ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ផ្លូវតម្លៃជិត $៤០ លានលើកោ:រ៉ុងដ៏ល្បីល្បាញ ស្ថាបនាសម្រេចបាន ៣០%
ភ្នំពេញ៖ លោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដឹងថាការអភិវឌ្ឃផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រនៅលើកោ:រ៉ុងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា រហូតមកដល់ពេលនេ:សម្រេចបាន ៣០ ភាគរយហើយ បន្ទាប់ពីក្រុមហ៊ុននេ:បានចាប់ផ្តើមការសាងសង់ពីពាក់កណ្តាលខែកក្តដា ហើយនឹងត្រូវបញ្ចប់តាមផែនការ។ក្រុមហ៊ុនអភិវឌ្ឍន៍កោ:រ៉ុងរ៉ូយ៉ាល់គ្រុប (Royal Group Koh Rong Development Company) និងក្រុមហ៊ុន Sinohydro Corporation Limited កាលពីពាក់កណ្តាលខែកក្តដា ឆ្នាំ ២០២០ សម្រេចបានកិច្ចព្រមព្រៀងមួយមានតម្លៃ ៣៥ លានដុល្លារក្នុងការសាងសង់ផ្លូវប្រវែង ៧០គីឡូម៉ែត្រនៅកោ:រ៉ុង។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០
CDC អនុម័តគម្រោង ៥ មានតម្លៃជាង $១២១ លាន
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ៥ ដែលមានតម្លៃសរុបជាង ១២១ លានដុល្លារ និងបង្កើតការងារបាន ១៣៣៤ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចុ:បញ្ជីក្នុងសប្តាហ៍ទី ១ នៃ ខែធ្នូ ឆ្នាំ ២០២០។ នេ:បើយោងតាមប្រព័ន្ធបណ្តាញសង្គមផ្លូវការរបស់ CDC ។ គម្រោងទាំង ៥ របស់ CDC នោ:រួមមាន គម្រោងបង្កើតរោងចក្រផលិតសាបៀររបស់ក្រុមហ៊ុន Inter-Mattrid Beverage (Cambodia) Co.,Ltd, គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្មក្រុមហ៊ុន Ruizexing Chemical Technology Co., Ltd និងគម្រោងបង្កើតរោងចក្រផលិតផលប្លាស្ទិក (Preform, Cap, Bottle) របស់ក្រុមហ៊ុន Sing Fu Sun(Cambodia) Plastic Co.,Ltd ។ គម្រោងទាំង ៣ ខាងលើមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកគម្រោង ២ ទៀតមាន មជ្ឍមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Blissfull Capital Co., Ltd តាមផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម របស់ក្រុមហ៊ុន Chunteng Industrial (Cambodia) Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០
KPPA អំពាវនាវឱ្យក្រុមហ៊ុនចុ:កិច្ចសន្យាទិញ លក់ជាមួយខ្លូន
ភ្នំពេញ៖ កសិករដាំម្រេចកំពតខ្នាតតូចយ៉ាងតិច ១៧០ គ្រួសារបានចុ:កិច្ចសន្យាទិញ-លក់ថ្មីជាមួយក្រុមហ៊ុន EU Land Pepper Investment ក្នុងបរិមាណ ១០ តោនសម្រាប់រដូវប្រមូលផលឆ្នាំ ២០២១ ខាងមុខ។ នេ:បើតាមសមាគមលើកកម្ពស់ម្រេចកំពត (KPPA)។KPPA ក៏បានអំពាវនាវឱ្យក្រុមហ៊ុនផ្សេងទៀតមកបន្តកិច្ចសន្យាទិញ-លក់ថ្មីជាមូយកសិករខ្នាតតូចបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពកសិករដាំម្រេច។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០
DG ចាប់ដៃគូជាមួយ Canopy Power លើកការអភិវឌ្ឃថាមពលអគ្គិសនីពីសូឡា
ភ្នំពេញ៖ ក្រុមហ៊ុនបារាំង Total Solar Distributed Generation (DG) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាបានឱ្យដឹងថា ខ្លួនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីលើការអភិវឌ្ឍ និងសាងសង់បណ្តាញចែកចាយ និងដំឡើងបន្ទ:សូឡានៅកោ:រ៉ុងសន្លឹមនៃខេត្តព្រ:សីហនុដោយការសាងសង់គ្រោងនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២១។ សេច-ក្តីប្រកាសព័ត៍មានរបស់ក្រុមហ៊ុន DG ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា Canopy Power ជាក្រុមហ៊ុនម៉ៅការលទ្ធកម្ម និងការសាងសង់ (EPC) ព្រមទាំងរចនា និងសាងសង់សួនថាមពលសុឡាទំហំ ១,២៥ MWp ជាមួយនឹងអាគុយទំហំ ២MWh រួមបញ្ចូលម៉ាស៊ីនម៉ាស៊ូត និងឧបករណ៍ត្រួតពិនិត្យវៃឆ្លាត។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០
រោងចក្រផលិតដែកតម្លៃ $១៦,៧ លានបើកដំណើរការក្នុងខែនេ:
ភ្នំពេញ៖ រោងចក្រផលិតដែកថែបរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កដែលវិនិយោគិនចិនក្នុងទឹកប្រាក់ប្រមាណ ១៦,៧លានដុល្លារនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានប្រកាសចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូនេ:។ លោក Lin Xiangrong ប្រធានក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កបានឱ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក កែវ រតន: អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថាបន្ទាប់ពីការសាងសង់រយ:ពេល១ឆ្នាំក្រុមហ៊ុន ហុងឌីសេង បានឈានចូលក្នុងដំណាក់កាលធ្វើតេស្តនូវគុណភាព។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០