊ីមកកាន់ទីផ្សារប្រទេសទី៣ ដែលបានផ្តោតសំខាន់នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


  • ការកសាងផ្លួវកំពង់ឆ្នាំង-កំពុងធំ អាចនឹងចាមផ្តើមនៅឆ្នាំ២០២១
  • អាជ្ញាធរជំរុញការដាំដុះ និងប្រើផលិតផលពីវល្លិរពាក់ និងឬស្សី
  • កម្ពុជា-ថៃឯកភាពចរចាឡើងវិញលើការរុករកឧស្ម័ន
  • កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
  • EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡាក្នុងតម្លៃទាប
  • ក្រសួងនឹងរៀបចំការបង្ហាញផលិតផលក្នុងស្រុកដើម្បីជំរុញការជួញដូរ
  • ថៃគ្រោងពិភាក្សានឹងកម្ពុជាលើបញ្ហាថាមពល
  • ការនាំចេញអង្ករទៅទីផ្សារចិន រំពឹងកើនឡើងខ្ពស់ជាងឆ្នាំមុន
  • កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ
  • ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង