ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វ៉ាស៊ីនតោនបន្ថែមពន្ធនាំចូល១៥%លើទំនិញចិន

ក្រុងវ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យបានបន្ថែមពន្ធនាំចូលថ្មីលើការនាំចូលរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យទីក្រុងប៉េកាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ទោះបីវាចំពេលការបារម្ភនៃការធ្លាក់ចុះបន្ថែមទៀតនៃកំណើនសេដ្ឋកិច្ចអាមេរិក និងពិភពលោកក៏ដោយ។ ពន្ធនាំចូលបន្ថែម១៥% ដែលប៉ះពាល់មួយផ្នែកនៃទំនិញមានតម្លៃ៣០០ពាន់លានដុល្លារ នាំមកពីប្រទេសចិន បានចាប់ផ្តើមអនុវត្តនៅម៉ោង ៤ និង ១នាទី ម៉ោងសកល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩


អាមេរិក-បារាំងសម្រេចកិច្ចព្រមព្រៀងពន្ធឌីជីថល

ក្រុងប៊ីអារីត្ស៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែលម៉ាក្រុង បានឱ្យដឹងកាលពីថ្ងៃចន្ទថា​ សមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការដកហូតពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ។ ច្បាប់ស្តីពីពន្ធឌីជីថលនេះគឺជាកម្ម​​វត្ថុរយៈពេលវែងនៃការខ្វែងគំនិតគ្នារវាងប្រទេសបារាំង និងអាមេរិក ដែលបានគំរាមថានឹងសងសឹកជាមួយនឹងការដក់ហូតពន្ធនាំចូលលើស្រារបស់ប្រទេសបារាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


AIR INDIA ស្នើសុំជំនួយពីរដ្ឋាភិបាលក្រោយត្រូវកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង

ក្រុងម៉ុមបៃ៖ ក្រុមហ៊ុនអាកាសចរឥណ្ឌាកាលពីចុងសប្តាហ៍មុនបានអំពាវនាវឱ្យរដ្ឋាភិបាល​ជួយ បន្ទាប់ពីក្រុមហ៊ុនប្រេងឥន្ធនៈឈប់ផ្គត់ផ្គង់ប្រេង ដោយសារក្រុមហ៊ុនអាកាសចរណ៍មួយនេះរុំព័ទ្ធដោយបំណុល។ ទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of India (PTI) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Air India ជាប់បំណុលក្រុមហ៊ុនរដ្ឋចំនួន៣ ដែលមានទឹកប្រាក់ ៤៥ពាន់លានរូពី (៦៣០ លានដុល្លារ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


អាមេរិក-ជប៉ុន ឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងប៊ីអារីត្ស៖ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីជប៉ុន​ ស៊ីនហ្សូ​ អាបេ កាលពីថ្ងៃអាទិត្យ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាគោលការណ៍​រវាងប្រទេសទាំង២ បន្ទាប់ពីការចរចាប្រកបដោយភាពតានតឹង។ មេដឹងនាំទាំង២ បានឱ្យដឹងថា ពួកគេសង្ឃឹមថានឹងមានការចុះហត្ថលេខាជាផ្លូវការមួយ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅខែក្រោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


ក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េសម្លឹងកិច្ចសហការក្នុងឧស្សាហម្ម 5G

ក្រុងឆាងឈុន៖ កិច្ចប្រជុំកំពូលសហគ្រាសចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី១ ដែលបានរៀបចំធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍មុនបានទាក់ទាញសហគ្រាសជាង ២៤០ មកពីប្រទេសចិន ជប៉ុន និងកូរ៉េ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម 5G។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅទីក្រុងឆាងឈុននៃខេត្តជីលីន ប្រទេសចិន ដែលផ្តោតលើ​ឱកាសនានាក្នុងសករាជ 5G សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩


  • សិង្ហបុរីសាកល្បងរថយន្តក្រុងគ្មានអ្នកបើកបរនៅសប្តាហ៍ក្រោយ
  • ប្រាក់ចំណូល BAIDU កើន តែប្រាក់ចំណេញសុទ្ធធ្លាក់ចុះ
  • ផ្សារហ៊ុនអាស៊ីឡើងថ្លៃ ខណៈមានភាពធូរស្រាលបញ្ហាពាណិជ្ជកម្ម
  • PROTON ចង់ដណ្តើមឈ្មោះជាក្រុមហ៊ុនលក់រថយន្តច្រើនជាងគេមកវិញ
  • លោក ត្រាំ ចាប់អារម្មណ៍ទិញកោះ GREENLAND
  • ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកកឆ្លាក់ចុះនៅឆមាសទី១
  • សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដល់ ០%
  • FDI នៅចិនកើនឡើងជាង ៧ភាគរយក្នុងរយៈពេល ៧ខែ
  • ភាគហ៊ុន CATHAY ធ្លាក់ថ្លៃបន្ទាប់ពីចិនហាមឃាត់
  • ក្រុមហ៊ុន APPLE ធ្លាក់ពីចំណាត់ថ្នាក់ទី៣