ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
តម្លៃវិនិយោគអចលនទ្រព្យនៅថៃមានជាង$៦២០លាន

ក្រុងបាងកក៖ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា​ តម្លៃវិនិយោគសរុបលើវិស័យអចលនទ្រព្យទាំងអស់ក្នុងប្រទេសថៃមានចំនួន ១៩,២ ពាន់លានបាត (៦២៣,៨៣លានដុល្លារ) នៅឆមាសទី១ ឆ្នាំនេះ ដែលជាងពាក់កណ្តាលនៃការវិនិយោគសរុបនេះ បានមកពីប្រតិបត្តិការទិញលក់តែ២ប៉ណ្ណោះក្នុងទីក្រុងបាងកកនោះគឺការលក់អគារការិយាល័យ Sun Towers និងការលក់ទីតាំងអភិវឌ្ឍន៍ដែលមានផ្ទៃដី ១,៧៦ហិកតា នៅជិតស្ថានីយរថភ្លើងអាកាសម៉ឈីត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០១៩


ប្រាក់ចំណេញ SAMSUNG ធ្លាក់ចុះជាង ៥០ភាគរយ

ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីបមេម៉ូរីធំជាងគេរបស់ពិភពលោក នៅថ្ងៃពុធបានរាយការណ៍ពីការធ្លាក់ចុះប្រាក់​ចំណេញសុទ្ធជាង ៥០%នៅត្រីមាសទី២ ដោយសារការថយចុះទីផ្សារបន្ទះឈីប និងជម្លោះពាណិជ្ជកម្មដែលកំពុងកើតមានរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។ ក្រុមហ៊ុននេះ​បានឱ្យដឹងទៀតថា ប្រាក់ចំណេញសុទ្ធនៅរយៈពេល ៣ខែ គិតត្រឹមខែមិថុនា មានចំនួន៥,១៥ ពាន់លានវ៉ុន (៤,៣៨ពាន់លានដុល្លារ) ធ្លាក់ចុះ​៥៦% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០១៩


GRAB វិនិយោគ ២ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី

ក្រុងហ្សាការតា៖ ក្រុមហ៊ុន Grab គ្រោងនឹងវិនិយោគទឹកប្រាក់ ២ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៥ឆ្នាំក្រោយ ដែលប្រើប្រាស់មូលនិធិបានមកពីក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន។ ការវិនិយោគនៅប្រទេសឥណ្ឌូនេស៊ីរបស់ខ្លួន នឹងផ្តោតការយកចិត្តទុកដាក់លើការសាងសង់បណ្តាញដឹកជញ្ជូនរថយន្តអគ្គីសនីជំនាន់ក្រោយ និងការផ្តល់សេវាថែទាំសុខភាពអេឡិចត្រូនិក ដើម្បីបង្កើនលទ្ធភាពជួបជាមួយវេជ្ជបណ្ឌិត និងសេវាឱសថនៅទូទាំងប្រទេសដែលប្រជុំដោយកោះមួយនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០១៩


ការទិញផលិតផលអាមេរិករបស់ចិនមានការវិវឌ្ឍទៅមុខ

ក្រុងប៉េកាំង៖ ប្រភពផ្លូវការបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សណ្តែកសៀង​អាមេរិករាប់លានតោនត្រូវបាននាំចេញទៅប្រទេសចិន ដែលជាការរីកចម្រើនចុងក្រោយបំផុតនៃការទិញផលិតផលកសិកម្មអាមេរិកដោយសហគ្រាសចិនបន្ទាប់ពីកិច្ចប្រជុំកាលពីខែមិថុនារបស់មេ​ដឹកនាំរដ្ឋទាំង២នៅទីក្រុងអូសាកា។ ទន្ចឹមនឹងនេះដែរ រដ្ឋបាលអាមេរិកបានប្រកាសការលើក​លែងពន្ធគយបន្ថែមដែលបានដកហូតលើផលិតផលឧស្សាហកម្មរបស់ប្រទេសចិនចំនួន១១០មុខ​ និងបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការជំរុញឱ្យក្រុមហ៊ុនអាមេរិកបន្តផ្តល់ការផ្គត់​ផ្គង់​សម្រាប់សហគ្រាសរបស់ប្រទេសចិនដែលពានក់ព័ន្ធ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


AIR FRANCE នឹងប្រកាសទិញយន្តហោះ A220

ក្រុងប៉ារីស៖ កាសែត Journal Du Dimanche របស់ប្រទេសបារាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាកាសចរណ៍ Air France នៅសប្តាហ៍នេះនឹងប្រកាសផែនការក្នុងការទិញយន្តហោះរយៈចម្ងាយមធ្យម Airbus A220a ដែលផលិតនៅក្នុងប្រទេសកាណាដា ចន្លោះពី ៥០ ទៅ ៧០គ្រឿង ដែលជាផ្នែកមួយនៃការកែប្រែក្រុមយន្តហោះរបស់ខ្លួន​ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


  • ភាពអត់ការងារធ្វើនៅសិង្ហបុរីបន្តកើនឡើងនៅត្រីមាសទី២
  • កំណើនសេដ្ឋកិច្ចអមេរិកបានថមថយនៅត្រីមាសទី២ ឆ្នាំនេះ
  • IMF ទម្លាក់ការព្យាករកំណើតសេដ្ឋកិច្ចពិភពលោក
  • អ្នកចង់បានប័ណ្ណបៃតងរស់នៅអាមេរិកត្រូវវិនិយោគច្រើនជាងមុន
  • Luckin Coffee គ្រោងចូលទីផ្សារមជ្ឈិមបូព៌ា និងឥណ្ឌា
  • ធនាគារកណ្តាលអឺរ៉ុបរឹតបន្តឹងកម្រិតឥណទានសម្រាប់គ្រួសារ
  • ចិនបើកចំហវិស័យហិរញ្ញវត្ថុបន្ថែមទៀតដល់បរទេស
  • វៀតណាម ពីអ្នកឈ្នះសង្រ្គាមពាណិជ្ជកម្មទៅជាទិសដៅរបស់ ត្រាំ
  • ឥណ្ឌូណេស៊ីកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
  • FTA វៀតណាម អ៊ឺរ៉ុបជំរុញអចលទ្រព្យប្រទេសវៀតណាម