ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់

សិង្ហបុរី៖ របាយការណ៍ឆ្នាំ២០១៩របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា ប្រទេសសិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតដោយមានពិន្ទុព័ត៌មានខ្ពស់ (Highest media score)។​ WEF ក៏បានបង្ហាញពីភាពរឹងមាំរបស់ប្រព័ន្ធហិរញ្ញវត្ថុប្រទេសសិង្ហបុរី​ តាមរយៈប្រសិទ្ធភាពទីផ្សារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ

ក្រុងបាងកក៖ ក្រុមហ៊ុនអចលទ្រព្យ Bangkok Citismart Co Ltd (BC) ដែលជាផ្នែកមួយស្ថិតក្រោមក្រុមហ៊ុន AP (Thailand) Plc កំពុងផ្តល់ដំណោះស្រាយសេវាច្រកចេញចូលតែមួយ ស្ថិតក្រោមអេកូស៊ីស្តែម (Ecosystem)។ ដើម្បីអាចសម្រេចទិសដៅនេះ ក្រុមហ៊ុន BC នឹងធ្វើការធ្វើមជ្ឈការតាមបណ្តាញអនឡាញ និងការផ្តល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យតាមរយៈកម្មវិធីខ្លោដផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត

ក្រុងបាងកក៖ ការលក់សម្រាប់ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងបាងកក នៅត្រីមាសទី៤ ត្រូវបានព្យាករថា នឹងធ្នាក់ចុះមកនៅកម្រិតទាបបំផុត បើក្រុមហ៊ុនអភិវឌ្ឍន៍ បន្តការដាក់បញ្ចូលខុនដូថ្មីៗទៅក្នុងទីផ្សារតាមការគ្រោងទុកក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា

ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់​ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់

ក្រុងហាណូយ៖ របាយការណ៍ដែលមានចំណងជើង «អ្នកចាកចេញ» បានស្ចង់មតិសហគ្រាស៦៧៤ នៅក្នុងឧស្សាហកម្ម ដែលផ្តល់ការងារជាង ៧៥ ៤០០នាក់ ដល់បុគ្គលិក ដែលមានបទពិសោធ។ របាយការណ៍នេះបង្ហាញថា បុគ្គលិកធម្មតា​ អ្នកដែលរកបានប្រាក់ខែក្រោម ១០លានដុង (៤៣០ដុល្លារ) មានអត្រាខ្ពស់បំផុតនៃការចាកចេញ ដែលមានរហូតដល់ទៅ២៩%។  ប៉ុន្តែបុគ្គលិកជាន់ខ្ពស់​ ដូចជា មេក្រុម ថ្នាក់គ្រប់គ្រង និងនាយក ដែលមានប្រាក់ខែកាន់តែខ្ពស់ អត្រានៃការចាកចេញកាន់តែច្រើនជាពិសេសនៅក្នុងវិស័យ​៤ គឺទីផ្សារ ផ្នែកលក់ ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ ២០១៩


  • ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន
  • BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
  • ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
  • វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី
  • តម្លៃដីក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះឬនៅថេរក្នុងឆ្នាំនេះ
  • FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍
  • អាមេរិក និងជប៉ុនរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ
  • ក្រុមហ៊ុនបរទេសនៅតែជឿជាក់លើសេដ្ឋកិច្ចចិន
  • ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានចាប់ផ្តើមដោយមានក្រុមហ៊ុនចូលរួមច្រើនជាងមុន
  • បុគ្គលិកក្រុមហ៊ុន GM ធ្វើបាតុកម្មឈប់ធ្វើការងារនៅទូទាំងប្រទេស