ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Nittesu Mining Cambodia., Ltd ដែលទទួលបានអជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែង នឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ២០២០ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទបានឱ្យដឹងថា តម្លៃនៃការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ​មានជាង​ ១៦៩លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ ខណៈតម្លៃបន្តធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា តម្លៃកៅស៊ូមធ្យមក្នុងរយៈពេល ៧ខែកន្លងមកនេះ គឺ​ ១​ ៣៤២ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះប្រហែ ៥% ធៀបនឹងឆ្នាំ២០១៨។ ទោះបីយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា​ បរិមាណកៅស៊ូ ដែលបាននាំចេញក្នុងរយៈពេលនេះកើនឡើង ២៥% ដល់ ១២៥ ៩៥៥ តោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៨ខែ មានជាង៦៩,៤លានដុល្លារ ធ្លាក់ចុះ ១១,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក​ភ្ញៀវទេសចរមានចំនួន ១,៥ លាននាក់ ធ្លាក់ចុះ ១១,០៥%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩


GDT ជំរុញក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមក្នុងវេទិកាស្តីពី«យន្តកានៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធរវាងកម្ពុជា និងចិន» កាលពីថ្ងៃសុក្រ លោក គង់វបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញលើកទឹកចិត្តឱ្យបណ្តាលសហគ្រាស និងក្រុមហ៊ុនចិនទាំងអស់ដែលកំពុងមានវត្ត​មាននៅកម្ពុជាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តពង្រឹងការអនុវត្តកាតព្វកិច្ចបង់​ពន្ធដារឱ្យបានត្រឹមត្រូវស្របច្បាប់​ និងបទប្បញ្ញត្តិនៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩


ដីនៅកំពត់-បូកគោហក់ឡើងភ្លាមៗក្រោយពីមន្រ្តីកំពូលកម្ពុជាស្នើឱ្យអ្នកបណ្តាក់ទុកក្នុងស្រុកវិនិយោគបុរីនៅបូកគោ

ភ្នំពេញ៖ ក្រោយពីមន្រ្តីកំពូលកម្ពុជា លោក ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើឱ្យវិនិយោគិនក្នុងស្រុកដែលមានទ្រព្យធនច្រើនទៅបណ្តាក់ទុកវិនិយោគជាបុរីនៅតំបន់បូកគោដើម្បីឱ្យពលរដ្ឋដែលចង់ទៅ​រស់​នៅទីនោះអាចទិញលំនៅឋានស្នាក់នៅបាន មានអ្នកវិនិយោគិនជាច្រើនបានស្វែងរកទិញ​ដី​ដើម្បីត្រៀមទុកអភិវឌ្ឍ ដែលធ្វើឱ្យតម្លៃដីនៅទីនោះហក់ឡើងថ្លៃជាបន្តបន្ទាប់។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍ ទី៣១ ខែសីហា ដល់ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ ២០១៩


  • METFONE អះអាងពីការប្រើបច្ចេកវិទ្យា5G របស់ HUAWEI
  • ក្រុមហ៊ុន អាយអិនជី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនហុងកុងដើម្បីអភិវឌ្ឍទីក្រុងនាគ
  • គម្រោងទេសចរណ៍តម្លៃ$៥០លាននឹងធ្វើនៅខេត្តព្រះសីហនុ
  • NBC បន្តជំរុញគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល
  • គម្រោងអភិវឌ្ឍន៍កោះប្រើសតម្លៃជិត $៣០លាន សម្រេចបាន៣០%
  • ដើម្បីទាក់ទាញទេសចរចិន កម្ពុជានឹងពង្រឹងជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់គោលដៅសំខាន់ៗរបស់ចិន
  • SME ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម
  • EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច
  • ចំណូលពន្ធដាររយៈពេល ៧ខែកើនជាង២៨%
  • គម្រោងផ្សារទំនើប ONE MALL នឹងបើកនៅចុងឆ្នាំនេះ