ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ជិត $៣ ពាន់លាន លើគម្រោង ១៤៤ គិតត្រឹមចុងខែមករា ឆ្នាំនេះ

ភ្នំពេញ៖  ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ​មក​កម្ពុជា​មាន​ទឹក​ប្រាក់​សរុប​ជិត ៣ ពាន់​លាន​ដុល្លារ ​លើ​គម្រោង​ចំនួន ១៤៤ ក្នុង​នោះ​គម្រោង​ចំនួន ៦៦ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​គិត​ត្រឹម​ចុង​ខែ​មករា ឆ្នាំ ២០២១។ នេះ​បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ សេចក្តីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​លើក​ទី២១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​ធ្វើ​នៅ​ទីស្តីការ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ខែ​មករា CDC បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៤៤ ក្នុង​ទឹកប្រាក់​សរុប ២,៧៩ ពាន់​លាន​ដុល្លារ ​ដែល​ក្នុង​នោះ​ចំនួន ៦៦ គម្រោង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​មាន​ទុនវិនិយោគ​សរុប ៣៤០ លាន​ដុល្លារ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១


ទំហំពាណិជ្ជកម្មកម្ពុជា និង EAEU មានតម្លៃជាង ៦៧ លានដុល្លារ

ភ្នំពេញ៖​ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) ​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​ជាង ៦៧ ​លាន​ដុល្លារ​កើន​ជាង ១៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​។​ ទិន្នន័យ​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង EAEU មានតម្លៃ​សរុប ៦៧,៣៧ ​លាន​ដុល្លារ កើនឡើង ១៨,២២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៥៦,៩៨ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៥២,១៩ ​លាន​ដុល្លារ​ កើន ០,៧៣ ​ភាគរយ​ពី​ចំនួន ៥១,៨១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ និង​ការនាំ​ទំនិញ​ពី EAEU មក​ប្រទេស​កម្ពុជា​ មាន​តម្លៃ ១៥,១៨ ​លាន​ដុល្លារ​ កើនឡើង ១៩៣,៥៧ ​ភាគរយ​ពី​ចំនួន ៥,១៧ ​លាន​ដុល្លារ​។ EAEU ជា​សហព័ន្ធ​សេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ប្លុក​ប្រទេស​ចំនួន​ ៥ រួមមាន រុស្ស៊ី អាមេនី បេឡារុស កាហ្សាក់ស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន ដែល​មាន​ប្រជាជន​សរុប​ជាង​ ១៨៤ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០២០ និង​មាន​ផលិតផល​ក្នុងស្រុក GDP សរុប​រួមគ្នា​ប្រមាណ​ ៤,៧៧ ពាន់​ពាន់​លាន​ដុល្លារ​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកុម្ភ: ឆ្នាំ២០២១


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសមាជិកអាស៊ានបានកើនជិត ២២,៥% ដល់ជាង $១១ ពាន់លានឆ្នាំ ២០២០

ភ្នំពេញ៖  ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​កើនឡើង​យ៉ាងខ្លាំង​ដល់​ ១១,៣៣០ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ទោះបី​ជាការ​រឹតបន្តឹង​ជើង​ហោះហើរ និង​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ក៏ដោយ​។ យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​កើនឡើង ២២,៤២ ​ភាគរយ​មាន​ចំនួន ១១,៣៣០ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ៩,២៥៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​គឺ ថៃ និង​វៀតណាម​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ: ឆ្នាំ២០២១


អ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិ បារម្ភកាន់តែខ្លាំងការកើនឡើងតម្លៃដឹកជញ្ជូន

ភ្នំពេញ៖​ អ្នក​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​សម្តែង​ក្តីកង្វល់​កាន់តែខ្លាំង​ពី​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់ ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​បរិមាណ​នៃ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប្រសិន​នៅ​បន្ត​អូសបន្លាយ​យូរ​ទៅមុខទៀត​។ លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ៨ ខែកុម្ភៈ​ថា តម្លៃ​ដឹកជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ជា​បន្តបន្ទាប់​ចាប់​តាំងពី​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មក ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់សម្គាល់​ខ្លាំង​នោះ គឺ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០ មក​។ លោក​បាន​បន្តថា បើតាម​ការពន្យល់​ពី​ផ្នែក​ដឹកជញ្ជូន​ការកើនឡើង​តម្លៃ​ពេលនេះ​គឺ​បណ្តាល​មកពី​កង្វះខាត​ទូ​កុងតឺន័រ​ផ្ទុកទំនិញ ខណៈ​បច្ចុប្បន្ន​ទូ​កុងតឺន័រ​ជាច្រើន​ត្រូវបាន​គេ​ប្រមូល​យកទៅ​ប្រទេស​ចិន ដើម្បី​ផ្ទុកទំនិញ​នាំ​ចេញទៅ​ទីផ្សារ​ធំៗ​លើ​ពិភពលោក ពិសេស​អាមេរិក​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១


ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ

ភ្នំពេញ៖  ធនាគារ​ប្រៃសណីយ៍​កម្ពុជា អ.ក ទទួល​ជោគជ័យ​គួរឱ្យកត់សម្គាល់​មួយទៀត​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​អនុញ្ញាតឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ប្រមូល​ពន្ធ​ផ្សេងៗ​។ ​   ឥឡូវនេះ​បុគ្គល និង​សាជីវកម្ម អាច​បង់ពន្ធ​របស់​ពួកគេ​ដូចជា​ពន្ធអាករ​គ្រប់​ប្រភេទ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​នៅ​តាម​សាខា​ផ្សេងៗ​របស់​ធនាគារ​។ ​ នៅក្នុង​ពិធី​ដ៏ពិសេស​នោះ​ធនាគារ​បានប្រកាស​ថា​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ប្រមូល​ពន្ធ ខណៈ​ដែល​ធនាគារ​មាន​គោលជំហរ​ល្អ​នៅលើ​ទីផ្សារ​ដើម្បី​ដាក់ចេញ​នូវ​សេវាកម្ម​ថ្មី​។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១


  • ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក កើនជិត ២៣ ភាគរយ
  • សហគ្រិនស្ត្រី ប្រឈមការទទួលបានហិរញ្ញប្បទានអាជីវកម្មដោយកត្តាច្រើន
  • កម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើ FTA ទ្វេភាគីនៅពាក់កណ្តាលឆ្នាំនេះ
  • កម្ពុជា រំពឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ឥណ្ឌា
  • រដ្ឋបន្តរក្សាការយកថ្លៃទិដ្ឋាការពីភ្ញៀវទេសចរបរទេស
  • គម្រោងទាញយករ៉ៃមាសដំបូង នឹងចាប់ផ្តើមនៅត្រីមាសទី២
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ ២០២០ ធ្លាក់ចុះជាង ២៣%
  • រោងចក្រអគ្គិសនីពីពន្លឺព្រះអាទិត្យកម្លាំង ៤០ មេហ្គាវ៉ាត់ គ្រោងសង់នៅខេត្តកំពង់ឆ្នាំង
  • ប្រេងឆៅជាង ៤ ម៉ឺនបារ៉ែលបានបូមចេញពីបាសាំងខ្មែរប្លុក A
  • អង្ករនាំទៅចិនកើន ខណៈការនាំចេញសរុបធ្លាក់ចុះ