ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អ៊ីតាលីសន្យាបញ្ចេញប្រាក់ជួយវិស័យរងគ្រោះពីវីរុសថ្មី

ក្រុងរ៉ូម៖ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ប្រទេស​អ៊ីតាលី​ បាន​សន្យា​កាលពី​ថ្ងៃអាទិត្យ​ថា​នឹង​ផ្ដល់​ជំនួយ​បន្ទាន់​ដែល​មាន​ទឹកប្រាក់ ៣,៦​ពាន់​លាន​អឺរ៉ូ​ (៤​ពាន់​លាន​ដុល្លារ​) ស្មើនឹង​ ០,២ ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​ទៅដល់​វិស័យ​ជាច្រើន ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​។ កញ្ចប់​ថវិកា​នេះ​នឹង​ត្រូវការ​ការអនុម័ត​ជា​ចាំបាច់​ផងដែរ​ពី​សភា​ប្រទេស​អ៊ីតាលី និង​សហភាព​អឺរ៉ុប​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​បែលហ្ស៊ិក​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២០


GDP ជប៉ុនធ្លាក់ចុះខ្លាំងក្នុងត្រីមាសចុងក្រោយឆ្នាំមុន

ក្រុងតូក្យូ៖ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប្រចាំ​ត្រីមាស​ចុងក្រោយ​ឆ្នាំ​២០១៩ របស់​ជប៉ុន​បាន​ធ្លាក់ចុះ ១,៦​ភាគរយ ​បើ​ធៀប​ត្រីមាស​ទី​៣ ​ក្នុង​ឆ្នាំ​ដដែល​។នេះជាការ​ធ្លាក់ចុះ​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ការបង្កើន​ពន្ធ និង​ខ្យល់​ព្យុះ​ទីហ្វុង​ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​ត្រូវស្លាប់​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០


សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដោយសារវីរុសថ្មី

សិង្ហបុរី៖ សិង្ហបុរីបាន​កាត់បន្ថយ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​វីរុស​កូរ៉ូណា​ថ្មី ​ដែល​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ និងការធ្វើ​ពាណិជ្ជកម្ម​។ សិង្ហបុរី​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ចឆ្នាំ​២០២០ របស់ខ្លួន​មក​នៅចន្លោះ​ពី -០,៥ ដល់​ ១,៥​ភាគរយ​។ ការព្យាករ​កាលពី​ខែវិច្ឆិកា​បាន​រំពឹងថា កំណើន​សេដ្ឋកិច្ច​នឹង​មាន​អត្រា​ពី ០,៥​ភាគរយ​ ដល់​ ២,៥​ភាគរយ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២០


អង់គ្លេសគ្រោងបង្កើតកំពង់ផែសេរីចំនួន ១០ ក្រោយចាកចេញពីអឺរ៉ុប

ក្រុងប៉េកាំង៖ ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ចង់​បង្កើត​កំពង់ផែ​សេរី​ចំនួន ១០ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​បន្ទាប់ពី​ចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit)​។ រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យ​ដឹងថា ខ្លួន​បានដាក់​ដំណើរការ​ពិគ្រោះ​យោបល់​រយៈពេល​ ១០ ​សប្តាហ៍​ក្នុង​គោលបំណង​កំណត់​ទីតាំង​កំពង់ផែ​សេរី​ទាំងនេះ​នៅត្រឹម​ចុងឆ្នាំ​នេះ​។ ក្រុម​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា ការប្រកាស​ពន្ធគយ​ពេញលេញ​នឹង​មិន​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើឡើង ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ​សេរី​មួយ​ឡើយ​។ រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍​សង្ឃឹមថា កំពង់ផែ​ទាំងនោះ​នឹង​បើក​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២១​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២០


វិស័យទេសចរណ៍ពិភពលោករងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណាប្រភេទថ្មី

ចិនគឺជាប្រភពដ៏ធំនៃវិស័យទេសចរណ៍ និងការចំណាយក្នុងវិស័យនេះ។ ការចំណាយរបស់ភ្ញៀវទេសចរចិនស្មើនឹង ២០ភាគរយនៃការចំណាយរបស់ទេសចរសរុប ខណៈដែលជនជាតិចិន ១៤៩,៧លាននាក់បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសនៅឆ្នាំ២០១៩។ ការផ្ទុះ​ជំងឺ H1N1 នៅឆ្នាំ២០១៩ បង្កផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ៥៥ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០


  • អត្រាការប្រាក់គោលរបស់អាមេរិក
  • ឱនភាពថវិកាអាមេរិកនឹងកើនខ្ពស់ជាង $១ពាន់ពាន់លានដុល្លារ
  • ដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស
  • ធនាគារកណ្តាលជប៉ុនដំឡើងការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ជប៉ុន
  • កំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ និងប្រទេសផ្សេងៗ
  • កំណើនទេសចរណ៍ពិភពលោកថមថយនៅឆ្នាំ២០១៩
  • សេដ្ឋកិច្ចរបស់ចិនមានកំណើនទាបបំផុត
  • អតិរេកពាណិជ្ជកម្មចិនជាមួយអាមេរិកធ្លាក់ជាង ៨%
  • វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន
  • ការវិនិយោគអចលនទ្រព្យរបស់កូរ៉េខាងត្បូងកំពុងជម្រុញឱ្យវៀតណាមកាន់តែខ្លាំងក្លាឡើង