ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញការធ្លាក់ចុះដ៏អន់ក្នុងពេលជាង ២០ឆ្នាំ ក្រោយវិបត្តហិរញ្ញវត្ថុអាស៊ី

ទីក្រុងប៉េកាំង៖ ធនាគារកណ្តាលកូរ៉េ (BOK) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចកូរ៉េខាងត្បូងមានកំណត់ត្រាអន់បំផុតក្នុងរយៈពេលជាង ២០ឆ្នាំ ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយធ្លាក់ចុះ​ ២,៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការរីករាលដាលជំងឺកូវីដ១៩ នាំឱ្យប៉ះពាល់ដល់ការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២០


សកម្មភាពរោងចក្រនៅចិន កើនឡើងក្នុងខែមិថុនា

ទីក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការកាលពីថ្ងៃអង្គារបង្ហាញថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិនបានបង្កើនល្បឿននៅខែមិថុនា បើទោះបីជាក្រុមអ្នកវិភាគបានព្រមានពីការធ្លាក់ចុះខ្សោយនៃតម្រូវការពិភពលោក និងលទ្ធភាពនៃការកើតឡើងជាថ្មីនៃវីរុសកូរ៉ូណាដែលនឹងដាក់សម្ពាធលើការស្ទុះងើបឡើងវិញរយៈពេលកាន់តែវែងក៏ដោយ។ សន្ទស្សន៍នៃការបញ្ជាទិញ (PMI) របស់ប្រទេសចិនដែលជាការវាស់វែងមួយនៃសកម្មភាពនៅក្នុងរោងចក្របានកើនឡើង ៥០,៩ពិន្ទុ កាលពីខែមិថុនា ដោយប្រសើរជាងការព្យាករដែលមានត្រឹម ៥០,៥ពិន្ទុ នៅក្នុងការស្ទង់មតិរបស់ក្រុមអ្នកវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg News និងកើនឡើង ០,៣ ពិន្ទុ បើធៀបនឹងខែឧសភា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ ២០២០


សភាថៃអនុម័តកញ្ចប់ថវិកា $៦០ ពាន់លាន ដើម្បីស្តារសេដ្ឋកិច្ច

ក្រុងបាងកក៖ រដ្ឋសភាថៃបានអនុម័តកាលពីថ្ងៃអាទិត្យនូវកញ្ចប់ទឹកប្រាក់សង្គ្រោះជិត ៦០ពាន់លានដុល្លារ ដែលជាការចាប់បញ្ចូលសាច់ប្រាក់ធំបំផុតរបស់ថៃ ដើម្បីជួយសេដ្ឋកិច្ចដែលវាយប្រហារដោយសារវីរស។ សេដ្ឋកិច្ចធំទី២ របស់តំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានគេរំពឹងថាធ្លាក់ចុះក្នុងរង្វង់ ៦-៧ ភាគរយ ក្នុងឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ ២០២០


កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ី ធ្លាក់ចុះទាបបំផុតរយៈពេលជិត ២ ទសវត្សរ៍

ក្រុងហ្សាការតា៖ សេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ីមានកំណើនទាបបំផុតសម្រាប់ត្រីមាសទី១ ឆ្នាំនេះ ដែលជាអត្រាទាបបំផុតស្ទើរតែរយៈពេលជិត ២ ទសវត្សរ៍ ហើយអ្នកសេដ្ឋកិច្ចបាន​ព្រមានកាលពីថ្ងៃអង្គារថា វិបត្តិវីរុសកូរ៉ូណាទំនងបណ្តាលឱ្យធ្លាក់ចុះច្រើនជាងនេះក្នុងត្រីមាសបន្ទាប់។ ក្នុងខែមករា និងខែកុម្ភៈ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ មានកំណើនត្រឹម ២,៩៧ភាគរយ ដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០០១ និងទាបជាង ៥,០៧ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ ២០២០


ចិននាំចេញកើនឡើង ៣,៥ភាគរយ ដ៏គួរអោយភ្ញាក់ផ្អើលក្នុងខែមេសា

ទីក្រុងប៉េកាំង៖ តួលេខផ្លូវការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ទិន្នន័យនាំចេញរបស់ប្រទេសចិនកើនឡើង ៣,៥ភាគរយ ក្នុងខែមេសា កន្លងទៅនេះ បើទោះបីផលប៉ះពាល់ទូទាំងសកលបណ្តាលមកពីការរីករាលដាលនៃវីរសកូរ៉ូណា ប៉ុន្តែអ្នកវិភាគព្រមានអំពីកម្សោយនៅពេលខាងមុខនេះ ដោយសារទីផ្សារសំខាន់ៗទទួលរងគ្រោះពីការធ្លាក់ចុះនោះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ ២០២០


  • ការលក់រថយន្តរបស់អាល្លឺម៉ង់ បានធ្លាក់ចុះខ្លាំងបំផុតកាលពីខែមេសា
  • សេដ្ឋកិច្ចកូរ៉េខាងត្បូងធ្លាក់ ១,៤%
  • ពាណិជ្ជកម្មបរទេសចិនធ្លាក់ចុះ ខណៈវីរុសថ្មីបន្តដាក់សម្ពាធដៃគូ
  • សាអ៊ូឌីតនឹងបន្ថយការផ្គត់ផ្គង់ប្រេង ៨,៥លានបារ៉ែល
  • GDP សិង្ហបុរីនឹងធ្លាក់ចុះទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្តុ
  • ការនាំចូលពីប្រទេសចិនទៅកាន់ជប៉ុនក្នុងខែកុម្ភៈធ្លាក់ចុះទាបបំផុតចាប់ពីឆ្នាំ១៩៨៦
  • នូវែលសេឡង់នឹងបញ្ចេញទឹកប្រាក់ $៧,៣ពាន់លាន ជួយដល់សេដ្ឋកិច្ច
  • ផលិតផលឧស្សាហកម្មចិនធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍
  • កូវីដ ១៩ នឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសការងារសម្រាប់ប្រជាជនវ័យក្មេង
  • ជប៉ុនបានអះអាងពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤