ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជានាំចេញកង់កើនជិត ២៩ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិក្នុង ៩ខែ
ភ្នំពេញ៖ កម្ពុជាបាននាំចេញកង់មានតម្លៃជាទឹកប្រាក់ជាង ៣៧៩លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២០ ដោយកើន ២៨,៩២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាមេរិកគឺជាទីផ្សារឈានមុខគេមួយសម្រាប់ផលិតផលកង់កម្ពុជាក្នុងអំឡុងពេលនេះ។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០
NBC ដាក់ដំណើរការប្រព័ន្ធទូទាត់រួម «បាគង» ជាផ្លូវការ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការពីថ្ងៃម្សិលមិញនូវប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិចត្រូនិក ដែលត្រូវបានប្រសិទ្ធនាម «បាគង» ដែលនឹងអនុញ្ញាតិឱ្យមានការទូទាត់សាច់ប្រាក់អន្តរធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយដែលចូលសមាជិក ខណៈអ្នកជំនាញហិរញ្ញវត្ថុយល់ថា ប្រព័ន្ធនេះនឹងជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ផ្ទាល់ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារហិរញ្ញវត្ថុ បង្ខិតសេវាហិរញ្ញវត្ថុទៅកាន់ទីជនបទ និងជួយបង្កើនល្បឿនបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងតម្លាភាព។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០
សេដ្ឋកិច្ចកម្ពុជាមានកំណើន -១,៩% នៅឆ្នាំ២០២០ នឹងស្ទុះងើបឡើង ៣,៥% នៅឆ្នាំ២០២១
ភ្នំពេញ៖ ទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាពដែលត្រូវបានរំពឹងថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -១,៩ភាគរយ ក្នុងឆ្នាំ២០២០ នេះ និងស្ទុះងើបយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំ២០២១ ក្នុងអត្រាកំណើនរង្វង់ ៣,៥ភាគរយ រដ្ឋាភិបាលនៅតែបន្តផ្តោតលើការរក្សាលំនឹងសង្គមសេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន។ នេះបើយោងតាមការព្យាករចុងក្រោយរបស់រដ្ឋាភិបាល។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី និងខ្សែបញ្ជូនអគ្គិសននីនឹងត្រូវពិនិត្យ និងសម្រេច នៅក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ
ភ្នំពេញ៖ រដ្ឋាភិបាលនឹងពិនិត្យអនុម័តគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព ១៥០មេហ្គាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងពីខេត្តបាត់ដំបងទៅកម្ពុជា-ថៃ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០
ក្រុមហ៊ុនចិន HAINAN ចង់វិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd មកពីប្រទេសចិនចាប់អារម្មណ៍ក្នុងការវិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ស្របពេលដែលក្រុមហ៊ុនប្រេងរបស់សិង្ហបុរី Kris Energy ក៏មានផែនការក្នុងការទាញយកដំណក់ប្រេងដំបូងក្នុងចុងឆ្នាំនេះផងដែរ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០